Tag: Leonardo Bonucci
Football News
Bonucci និង Chiellini ថា Ronaldo មិនដែលធ្វើចរិតជាកំពូលតារាល្បី ម្ដងណាទេកាលនៅ Juventus
ខ្សែការពារ Leonardo Bonucci និងខ្សែការពារ Giorgio Chiellini និយាយទៅកាន់ កម្មវិធីជជែកកម្សាន្ត Fedez’s Wild Moss នៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Cristiano Ronaldo មិនដែលធ្វើចរិតជា កំពូលតារាល្បី ម្ដងណាទេកាលនៅលេងក្លឹប Juventus ជាមួយពួកគេ។ Bonucci និង Chiellini បាននិយាយថា៖” កាលពីត្រៀមទទួល Ronaldo មកក្លឹប Juventus យើងដំបូងនេះ យើងបានរៀបចំ យកសកម្មភាពទាំងប៉ុន្មានរបស់គេកន្លងមក រៀបចំដើម្បីធ្វើយ៉ាងណាឲ្យមានភាពល្បីល្បាញនៅបណ្ដាញសង្គម។ យ៉ាងណាចាប់តាំងពី គេជាកីឡាកររបស់ក្រុមយើងមក យើងធ្វើធ្វើឫកពាធម្មតា ដូចគេដូចឯងជាមួយអ្នករាល់គ្នាទាំងអស់ក្នុងក្រុមនេះ “។ ពួកគេទាំងពីរបានបន្តថា៖” និយាយទៅ គេអត់ដែលធ្វើ ចរិតឫកពាជាកំពូលតារាល្បីម្ដងណាទេ។ ទោះជាគេគ្រប់គ្រង កាន់កាប់ការងារក្រុមហ៊ុនផ្សេងៗជាច្រើនដោយខ្លួនគេផ្ទាល់ តែគេនៅធ្វើធម្មតាៗ យើងនៅតែអាចលេងសើចធម្មតាបានជាមួយគេអញ្ចឹង “។
27 Jan 2022
92 views
Football News
Ronaldo បាននិយាយប្រាប់ប្រធានក្លឹប Real Madrid ថាពួកគេត្រូវចុះហត្ថលេខាលើកីឡាករ Bonucci
នៅក្នុងរដូវកាលនេះ Real Madrid ហាក់ដូចជាធ្វើមិនបានល្អឡើយ ដោយឈ្នះ 8ប្រកួត ក្នុងចំណោម 14ប្រកួត នៅ La Liga
10 Dec 2017
236 views