Tag: Lens
Football News
PSG ត្រៀមជះលុយបណ្ដេញ Pochettino និងក្រុមការងារចោលទាំងអស់
ក្លឹបអ្នកមានរបស់បារាំង Paris Saint-Germain គ្រោងបណ្ដេញលោក Mauricio Pochettino ចេញពីតំណែងមិនដល់ ២៤ម៉ោង បន្ទាប់ពីឈ្នះបាន Ligue 1។ PSG បានគ្រងតំណែងជើងឯកលីគ ក្រោយប្រកួតស្មើគ្នា ១-១ ទល់នឹង Lens កាលពីចុងសប្ដាហ៍។ ត្បិតតែនាំមុខឆ្ងាយក្នុងការប្រជែងពានលីគ Pochettino និងកីឡាកររបស់លោកបានស្ថិតក្រោមសម្ពាធអ្នកគាំទ្រ ចាប់តាំងពីធ្លាក់ចេញពីពានរង្វាន់ Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ អតីតអ្នកចាត់ការរបស់ Spurs ធ្លាប់ត្រូវបានគេមើលឃើញអាចជាបេក្ខភាពក្លាយជាអ្នកចាត់ការថ្មីរបស់ Manchester United។ ប៉ុន្តែកាលពីសប្ដាហ៍មុន បិសាចក្រហមបានប្រកាសតែងតាំងលោក Erik ten Hag ជាអ្នកចាត់ការថ្មីរបស់ខ្លួន ជំនួសកន្លែងលោក Ralf Rangnick។ ការមកដល់របស់ Ten Hag នៅ Old Trafford បានធ្វើឲ្យលោក Pochettino គ្រោងនឹងក្លាយជាអ្នកចាត់ការទំនេរគ្មានក្លឹបដឹកនាំ ដោយ PSG ពេលនេះកំពុងគ្រោងចរចាបញ្ចប់កុងត្រារបស់លោក។ តាមប្រភពឲ្យដឹងថា Pochettino គ្មានចិត្តចង់បន្តនៅ PSG
26 Apr 2022
40 views