Tag: Laporte
Football News
Barcelona ចង់ប្ដូរ De Jong យកខ្សែការពារ Aymeric Laporte របស់ Man City
យោងតាមសេចក្ដីរាយការណ៍គឺក្លិប Barcelona ចង់ទិញយកខ្សែការពារ Aymeric Laporte ពី Manchester City ម្នាក់ទៀត បន្ទាប់ពីទិញយក ខ្សែប្រយុទ្ធ Ferran Torres ដោយជោគជ័យ។ ភាគីលោក Xavi Hernandez ចង់បានខ្សែការពារមកពង្រឹងក្រុមបន្ថែមខណៈដែលLaporte ដែលជាកីឡាករជម្រើសជាតិអេស្ប៉ាញបានក្លាយជាតារាជួរមុខមួយរូបរបស់ Man City នារដូវកាលនេះដោយបានចូលលេងចំនួន ២០ប្រកួតហើយ។ សារព័ត៌មាន El Nacional បានចុះផ្សាយថា Barcelona គ្រោងដាក់ខ្សែបម្រើ Frenkie De Jong ដើម្បីប្ដូរយក Laporte ព្រោះដឹងថាលោក Pep Guardiola ពិតជាចូលចិត្តការលេងរបស់ De Jong ណាស់។ សារព័ត៌មាន Daily Mail ក៏បានបង្ហើបដែរថា Frenkie De Jong ក៏ទំនងជាចង់ចាកចេញពីក្លិបដែរ ក្រោយផ្ទេរមកពី Ajax កាលឆ្នាំ២០១៩។ ដោយឡែក លោក Xavi
08 Jan 2022
101 views