Tag: Legend
Football News
លោក Ole Gunnar Solskjaer គិតថាក្រុមតោខៀវ Chelsea គឺជាគូប្រជែងរដូវកាលនេះ
លោក Ole Gunnar Solskjaer នារដូវកាលនេះជឿជាក់ថាក្រុម Manchester United មានសង្ឃឹមច្រើនក្នុងការឈ្នះពាន Premier League ប៉ុន្តែលោកក៏មើលឃើញក្រុម Chelsea ជាឧបសគ្គធំក្នុងការសម្រេចក្ដីស្រមៃដែរ។ ក្រុមបិសាចក្រហមអាចនិយាយបានថាពេញជើងអស់ទៅហើយ និងកាន់តែមានទំនុកចិត្តថែមទៀត បន្ទាប់ពីពួកគេបាននាំ Legend របស់ខ្លួន Cristiano Ronaldo ត្រលប់មកវិញ។ ដោយមើលឃើញពីសក្តានុពលរបស់ក្រុមល្អនេះហើយ ទើបបានជាលោក Ole អ្នកចាត់ការក្រុម Man Utd មានទំនុកចិត្តខ្ពស់ក្នុងការប្រជែងពានរង្វាន់រដូវកាលនេះហើយ។ ទន្ទឹមគ្នានេះដែរ អ្នកចាត់ការខាងលើក៏មើលឃើញមានក្រុមមួយដែលជាឧបសគ្គធំសម្រាប់បិសាចក្រហមផងដែរ។ ដោយក្រុមនោះ គឺតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel ដែលទើបលើកពាន UEFA Champions League រដូវកាលមុន។ ក្រុមមួយនេះ បាននាំចូលកីឡាករល្អ Lakaku មកពង្រឹងតំបន់ប្រយុទ្ធទៀត ដែលនឹងធ្វើឱ្យពួកគេកាន់តែមុតស្រួច និងអាចបង្កជាបញ្ហាសម្រាប់ Man Utd ក្នុងដំណើរចង់បានពានរដូវកាលនេះដែរ។ អ្នកគាំទ្រក៏មើលឃើញថា Chelsea រដូវកាលនេះ ពេញកម្លាំងល្អតាំងពីក្រោមដល់លើ មិនចាញ់
06 Sep 2021
286 views