Tag: Lee Grant
Football News
Lee Grant អ្នកចាំទីរបស់ក្លឹប Man United ចូលនិវត្តន៍ពីវិស័យបាល់ទាត់នៅក្នុងវ័យ៣៩ឆ្នាំ
អ្នកចាំទីដើមកំណើតអង់គ្លេស Lee Grant ដែលជាអ្នកចាំទីមួយរូបរបស់ក្លឹប Manchester United បានសម្រេចចិត្តចូលនិវត្តន៍ពីវិស័យបាល់ទាត់នៅក្នុងវ័យ៣៩ឆ្នាំ ក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ អ្នកចាំទីរូបនេះបានចាប់អាជីពក្នុងវិស័យបាល់ទាត់ជាអាជីពចាប់តាំងពីឆ្នាំ២០០២មក ដោយធ្លាប់លេងឲ្យក្លឹប Derby County, Burnley, Oldham Athletic, Sheffield Wednesday, Stoke City និង Man Utd នេះ ដោយចូលលេងប្រកួតសរុប ៥១១ប្រកួត។ ជាពិសេសនៅក្នុង៤រដូវកាលចុងក្រោយ នៅ Man Utd នេះ Lee Grant បានចូលរួមធ្វើជាអ្នកចាំទីក្នុងការប្រកួតបាន ២ដងប៉ុណ្ណោះ។ ជាក្រោយ Lee Grant ធ្វើការអរគុណទៅដល់ក្លឹប Man Utd ដែលបានផ្ដល់ឱកាសបំពេញក្ដីស្រមៃរបស់គេមកលេងនៅទីនេះ ក៏ដូចជាអរគុណដល់ក្លឹបទាំងអស់ដែលគេធ្លាប់លេង និង គ្រួសារ បងប្អូន អ្នកគាំទ្រទាំងអស់ ដែលបានជួយគេតាំងពីពេលចាប់ផ្ដើមនៃអាជីពបាល់ទាត់នេះ៕
27 May 2022
43 views