Tag: League Cup
Football News
Pogba ខ្សឹបប្រាប់មិត្តរួមក្រុមលែងចង់នៅ Man Utd ទៀតហើយ
ខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba ត្រូវបានរាយការណ៍ថាបានប្រាប់មិត្តរួមក្រុម គេនឹងចាកចេញពីក្លឹបនៅបញ្ចប់រដូវកាលនេះ ហើយថែមទៀតបានចាកចេញពី Group WhatsApp របស់ក្រុមទៀតផង។ អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick បានបញ្ជាក់ថា Pogba នឹងត្រូវសម្រាករហូតដល់ចប់រដូវកាល បន្ទាប់ពីមានរបួសក្នុងការប្រកួតចាញ់ Liverpool លិទ្ធផល ៤-០ កាលពីសប្ដាហ៍មុន។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ២៩ឆ្នាំជាមួយ United នឹងត្រូវអស់នៅរដូវក្ដៅនេះ ហើយគេកំពុងចង់ចាកចេញក្នុងនាមជាកីឡាករទំនេរ។ យោងតាម Daily Mirror ឲ្យដឹងថា Pogba បានប្រាប់មិត្តរួមក្រុម គេកំពុងស្ថិតលើផ្លូវរបស់គេក្នុងរដូវក្ដៅនេះ ហើយគេថែមទាំងបានចាកចេញពី Group WhatsApp របស់ក្រុមដែលទុកទាក់ទងគ្នាទៀតផង។ កីឡាករសញ្ជាតិបារាំងទទួលបានសំណើកុងត្រាពីរពីក្លឹប Real Madrid ណិង PSG។ Pogba គឺជាកីឡាករដែល Man United ទិញមកក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លឹប៨៩លានផោន ផ្ទេរពី Juventus កាលពីឆ្នាំ២០១៦។ ៦រដូវកាលជាមួយក្លឹបគេបានជួយឈ្នះពាន League Cup ម្ដងនិង
27 Apr 2022
38 views
Football News
Klopp និយាយថា Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះថា លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City ជាគ្រូដ៏ឆ្នើមជាងគេលើលោក។ លោក Klopp បាននិយាយថា៖” Pep ជាគ្រូដ៏ឆ្នើមជាងគេនៅលើលោក។ ខ្ញុំគិតថាយើងទាំងអស់គ្នាប្រាកដជាឯកភាពលើចំណុចនេះ ប៉ុន្តែវាអាចជាភាពចៃដន្យអីមិនដឹងដែលលោកដូចជាមិនជោគជ័យនៅប្រកួតពាន UCL។ ប៉ុន្តែម៉េចក៏ដោយបើនរណាមិនទុកចិត្តសមត្ថភាពរបស់គេ ខ្ញុំមិនដឹងនិយាយថាម៉េចទេ “។ លោក Klopp ក៏បានរៀបរាប់ពីការប្រកួតប្រជែងរវាង Liverpool និង Man City ក្នុងកំឡុង៥ឆ្នាំចុងក្រោយនេះផងដែរដោយថា នេះរឿងដ៏ល្អ និងអស្ចារ្យដែលតែងតែមានការប្រកួតប្រជែងស្វិតស្វែងខ្លាំងរវាងក្រុមទាំងពីរ ដោយសារអញ្ចឹងលោកយល់បានឲ្យជួយក្លឹបលោកកាន់តែវិវត្តន៍រីកចម្រើនទៅមុខផងដែរ។ Pep បានដឹកនាំ Man City តាំងពីឆ្នាំ២០១៦មក ឈ្នះពាន PL ក្នុងរយៈពេល ៣រដូវកាលជាប់គ្នាចុងក្រោយ និងជួយឲ្យឈ្នះពាន League Cup ៤រដូវកាលចុងក្រោយជាប់គ្នាផងដែរ ព្រមទាំងឈ្នះពាន FA Cup ១ដង
09 Apr 2022
39 views
Football News
Pogba ទំនងជាចាកចេញពី Man Utd នៅរដូវកាលក្ដៅខាងមុខ
ខ្សែបម្រើ Paul Pogba ទំនងជាចាកចេញពីក្លឹប Manchester United រដូវកាលក្ដៅខាងមុខ ក្រោយកីឡាកររូបនេះបាននិយាយទៅកាន់សារព័ត៌មាន Le Figaro ថាមិនពេញចិត្តនឹងនៅក្លឹបនេះ ៥ឆ្នាំហើយ។ Pogba បាននិយាយថា៖” យើងត្រូវតែនិយាយឲ្យស្មោះត្រង់តែម្ដង ៥រដូវកាលកន្លងមកនេះគឺខ្ញុំមិនពេញចិត្ត និយាយទៅគឺថាមិនពេញចិត្តសោះតែម្ដង។ ដល់ពេលឆ្នាំនេះគឺចប់ ស្លាប់តែម្ដង។ យើងអត់មានឈ្នះពានអីសោះតែម្ដង។ មិនថានៅ Man Utd ឬនៅក្លឹបណាផ្សេងនោះទេគឺ ខ្ញុំចង់ឈ្នះពានឲ្យបានច្រើន “។ នៅក្នុងកិច្ចសម្ភាសន៍ខាងលើនេះ Pogba ក៏បានរៀបរាប់ទុក្ខលំបាករបស់ខ្លួនកន្លងមកផងដែរថា គេចាប់ផ្ដើមមានជំងឺបាក់ទឹកចិត្តនៅពេលមកលេងក្រោម ការដឹកនាំរបស់ លោក Jose Mourinho នៅពេលលោកមកដឹកនាំ Man Utd។ ចាប់តាំងពីផ្លាស់មកកាន់ Man Utd តាំងពីឆ្នាំ២០១៦មក Pogba បានចូលលេងប្រកួតសុរប ២២២ប្រកួត រកបាន ៣៩គ្រាប់ និងឈ្នះពានជាមួយក្រុមនេះបាន២ដងប៉ុណ្ណោះគឺពាន League Cup នៅឆ្នាំ២០១៧ និងពាន Europa League នៅរដូវកាលឆ្នាំ២០១៦/១៧។ ខ្សែបម្រើនេះនឹងចប់កុងត្រាជាមួយក្រុមបិសាចក្រុមនៅថ្ងៃទី៣០
25 Mar 2022
44 views
Football News
Minamino ដាក់២គ្រាប់ម្នាក់ឯង ជួយ Liverpool ឡើងវគ្គ៨ក្រុម FA Cup
ខ្សែបម្រើប្រយុទ្ធសញ្ជាតិជប៉ុន Takumi Minamino ធ្វើបាន២គ្រាប់ម្នាក់ឯងធានាឲ្យ Liverpool យកឈ្នះ Norwich City ក្នុងលិទ្ធផល ២ ទល់នឹង ០ បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup។ គ្រាប់ដំបូងរបស់កីឡាករវ័យ២៧ឆ្នាំធ្វើបាននៅនាទី២៧ ក្រោយមានការបញ្ជូនពីមិត្តរួមក្រុម Origi។ នៅ១២នាទីបន្ទាប់ Minamino បានបន្ថែមគ្រាប់ទីពីររបស់ខ្លួន ដោយការទាត់យកមុំ៩០យ៉ាងស្អាត។ ជ័យជម្នះនេះបាននាំក្រុមលោក Jurgen Klopp ឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយពាន FA Cup។ Liverpool ទើបតែក្លាយជាម្ចាស់ជើងឯក League Cup ក្រោយឈ្នះបាល់ប៉េណាល់ទីលើ Chelsea ក្នុងលិទ្ធផល ១១ ទល់នឹង ១០ នៅកីឡដ្ឋាន Wembley៕
04 Mar 2022
77 views
Football News
Mendy ស្ដាយស្ទើរបោកក្បាល ពេលឃើញ Kepa ស៊ុតបាញ់ចាប
អ្នកចាំទី Edouard Mendy បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីឃើញមិត្តរួមក្រុម Kepa Arrizabalaga ទាត់ប៉េណាល់ទីមិនចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ League Cup ទល់នឹង Liverpool។ Mendy វ័យ២៩ឆ្នាំត្រូវបានប្ដូរចេញពេលបញ្ចប់ម៉ោងបន្ថែម ដោយលោក Thomas Tuchel សម្រេចឲ្យ Kepa ជាអ្នកចូលចាប់បាល់ប៉េណាល់ទី។ ជារឿងភ្ញាក់ផ្អើល Kepa មិនបានសង្គ្រោះមួយបាល់សោះក្នុងចំណោមការទាត់១១ដងរបស់ Liverpool។ សម្រាប់ប្រកួតនេះ Liverpool បានដាក់អ្នកចាំទីដៃទីពីរ Caoimhin Kelleher ឲ្យចូលលេង។ ខណៈការទាត់ដល់គ្រាប់ទី១១ដូចគ្នាសម្រាប់ក្រុមទាំងពីរ Kelleher បានទាត់បញ្ចូលទីបានសម្រេច តែ Kepa បានទាត់មួយទំហឹងរំលងរបាទី ធ្វើឲ្យ Chelsea ចាញ់ Liverpool លទ្ធផល ១០ ទល់នឹង ១១។ ជ័យជម្នះបានជួយឲ្យ Liverpool វ៉ា Manchester City ក្លាយជាក្រុមឈ្នះពាន League Cup ច្រើនជាងគេ ដល់ទៅ៩ដង និងរងជើងឯក៤ដង៕
01 Mar 2022
74 views
Football News
Pep ត្រៀមបន្តកុងត្រាឲ្យ Fernandinho នឹងបន្ថែមតួនាទីជាគ្រូបង្វឹកក្រុមបន្ថែមទៀត
លោក Pep Guardiola កំពុងពិចារណាបន្ថែមតួនាទី ឲ្យកូនក្រុមលោកកីឡាករ Fernandinho មានតួនាទីជាគ្រូបង្វឹកក្រុមបន្ថែមទៀត។ ជាការពិតណាស់ Fernandinho បានផ្លាស់ពីក្លិប Shakhtar Donetsk មកចូលរួមជាមួយក្លិប Man City ចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះហើយ Fernandinho បានរួមចំណែកជួយក្រុមឈ្នះពានជាច្រើនដូចជា ពានលីគកំពូល Premier League ចំនួន ៤ដង ពាន League Cup ចំនួន ៦ដងពាន FA Cup ចំនួន១ដង។ យ៉ាងណាមិញ កុងត្រារបស់ Fernandinho និងត្រូវផុតនៅរដូវក្តៅខាងមុខនេះហើយ ហើយអនាគតរបស់គេកំពុងតែនៅមានភាពស្រពិចស្រពិលនៅឡើយ។ បើយោងតាមសារកាសែត Torcedores បានចុះផ្សាយថា ប្រធានក្លិប Man City កំពុងឲ្យលោក Pep ព្យាយាមចងជើង Fernandinho ដោយលោកយល់ឃើញថា កីឡាកររូបនេះ មានមនសិការស័ក្តិសមជាអ្នកដឹកនាំក្រុមមួយនេះ ហើយលោកនឹងបន្តកុងត្រាថ្មីឲ្យគេ ព្រមទាំងផ្តល់តួនាទីឲ្យគេជួយបង្វឹកក្រុមផងដែរ នៅរដូវកាល ២០២២-២៣
28 Feb 2022
58 views
Football News
Kai Havertz ខំលេងទាំងខ្លួនឯងមានរបួសកូនដៃ
អ្នកចាត់ការ Thomas Tuchel បានសរសើរដល់ខ្សែប្រយុទ្ធ Kai Havertz ដែលបានប្រឹងលេងទាំងមានរបួសបាក់ម្រាមដៃក្នុងជំនួប Chelsea យកឈ្នះ ២-០ លើ Spurs ពានរង្វាន់ League Cup។ Havertz រកបានមួយគ្រាប់ ដែលជាគ្រាប់ទី៥ក្នុងរដូវកាលនេះ ជួយឲ្យតោខៀវឈ្នះមាន់ខ្នាយមាស ប៉ុន្តែកីឡាករសញ្ជាតិអាល្លឺម៉ង់បានមានបញ្ហាបាក់ម្រាមដៃនៅមុនបញ្ចប់វគ្គទីមួយ។ កីឡាករវ័យ២២ឆ្នាំបានព្យាយាមប្រឹងលេងរហូតដល់ចប់វគ្គទីមួយ បន្ទាប់មកក៏ផ្លាស់ប្ដូរចេញក្នុងវគ្គទីពីរជំនួសដោយកីឡាករ Timo Werner។ ត្រង់ចំណុចនេះលោក Tuchel បានសរសើរថា Havertz មានបញ្ហាម្រាមដៃ។ គេបានបាក់ម្រាមដៃនិងមើលទៅគូរឲ្យស្រៀវ។ ហើយគេខំលេងទាំងឈឺចាប់ រហូតដល់ចប់វគ្គទីមួយ មុនពេលផ្លាស់ប្ដូរចេញ។ នេះគឺជាការប្រកួតជើងទីមួយក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup រវាង Chelsea និង Spurs។ សម្រាប់ការប្រកួតជើងទីពីរនឹងលេងនៅថ្ងៃទី ១២ ខែ មករាខាងមុខ៕
07 Jan 2022
100 views
Football News
Romelu Lukaku បានផ្ញើសារសុំទោសអ្នកគាំទ្រក្រោយដឹងកំហុស
ខ្សែប្រយុទ្ធរបស់តោខៀវ Romelu Lukaku បានផ្ញើសារសុំទោសទៅកាន់អ្នកគាំទ្របន្ទាប់ពីរូបគេបានសាងកំហុសដោយមានបញ្ហាជាមួយអ្នកចាត់ការរបស់ខ្លួនលោក Thomas Tuchel រហូតត្រូវបានអ្នកចាត់ការមិនដាក់ឲ្យលេង។ “ខ្ញុំទោសចំពោះអ្នកគាំទ្រ សម្រាប់ការខកចិត្តដែលខ្ញុំបានបង្កឡើង។ នៅទីបំផុតខ្ញុំបានយល់ច្បាស់ពីមូលហេតុដែលអ្នករាល់គ្នាខឹងខ្ញុំ ហើយខ្ញុំត្រូវតែបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្ញុំឲ្យអ្នករាល់គ្នាបានឃើញ។ ខ្ញុំក៏សុំទោសទៅកាន់អ្នកចាត់ការ ថ្នាក់ដឹកនាំក្លឹប និងក្រុមរបស់ខ្ញុំផងដែរ»។ នេះជាសម្ដីទាំងស្រុងរបស់ Lukaku ។ រំលឹកថា កាលប្រកួតមុនខ្សែប្រយុទ្ធមាឌធំរូបនេះត្រូវបានអ្នកចាត់ការខាងមិនដាក់ឲ្យលេងទល់ Liverpool ឡើយ។ ប៉ុន្តែយប់នេះត្រូវបានគេដឹងថា Lukaku នឹងបង្ហាញខ្លួនក្នុងជំនួបទល់មាន់ខ្នាយមាស Tottenham Hotspur សម្រាប់ជើងទី១ពាន League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
06 Jan 2022
85 views
Football News
លោក Don Hutchison អតីតកីឡាករ Liverpool ថា Van de Beek គួរចេញពី United ទៅ
លោក Don Hutchison អតីតកីឡាកររបស់ Liverpool បាននិយាយថា ខ្សែបម្រើ Donny van de Beek គួរតែចាកចេញពី Manchester United ដើម្បីរក្សាអាជីពរបស់ខ្លួនឲ្យរស់បន្ត។ ខ្សែបម្រើសញ្ជាតិហុល្លង់រូបនេះមិនសូវជាបានបង្ហាញខ្លួនប៉ុន្មានទេក្នុងរដូវកាលដំបូង បន្ទាប់ពីចូលរួមជាមួយក្រុម Man United ពីក្លឹប Ajax កាលពីរដូវក្ដៅមុន។ សម្រាប់រដូវកាលនេះវិញ កីឡាករវ័យ ២៤ឆ្នាំលេងបានតែ៦នាទីគត់ សម្រាប់៥ប្រកួតក្នុងលីគរបស់បិសាចក្រហម។ ទាក់ទិននឹងអនាគតរបស់ Van de Beek លោក Hutchison បាននិយាយថា គេគួរតែទៅពិភាក្សាជាមួយភ្នាក់ងារ។ ហើយភ្នាក់ងារនឹងបន្តទៅនិយាយជាមួយអ្នកចាត់ការ និងនាយកប្រតិបត្តិ ព្រោះព្រឹត្តិការណ៍ World Cup នៅសល់តែ១៨ខែទៀតទេនឹងមកដល់ហើយ។ Hutchison បានបន្ថែមទៀតថា Van de Beek មិនអាចបានត្រឹមតែអង្គុយកៅអីបម្រុង លេងតែនៅពាន League Cup និងម៉ោងបន្ថែមបានទេ។ គេគួរតែចេញពី Manchester United៕
21 Sep 2021
154 views
Football News
ខ្សែការពារ Stones បន្តកុងត្រាថ្មីជាមួយ Man City រហូតដល់ឆ្នាំ២០២៦
ខ្សែការពារ John Stones បានធ្វើការបន្តកុងត្រាថ្មីកុងត្រាថ្មីរយៈពេល ៥ឆ្នាំជាមួយក្លឹប Manchester City ជារួចរាល់ជាស្ថាពរនៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបអង់គ្លេសមួយនេះ។ កីឡាកររូបនេះបានផ្លាស់ចេញពី Everton មកលេងឲ្យ Man City នេះរយៈពេល៥ឆ្នាំមកហើយតាំងពីឆ្នាំ២០១៦មក ដោយចូលរួមលេងឲ្យក្លឹបនេះសរុបបាន ១៦៨ប្រកួត និងរកគ្រាប់បាល់បាន ១០គ្រាប់។ ក្រោយពីបានទទួលកុងត្រាថ្មីរហូតដល់ឆ្នាំ២០២៦បែបនេះ Stones ក៏បានសម្ដែងនូវភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយគេសន្យានឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីឈ្នះពានឲ្យបានច្រើនទៀតជាមួយក្លឹប ក៏ដូចជាដើម្បីបំពេញនូវមហិច្ឆតាអ្វីដែលគេចង់បានរហូតមកផងដែរ។ តាំងពីចូលលេងឲ្យ Man City មកខ្សែការពាររូបនេះធ្លាប់ឈ្នះពានជាច្រើនជាមួយក្លឹបនេះផងដែរដូចជាពាន Premier League ពាន League Cup ពាន FA Cup និងពាន Community Shield ផងដែរ៕
10 Aug 2021
148 views
Football News
Mourinho៖ ខ្ញុំឈ្នះពានសរុប ២៥ពាន និងកន្លះ!
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយប្រាប់សារព័ត៌មាន The Sun កាលពីពេលថ្មីៗនេះថា លោកឈ្នះពាននៅក្នុងអាជីពជាគ្រូបង្វឹករបស់លោកសរុប ២៥ពានកន្លះ ដោយកន្លះនោះរាប់ទាំងកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការជួយឲ្យក្លឹប Tottenham Hotspur ឡើងវគ្គផ្ដាច់ព្រ័ត្រ League Cup តែលោកមិនបានដឹកនាំការប្រកួតនោះ ដោយសារតែខាងក្លឹបប្រកាសចែកផ្លូវគ្នា។ លោកបានលើកឡើងថា៖ ” ពេលដែលអ្នកសួរខ្ញុំថា តើខ្ញុំឈ្នះពានប៉ុន្មានក្នុងអាជីព នោះខ្ញុំនឹងប្រាប់ថា ខ្ញុំឈ្នះពាន ២៥កន្លះ។ កន្លះទៀតគឺសំដៅលើប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលខ្ញុំមិនបានដឹកនាំនៅ Spurs ” ។ លោកបានបន្ថែមថា៖ ” រឿងកន្លះពានហ្នឹងគួរឲ្យល្អសើចដែរ ព្រោះអីវាជាស្លាកស្នាមមួយនៅក្នុងអាជីពរបស់ខ្ញុំ ដែលមិនបានលេងវគ្គផ្ដាច់ព្រ័ត្រ ដែលខ្ញុំមានសិទ្ធិទៅលេងនោះ ” ។ Spurs បានចាញ់ក្លឹប Manchester City ក្នុងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពាន League Cup ក្នុងលទ្ធផល ១ ទល់នឹង ០ កាលពីថ្ងៃទី២៥ ខែមេសា ខណៈលោក Mourinho ត្រូវបានបញ្ចប់ការងារនៅពាក់កណ្ដាលខែមេសាដូចគ្នា៕
09 Jun 2021
264 views
Other News
Aston Villa ឡើងវគ្គផ្តាច់ព្រ័ត្រ League Cup មុនគេក្រោយឈ្នះ Leicester City លទ្ធផល ២-១
Aston Villa បានឡើងទៅឈរចាំមុននៃវគ្គផ្តាច់ព្រ័ត្រ League Cup (Carabao Cup) បន្ទាប់ពីទម្លាក់គូប្រជែង Leicester City ក្នុងលទ្ធផល ២-១ នៅនាទីចុងម៉ោងនាយប់មិញនេះ ប្រកួតកាត់សេចក្តីជើងទី២ ក្នុងវគ្គ ៤ក្រុមចុងក្រោយ។ Trezeguet ជាកីឡាករនាំមុខសំណាង តាមរយៈស៊ុតចូលចុងម៉ោង ពោលគឺនាទី ៩០+៣ ទៅហើយ បន្ទាប់ពីលេងស្មើគ្នា ១-១ ចាប់ពីនាទីទី៧២ មកនៅកីឡដ្ឋាន Villa Park ដូចទៅនឹងលទ្ធផល ១-១ នៅកីឡដ្ឋាន King Power កាលពីជើងទី១ នៅទឹកដីរបស់ក្រុមកញ្ជ្រោងខៀវ Leicester City។ Targett ជាអ្នករកបានគ្រាប់នាមុខឲ្យក្រុមម្ចាស់ផ្ទះ Aston នៅនាទី១២ មុនពេលខ្សែបម្រើមកពីអាហ្វ្រិក Iheanacho រកបានគ្រាប់តាមស្មើ ១-១ វិញនៅនាទី៧២។ នេះក៏ជាលើកទី១ ផងដែរសម្រាប់ក្រុមរបស់លោក Dean Smith ដែលបានឡើងវគ្គផ្តាច់ព្រ័ត្រនៃពាន League Cup លើកដំបូង គិតចាប់តាំងពីឆ្នាំ២០១០
29 Jan 2020
185 views
Other Highlights
Highlight បាល់ទាត់ Manchester City 9 – 0 Burton Albion
Highlight បាល់ទាត់ League Cup (Thu/10/01) Manchester City 9 - 0 Burton Albion
10 Jan 2019
325 views
Other News
Chelsea ប៉ះ Spurs នៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពាន League Cup
ក្រោយពីចប់ការប្រកួតយប់មិញ ក៏មានមានការចាប់ឆ្នោតភ្លាមៗក្នុងនោះក្រុមការពារតំណែងជើងឯក Man City
20 Dec 2018
215 views
Football Cup Highlights
Highlight បាល់ទាត់ Arsenal 0 – 2 Tottenham Hotspur
Highlight បាល់ទាត់ League Cup (Thu/20/12) Arsenal 0 - 2 Tottenham Hotspur
20 Dec 2018
527 views
Football Cup Highlights
Highlight បាល់ទាត់ Chelsea 1 – 0 Bournemouth
Highlight បាល់ទាត់ League Cup (Thu/20/12) Chelsea 1 - 0 Bournemouth
20 Dec 2018
1221 views
Football Cup Highlights
Highlight បាល់ទាត់ Leicester City 1 – 1 Manchester City
Highlight បាល់ទាត់ League Cup (Thu/20/12) Leicester City 1 - 1 Manchester City
20 Dec 2018
1329 views
Other News
Manchester United ធ្លាក់ចេញពីការប្រកួត Carabao Cup ក្រោយចាញ់បាល់ប៉េណាល់ទី Derby County
Derby County បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុង Carabao Cup ដោយការទទួលជ័យជំនះលើ Manchester United ដោយលទ្ធផល ២-២ ដោយការស៊ុតបាល់ប៉េណាល់ទី
26 Sep 2018
334 views