Tag: La Masia
Football News
ផ្លូវការ៖ Ansu Fati បន្តកុងត្រាជាមួយក្លឹប Barcelona
ក្លឹប FC Barcelona បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្តកិច្ចសន្យាជាមួយ Ansu Fati ដូចដែលបានរាយការណ៍ដោយសារព័ត៌មានផ្លូវការណ៍របស់ក្លឹប។ កិច្ចសន្យាថ្មីនេះនឹងមានសុពលភាពរហូតដល់ខែមិថុនាឆ្នាំ ២០២៧ ជាមួយនឹងការកំណត់ទិញ ១០០០លានអឺរ៉ូ។ ការបញ្ចប់កិច្ចព្រមព្រៀងថ្មីនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី ២១ ខែតុលានៅកីឡដ្ឋាន Camp Nou ថ្នាលយុវជន La Masia អាយុ ១៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងរបស់គេឲ្យឈុតធំក្នុងឆ្នាំ ២០១៩ នៅអាយុ ១៦ ឆ្នាំ។ បន្ទាប់ពីការចាកចេញរបស់ Lionel Messi កីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានផ្តល់ឱ្យនូវអាវលេខ ១០ ដែលជាអនាគតដ៏ត្រចះត្រចង់។ រដូវកាលនេះហ្វាទីរកបាន ២ គ្រាប់ក្នុង ៣ ប្រកួតឲ្យក្រុមអ្នកមានបុណ្យ Barcelona នៅ La Liga ៕
21 Oct 2021
151 views