Tag: Leo Messi
Football News
Buffon បានសារភាពថា Neymar គឺជាកីឡាករល្អដាច់គេ
អ្នកចាំទី Gianluigi Buffon បាននិយាយថា Neymar គឺជាកីឡាករល្អដាច់គេនៅលើលោក។ ជាការពិតណាស់ Buffon ធ្លាប់ជាមិត្តរួមក្រុមរបស់ Neymar កាលពីគេផ្លាស់ពី Juventus មក Paris Saint Germain កាលពីឆ្នាំ ២០១៨។ Buffon បានចំណាយពេលអស់មួយរដូវកាលជាមួយ PSG មុននឹងគេត្រលប់មក Juv វិញនៅឆ្នាំ ២០១៩។ Buffon បាននិយាយថា៖ “កាលដែលខ្ញុំបានលេងរួមក្រុមជាមួយ Neymar ទើបខ្ញុំដឹងថាគេមានទេពកោសល្យអស្ចារ្យខ្លាំងប៉ុណ្ណា។ ខ្ញុំសំណាងណាស់ដែលបានលេងរួមក្រុមជាមួយកីឡាករលំដាប់ពិភពលោកជាច្រើន តែខ្ញុំមិនងាយចាំឈ្មោះពួកគេទេ ទោះយ៉ាងសម្រាប់ Neymar វិញ ខ្ញុំចងចាំគេជានិច្ចព្រោះសម្រាប់ខ្ញុំគេគឺជាកីឡាករដែលល្អដាច់គេទាំងអស់ក្នុងចំណោមកីឡាករល្អៗដទៃទៀតដែលខ្ញុំស្គាល់”៕
31 Oct 2021
132 views
Football News
Ancelotti ៖ “ El Clasico វាតែងតែជាការប្រកួតដ៏ធំ”
គ្រូបង្វឹកក្រុម Real Madrid លោក Carlo Ancelotti បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលចង់ដឹងថាតើការចាកចេញរបស់ Lionel Messi និង Sergio Ramos នឹងប៉ះពាល់ដល់ការប្រកួតដ៏ធំបំផុតរបស់ La Liga យ៉ាងដូចម្តេច។ លោក Carlo Ancelotti បានប្រាប់សារពត៍មាន Marca ថា៖ “ក្រុមទាំងពីរកំពុងផ្លាស់ប្តូរ ប៉ុន្តែវានឹងតែងតែជាការប្រកួតដ៏ធំមួយ។ ហើយយើងមិនទាន់ដឹងថាកីឡាករដូចជា Fati និង Vinicius អាចទៅដល់ទីណានោះទេ។ យើងគ្រាន់តែដឹងថាការប្រកួតនេះនឹងតែងតែជាការប្រកួតដ៏ធំ។ អារម្មណ៍របស់ខ្ញុំគឺដូចគ្នា។ ដូចគ្នាដែលខ្ញុំមានជាមួយ Cristiano និង Messi នៅលើទីលាន។ វាជាការប្រកួតពិសេស។ ឥឡូវនេះមានកីឡាករផ្សេងទៀត ហើយសម្រាប់ខ្ញុំ Barça មានកីឡាករវ័យក្មេងពិសេស”។ El Clasico នឹងគ្មានវត្តមានរបស់ខ្សែប្រយុទ្ធ Messi, Ronaldo នឹងខ្សែការពារ Ramos នោះទេក្នុងរដូវកាលនេះ ៕
24 Oct 2021
197 views
Football News
ឥទ្ធិពល Messi ធ្វើឲ្យ Barca លក់សំបុត្រសល់រាប់ពាន់សន្លឹកក្នុងជំនួបជាមួយ Bayern
ក្លឹប Barcelona កំពុងជួបវិបត្តិលក់សំបុត្រមិនអស់ក្នុងការប្រកួត Champions League ដំបូងរបស់ពួកគេទល់នឹង Bayern Munich ក្នុងកីឡដ្ឋាន Camp Nou ក្រោយអវត្តមាន Lionel Messi។ ក្នុងជំនួបធំនារាត្រីនេះ គេអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាត្រឹមតែ៤ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែក្លឹប Barcelona បាននៅសល់សំបុត្រជាច្រើនពាន់សន្លឹក។ សំបុត្រសរុបលក់អស់៣១ ២១៣សន្លឹក នេះមានន័យថាសំបុត្រជិត៨០០០សន្លឹកផ្សេងទៀតគឺនៅសល់។ សំបុត្រសម្រាប់ការចូលទស្សនាប្រកួតរវាង Barca និង Bayern មានតម្លៃចាប់ពី១២៩ដុល្លារ ដល់ ២៣៥ដុល្លារ។ ក្លឹបមានមូលដ្ឋានក្នុងតំបន់កាតាឡាន់កំពុងពិបាកទាក់ទាញអ្នកទស្សនា ក្រោយ Messi ចាកចេញទៅកាន់ PSG។
14 Sep 2021
137 views
Football News
គ្រូ Bayern Munich ពិតជាចង់បាន ៣ពិន្ទុពេលប៉ះ Barca រាត្រីនេះ
លោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern Munich ថាលោកពិតជាចង់បាន ៣ពិន្ទុនៅទឹកដី Camp Nou សម្រាប់ការប្រកួតបើកឆាក UEFA Champions League រដូវកាលនេះ។ នេះជាជំនួបសំខាន់ឬអាចនិយាយបានថាជាជំនួបសងសឹកសម្រាប់ក្រុម Barcelona ទៅលើក្រុម Bayern Munich វិញផងដែរ ព្រោះកាលពីរដូវកាលមុននោះ ពួកគេចាញ់ដល់ទៅ ៨-២ ឯណោះ។ ស្របពេលជំនួបលើកនេះ ក្រុមទាំងពីរក៏មានការផ្លាស់ប្ដូរសមាសភាពច្រើនផងដែរ ទាំងគ្រូទាំងសងខាងនិងកីឡាករមួយចំនួន។ ជាក់ស្ដែង លោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern Munich បាននិយាយមុនការប្រកួតថា៖ ”ពួកគេលែងមាននរណាម្នាក់ដែលអស្ចារ្យដូច Messi ទៀតហើយ ប៉ុន្តែពួកគេមានកីឡាករដទៃទៀតដែលអាចធ្វើរឿងផ្សេងបាន។ យើងបានរៀបចំក្រុមសម្រាប់គ្រប់យ៉ាង។ ខ្ញុំមិនគិតថាពួកគេនៅពេលនេះធ្វើមិនបានល្អទេ។ គ្រប់ករណីទាំងអស់ យើងពិតជាចង់បាន៣ពិន្ទុពីការប្រកួតនេះ”៕
14 Sep 2021
171 views
Football News
លោក Juan Roman ជឿថា Lionel Messi នឹងអាចជួយ PSG ឈ្នះពាន Champions League
អតីតជម្រើសជាតិអាហ្សង់ទីនលោក Juan Roman Riquelme ជឿថា Lionel Messi នឹងអាចជួយ PSG ឈ្នះពាន Champions League ហើយត្រឡប់មកចូលនិវត្តន៍នៅ Barcelona។ Messi បានចាកចេញពីកីឡដ្ឋាន Nou Camp ក្រោយចំណាយពេលលេងអស់ ១៧ឆ្នាំ បន្ទាប់ពីកុងត្រារបស់គេអស់ជាមួយក្លឹប។ ប៉ុន្តែលោក Juan Roman ដែលបច្ចុប្បន្នជាអនុប្រធានក្លឹប Boca Juniors យល់ឃើញថា ថ្ងៃណាមួយ Messi នឹងវិលមកកាន់ Barca វិញ ហើយបញ្ចប់អាជីពនៅទីនោះ។ Juan Roman៖ “ខ្ញុំសង្ឃឹមថា Messi បន្តរីករាយនៅ Paris។ ខ្ញុំមិនដឹងថាវាប្លែកបែបណាទេ ប៉ុន្តែពួកយើងនឹងរំភើបបានឃើញគេលេងជាមួយ Mbappe និង Neymar។ ប្រសិនបើពួកគេ (PSG) មិនឈ្នះ UCL ពេលនេះទេ ពួកគេនឹងមិនឈ្នះនៅពេលខាងមុខឡើយ។ ខ្ញុំគិតថា Messi នឹងឈ្នះ Champions
06 Sep 2021
153 views
Football News
PSG ចង់យក Ronaldo មកលេងជាមួយ Messi ទៀត បើករណីនេះកើតឡើង
គ្រាន់តែរឿងនាំចូល Lionel Messi នេះ បានធ្វើឱ្យ PSG ល្បីឈ្មោះខ្លាំងទៅហើយ ដែលអាចនាំយកកីឡាករលំដាប់ពិភពលោកមករួមក្រុមបាន ជាមួយតម្លៃពលកម្ម៤១លានដុល្លារក្នុង១ឆ្នាំ។ តែនេះនៅមិនទាន់អស់មហិច្ឆតារបស់ប្រធានក្លឹបដែលជាសេដ្ឋីប្រេងនោះទេ។ ប្រភពជាច្រើនមើលឃើញថា PSG នេះ មានបំណងចង់នាំយក Cristiano Ronaldo មកបន្ថែមទៀតដើម្បីលេងសហការគ្នាជាមួយ Messi ឱ្យផ្អើលម្ដង ប្រសិនបើមានករណី Kylian Mbappe មិនព្រមបន្ដនៅ PSG ទៀត។ ស្របពេលកុងត្រាខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងនេះ ឈានដល់ឆ្នាំចុងក្រោយហើយ តែសាមីខ្លួនមិនព្រមបន្ដកុងត្រាថ្មីនៅឡើយទេ។ ប្រសិនបើរឿងនេះអាចកើតមានឡើងមែន នោះនឹងកើតនៅរដូវកាលក្រោយ ព្រោះជាពេលដែល Mbappe អាចចាកចេញពី PSG បានដោយ Free តែម្ដងក្រោយអស់កុងត្រា។ តែបើ PSG យក Ronaldo មកមែន នោះពិភពបាល់ទាត់ពិតជាញ៉ាក់សាច់ជាមួយក្លឹបអ្នកមានបារាំងនេះហើយ ព្រោះពោរពេញដោយ Super Star ដូចជា Messi, Ronaldo , Neymar និង Ramos ជាដើម៕
13 Aug 2021
263 views