Tag: Leed United
Football News
Matip ឈ្នះពានកីឡាករឆ្នើមរបស់ Premier League ប្រចាំខែកុម្ភៈ
ខ្សែការពារ Joel Matip ឈ្នះពានកីឡាករឆ្នើមរបស់ Premier League ប្រចាំខែកុម្ភៈ។ នេះបើយោងតាមការចុះផ្សាយរបស់លីគកំពូលនេះផ្ទាល់ក្នុងថ្ងៃនេះ។ កាលពីខែកុម្ភៈកន្លងទៅនេះ Matip ចូលជួយក្រុម Liverpool របស់ខ្លួនគ្រប់ប្រកួត និងលេងពេញម៉ោងតែម្ដង ដែលចូលរួមចំណែកជួយក្រុមខ្លួនឈ្នះទាំង ៤ប្រកួត ដែលធ្វើឲ្យជិតតាមទាន់ពិន្ទុក្លឹប Manchester City ក្នុងប្រកួតដណ្ដើមពាន PL ។ ខ្សែការពាររូបនេះបានរកបាន Clean Sheet ៣លើក ដោយធ្លាយឲ្យគេស៊ុតចូលតែ ១លើកប៉ុណ្ណោះ។ កីឡាករនេះថែមទាំងជួយ Assist បាន ១ដងក្នុងប្រកួតនឹង Leicester City និងរកគ្រាប់បាល់បាន ១គ្រាប់ក្នុងប្រកួតតទល់នឹង Leed United ។ នេះជាលើកដំបូងហើយដែល Matip បានឈ្នះខាងលើនេះ៕
12 Mar 2022
63 views
Football News
លោក Rangnick ប្រាប់មូលហេតុដូរ Pogba ចេញក្នុងប្រកួតម្សិលមិញ
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United បានបកស្រាយពីមូលហេតុ ដែលសុខៗលោកបានប្ដូរ ខ្សែបម្រើ Paul Pogba ចេញក្នុងនាទីទី៦៧ ដោយជំនួសវិញដោយ ខ្សែបម្រើ Fred ក្នុងការប្រកួតទល់នឹង Leed United ក្នុងលទ្ធផល ៤ ទល់នឹង ២ កាលពីម្សិលមិញ។ លោក Rangnick បាននិយាយថា៖” Pogba គេធ្វើបានល្អខ្លាំងណាស់ក្នុង ៦០នាទីដំបូង តែក្រោយគេហាក់បីដូចជារាងហត់បន្តិច ដែលនេះជារឿងធម្មតាទេសម្រាប់អ្នកសម្រាកយូរដោយសារតែមានរបួសដូចជាគេ។ តែយ៉ាងណាយើងធ្វើនៅតែបានល្អណាស់ ក្រោយប្ដូរដាក់កីឡាករមានកម្លាំងពេញដូចជា Fred និង Anthony Elanga ចុងបញ្ចប់ពួកគេជាអ្នករកគ្រាប់បាល់ឲ្យឈ្នះប្រកួត “។ លោកក៏បានលើកឡើងផងដែរថា ការប្ដូរកីឡាករ Pogba ចេញដាក់ Fred ចូលអីហ្នឹង លោកមិនរំពឹងថាពួកគេស៊ុតចូលអីទេ គ្រាន់តែចង់ឲ្យមានតុល្យភាព និងកម្លាំងក្នុងក្រុមដូចកាលប្រកួតនៅតង់ទី១តែប៉ុណ្ណោះ។ នៅក្នុងការប្រកួតខាងលើ Man Utd បាននាំមុខ ២គ្រាប់មុនដោយ Maguire និង
22 Feb 2022
62 views
Football News
Maguire បដិសេធនឹងបញ្ហាតំណែងប្រធានក្រុម Man Utd កំពុងត្រូវបាន Ronaldo ប្រជែងយក
ខ្សែការពារ Harry Maguire បានបង្ហោះលើបណ្ដាញសង្គម Twitter របស់ខ្លួនក្នុងថ្ងៃនេះ បដិសេធនឹងសារព័ត៌មានជាច្រើន ដែលបានចុះផ្សាយទាក់ទងនឹង តំណែងប្រធានក្រុម Man Utd កំពុងតែរង្គោះរង្គើ ដោយខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងតែប្រជែងយកតំណែងមួយនេះពីគេ។ បើតាមចុះការផ្សាយរបស់ Mirror បានឲ្យដឹងថា តំណែងប្រធានក្រុម Man Utd កំពុងតែត្រូវកីឡាករនិយាយគ្នាថា តើរវាង Maguire និង Ronaldo មួយណាស័ក្ដិសមជាង ដោយមតិភាគច្រើនជ្រើសយក Ronaldo ដោយថាគេមានស័ក្ដិសមជាង និងមានសមត្ថភាពជាង Maguire មួយវិញទៀត Ronaldo ក៏មានចិត្តកំពុងចង់ប្រជែងយកតំណែងនេះផងដែរ។ បើតាមប្រភពដដែលនេះ Rangnick កាលពីពេលថ្មីៗក៏បានប្រគល់មើលការខុសត្រូវណែនាំកីឡាករក្នុងក្រុម ជាពិសេសទៅលើកីឡាករក្មេងៗ ឲ្យ Ronaldo ទទួលខុសត្រូវផងដែរ ដែលធ្វើឲ្យ Maguire យ៉ាងណាក៏ត្រូវតែស្ដាប់ Ronaldo ផងដែរ។ តំណែងប្រធានក្រុមនេះ ត្រូវបាន Mirror ចុះផ្សាយថា Rangnick នឹងប្រកាសជាផ្លូវការនឹងធ្លាក់ទៅលើ Ronaldo
19 Feb 2022
61 views