Tag: Leandro Paredes
Football News
ខ្សែបម្រើ Paredes របស់ PSG សារភាពថាធ្លាប់ខឹង Messi ដល់ថ្នាក់ចង់សម្លាប់ចោលទៀតផង
ខ្សែបម្រើ Leandro Paredes ទម្លាយថា Lionel Messi ធ្លាប់ខឹងនឹងគាត់ខ្លាំង រហូតដល់ថ្នាក់ចង់សម្លាប់គាត់ទៀតផង នៅក្នុងការប្រកួតរវាង Barcelona ទល់នឹង Paris Saint-Germain នៃពានរង្វាន់ Champions League រដូវកាល ២០២០-២០២១។ ជាការពិតណាស់ នៅពេលនោះ Messi មិនទាន់បានផ្ទេរមក PSG នោះទេ ដោយរូបគេនៅជាកីឡាកររបស់ Barca នៅឡើយ, ខណៈការប្រកួតខាងលើក្រុមអ្នកមានបុណ្យបានបរាជ័យក្រោមថ្វីជើងក្រុមអ្នកមានបារាំងក្នុងលទ្ធផល ៤-១ ហើយក៏បានធ្លាក់ចេញពីពានរង្វាន់ UCL ត្រឹមវគ្គ ១៦ ក្រុមយ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ទាក់ទងនឹងរឿងខាងលើ Paredes បានរម្លឹកពីទិដ្ឋភាពនៅពេលនោះ ដោយថ្លែងប្រាប់កាសែត Caja Negra យ៉ាងដូច្នេះថា៖ “គាត់ (Messi) បានខឹងខ្ញុំខ្លាំងណាស់ ដោយសារខ្ញុំបានប្រាប់ពីរបៀបបិទគាត់ទៅកាន់មិត្តរួមក្រុមរបស់ខ្ញុំ ហើយគាត់ក៏បានឮវា បន្ទាប់មកវាបានធ្វើឱ្យគាត់ខឹងនឹងខ្ញុំខ្លាំងឡើងៗ។ គាត់ពិតជាខឹងខ្ញុំខ្លាំងមែនទែន។ គាត់បានរករឿងខ្ញុំ។ វាពិតជាអាក្រក់ខ្លាំងណាស់។ គាត់ចង់សម្លាប់ខ្ញុំ ហើយចង់ឱ្យខ្ញុំទៅផ្ទះវិញ”៕
19 Jun 2022
19 views
Football News
Mbappe ចេញបកស្រាយរឿងចង់ឲ្យមនុស្ស១៤នាក់នៅ PSG ចេញក្នុងនោះមាន Neymar ដែរ
Kylian Mbappe ខ្សែប្រយុទ្ធរបស់ PSG ត្រូវបានសារព័ត៌មានចុះផ្សាយថា រូបគេចង់ឲ្យមនុស្ស១៤នាក់ចាកចេញពីក្លឹបក្នុងរដូវក្ដៅនេះ ក្នុងនោះមានអ្នកចាត់ការ Mauricio Pochettino និង Neymar ផងដែរ។ កីឡាករវ័យ២៣ឆ្នាំថ្មីៗនេះបានសម្រេចអនាគតមិនទៅចូលរួមជាមួយ Real Madrid ដោយបន្តរួមរស់ជាមួយ PSG យល់ព្រមចុះកុងត្រាថ្មីរយៈពេល៣ឆ្នាំជាមួយថ្លៃនឿយហត់៦៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ជាមួយថ្លៃពលកម្មដ៏ខ្ពស់ គេជឿជាក់ថា PSG បានផ្ដល់អំណាចផ្សេងទៀតដល់ Mbappe ដូចជាការជ្រើសរើសកីឡាករដែលគេចង់លេងជាមួយជាដើម។ ផ្អែកតាមសារព័ត៌មានអេស្ប៉ាញ Mundo Deportivo បានចុះផ្សាយថា Mbappe ចង់ជំរុះកីឡាករនិងក្រុមការងារគ្រូបង្វឹកប្រមាណជា១៤នាក់ចេញពីក្លឹប PSG។ ដៃគូប្រយុទ្ធ Neymar និងលោក Pochettino ត្រូវបានគេបញ្ជាក់ថា បានស្ថិតក្នុងបញ្ជីនៃការជំរុះផងដែរ។ សម្រាប់កីឡាករដទៃទៀតមានដូចជា Mauro Icardi, Julian Draxler, Ander Herrera, Idrissa Gueye, Leandro Paredes , Thilo Kehrer, Danilo Pereira, Layvin Kurzawa,
03 Jun 2022
30 views