Tag: Leboeuf
Football News
សមាជិកឈ្នះ World Cup ម្នាក់ជំរុញឲ្យ Ronaldo ចូលនិវត្តន៍ទៅ កុំឲ្យធ្លាក់ទម្រង់ជាងនេះ
សមាជិកឈ្នះពានរង្វាន់ World Cup ជាមួយបារាំងលោក Frank Leboeuf បានជំរុញឲ្យ Cristiano Ronaldo ពិចារណាចូលនិវត្តន៍ទៅ ធ្វើដូចនេះគេអាចនឹងបញ្ចប់អាជីពនៅចំណុចទាប។ តាមជាក់ស្ដែង Ronaldo ពេលនេះមិនមែនជាកីឡាករដែលកំពុងលេចធ្លោ ដូចកាលដែលនៅលេងជាមួយ Real Madrid ឡើយ។ ដោយមើលឃើញបែបនេះហើយលោក Leboeuf ចង់ឲ្យ Ronaldo បន្សល់ទុកកេរ្តិ៍ឈ្មោះនៅល្អ ប្រសិនបើគេបញ្ចប់អាជីពក្នុងពេលមិនទាន់ធ្លាក់ខ្លាំង។ បុរសដែលធ្លាប់ឈ្នះពាន World Cup ឆ្នាំ១៩៩៨ និយាយថា ប្រហែល វាគឺជាពេលសម្រាប់ Ronaldo នៅចុងបញ្ចប់អាជីពរបស់គេដែលត្រូវពិភាក្សាជាមួយខ្លួនឯង។ លោកមិនចង់ឃើញ Ronaldo លេងធ្លាក់ទម្រង់ ហើយត្រូវអាណិតនោះទេ ព្រោះតែគេជាកីឡាករកំពូលច្រើនឆ្នាំមកហើយ។ លោកមិនចង់ឲ្យគេក្លាយជាកីឡាករធម្មតាឡើយ ដូច្នេះគួរតែបញ្ចប់អាជីពក្នុងនាមជាកីឡាករកំពូល៕
01 Mar 2022
92 views