Tag: Leroy Sane
Football News
Lewandowski ស៊ុតចាប់ពី ៤០គ្រាប់ក្នុង ៦រដូវកាលជាប់គ្នាឲ្យ Bayern
ខ្សែប្រយុទ្ធ Robert Lewandowski អាចធ្វើបានគ្រាប់ Hat-Trick លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Champions League ក្រោយជួយ Bayern Munich ឈ្នះ RB Salzburg លិទ្ធផល ៧ ទល់នឹង ១។ ៣គ្រាប់របស់ Lewandowski ប្រើរយៈពេលត្រឹមតែ២៣នាទីប៉ុណ្ណោះ ខណៈ៤គ្រាប់របស់ Bayern ផ្សេងទៀតរកបានដោយ Gnabry, Thomas Muller និង Leroy Sane។ ម្ចាស់កំណត់ត្រាចាស់គ្រាប់បាល់ Hat-Trick លឿនបំផុតនៅ UCL គឺបានកាន់កាប់ដោយលោក Marco Simone របស់ AC Milan ដែលធ្វើបានកាលឆ្នាំ១៩៩៦ ពេលលេងទល់ Rosenborg។ ៣គ្រាប់បន្ថែមកាលពីយប់មិញ Lewandowski អាចរកបានគ្រាប់ចាប់ពី៤០គ្រាប់ឡើងក្នុង៦រដូវកាលជាប់គ្នានៅ Bayern Munich ។
10 Mar 2022
56 views
Football News
Bayern ១០ ប្រកួតដំបូងនៅរដូវកាលនេះរកបានដល់៤៦គ្រាប់
Bayern Munich ចាប់ផ្ដើមរដូវកាលជាមួយនឹងការបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយលេង១០ប្រកួតដំបូងនៅរដូវកាលនេះរកបានដល់ទៅ ៤៦ គ្រាប់ឯណោះ។ ក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល Champions League កាលពីយប់មិញ Bayern ទើបតែលត់ Dynamo Kyiv ៥-០។ Robert Lewandowski រកបាន២គ្រាប់ម្នាក់ឯងនិង Serge Gnabry, Leroy Sane ជាមួយ Eric Maxim Choupo-Moting ធ្វើបានម្នាក់មួយគ្រាប់។ បើគិតពីស្ថិតិ ១០ប្រកួតដំបូងក្នុងរដូវកាល ២០២១-២២ នេះរបស់ Bayern រកបាន ៤៦ គ្រាប់ហើយនិងមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ។ មានន៏យថាគិតជាមធ្យមពួកគេរកបាន ៤,៦ គ្រាប់ក្នុងមួយប្រកួត។
30 Sep 2021
181 views
Other News
Bayern Munich ត្រៀមដល់ ៣០០លានអឺរ៉ូ ចង់នាំយកកីឡាករ ២ រូបចូលក្រុម
តាមរបាយការណ៍ពី Bild បានចុះផ្សាយថាក្លឹប Bayern Munich កំពុងត្រៀមចាយថវិកាធំដល់ទៅ ៣០០ លានអឺរ៉ូនៅទីផ្សារដោះដូររដូវរងាខាងមុខ ទៅលើរ៉ាដាសំខាន់ពីររូបរួមមាន Leroy Sane និងការទិញផ្តាច់ Philippe Coutinho។ Bayern បានបង្ហាញការចាប់អារម្មណ៍លើ Sane ម្តងជាពីរលើករួចមកហើយ តាំងពីជំនាន់ Niko Kovac នៅដឹកនាំមកម្ល៉េះ។ រហូតផ្ទុះរឿងរ៉ាវពាក្យសម្តីថាមិនគោរពដល់ទ្រនំអាណាព្យាបាល Man City និងមានការសុំអភ័យទោសទៀតផងកាលពីពេលកន្លងទៅ។ ទៅមើលរឿង Coutinho ប្រកួតចុងក្រោយធ្វើបានល្អខ្លាំង ដែលចូលរួមចំណែកស៊ុត & Assist ក្នុងចំណែកគ្រាប់បាល់ទាំង ៥ ញាំងឲ្យរូបគេទទួលបានការសាទរខ្លាំងពីសំណាក់អ្នកគាំទ្រនិងក្រុមប្រឹក្សាភិបាលរបស់ក្លឹប៕
21 Dec 2019
246 views
Other News
Man.City ចង់បានខ្សែបម្រើឆ្នើមម្នាក់ពីក្លឹប Bayern Munich មកជំនួសតំណែង Sane
ខ្សែបម្រើស្លាប-ប្រយុទ្ធ Leroy Sane របស់ក្រុម Manchester City ធ្លាប់មានទំនាក់ទំនងផ្លាស់ទៅកាន់ក្លិប Bayern Munich មុនពេលរដូវកាលថ្មី ២០១៩-២០២០ បានចាប់ផ្តើម។ ទោះយ៉ាងណាលទ្ធផលនៃការផ្ទេរបានរងបរាជ័យបន្ទាប់ពី Sane បានរងរបួសប៉ុន្តែក្លឹប Man City ខ្លួនឯងហាក់បង្ហាញពីការជឿជាក់ថាកីឡាករជជំនាញជើងឆ្វេងរូបនេះ និងចាកចេញពីក្លឹបនៅរដូវកាលដោះដូរកីឡាករនារដូវក្តៅខាងមុខនេះបន្តទៀត។ ប្រភពពីទូរទស្សន៍ Sky Sports បានចុះផ្សាយថាអ្នកចាត់ការទូទៅក្រុមមេឃខៀវលោក Pep Guardiola បានកំនត់គោលដៅខ្សែបម្រើ Kingsley Coman របស់ក្លិប Bayern Munich ជាបេក្ខភាពដែលអាចជំនួសតំណែង Sane ប្រសិនរូបគេផ្លាស់ចេញទៅកាន់ក្លឹបយក្សអាឡឺម៉ង់។ Coman កីឡាករវ័យ ២៣ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះបានផ្លាស់ទៅកាន់កីឡាដ្ឋាន Allianz Arena ក្នុងឆ្នាំ២០១៥ ក្នុងកិច្ចសន្យាខ្ចីជើង មុនពេលផ្ទេរជាអចិន្ត្រៃយ៍នៅឆ្នាំ២០១៧។ រីឯ Sane វិញត្រូវបានគេរំពឹងថានឹងចូលទៅជំនួសកន្លែងរបស់ Coman ប្រសិនរូបគេព្រមព្រៀងផ្លាស់ទៅប្រទេសអាឡឺម៉ង់វិញក្នុងលក្ខណ្ឌទិញរឺដោះដូរគ្នាជាថ្នូរនោះ។
18 Nov 2019
249 views
Other News
ក្លិប Man City ត្រៀមគម្រោងនាំយកកីឡាករជំនួស Sane ហើយ
ក្លិប Manchester City កំពុងស្វែងរកកីឡាករដើម្បីមកជំនួសតំណែងខ្សែបម្រើប្រយុទ្ធ Leroy Sane ហើយ ក្រោយពីក្លឹប Bayern Munich តាមប្រមាញ់មិនឈប់សោះ។ ក្រុមរបស់លោក Pep មើលឃើញ Mikel Oyarzabal របស់ក្រុម Real Sociedad ដែលមានតម្លៃ៦៧លានផោន។ ខ្សែប្រយុទ្ធរូបនេះរកបាន២៨គ្រាប់ក្នុងការលេង២រដូវកាលមកនេះ។ ការលេងបានល្អនេះហើយ ទើបបានជាក្រុម Man City ទាក់ទងទិញយក ដើម្បីមកជំនួសតំណែងរបស់ Sane ប្រសិនបើក្លឹបពិតជាត្រូវលក់គេចេញមែន។ Sane ត្រូវបានក្លឹប Bayern Munich ព្យាយាមទិញយកតាំងពីរដូវក្ដៅកន្លងទៅម្ល៉េះ ប៉ុន្តែដោយសារតែ Man City ទារថ្លៃពេក ទើបមិនអាចផ្ទេរចេញបាន។ ដោយសារតែក្រុមយក្សអាល្លឺម៉ង់មិនព្រមបញ្ឈប់ការចង់បានរបស់ពួកគេ ទើប Man City ត្រៀមជើងព្រួលរកកីឡាករជំនួសឱ្យហើយ មុនពេលលក់ចេញ៕
30 Oct 2019
378 views
Other News
Bayern ត្រៀមលុយ £145million ទិញកីឡាករ Leroy Sane ពី Manchester City
ក្លឹប Bayern Munich ត្រៀមកញ្ចប់លុយដ៏ច្រើនក្នុងការទិញយកកីឡាករ Leroy Sane នៅខេមករាខាងមុខនេះពី Manchester City
05 Sep 2019
218 views
Other News
Bayern Munich ត្រៀមផ្ទេរ Perisic ជំនួសវិញ Leroy Sane
បញ្ហារបួសរបស់ខ្សែបម្រើ-ប្រយុទ្ធស្លាប Leroy Sane បានធ្វើអោយក្លឹប Bayern Munich ផ្លាស់ប្តូរចិត្តងាកមកបង្កើនការចរចារដើម្បីឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងនាំយកកីឡាករ Ivan Perisic បច្ចុប្បន្នកំពុងលេងអោយក្រុម Inter Milan។ កីឡាករអន្តរជាតិក្រូអាតវ័យ៣០ឆ្នាំរូបនេះត្រៀមបំពេញការផ្ទេរទៅកាន់ក្លឹប Bayern Munich បន្ទាប់ពីឆ្លងកាត់ការពិនិត្យសុខភាពជាមួយក្រុមជើងឯក Bundesliga នៅមន្ទីរពេទ្យមួយកន្លែងនាទីក្រុង Munich កាលពីថ្ងៃច័ន្ទ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះរំពឹងថានិងចាកចេញពីក្លឹបយក្ស Serie A ដើម្បីចូលរួមជាមួយក្រុមរបស់លោក Niko Kovac ក្នុងលក្ខណ្ឌខ្ចីជើង រយៈពេលមួយរដូវកាលដំបូងជាមួយនឹងជម្រើសមួយទៀតក្នុង កិច្ចព្រមព្រៀងទិញផ្តាច់ជាអចិន្ត្រៃយ៍នៅឆ្នាំក្រោយបន្ទាប់ពីក្លឹប បាត់បង់កីឡាករឆ្នើម២រូបព្រមគ្នា គឺ Franck Ribery និង Arjen Robben នៅចុងបញ្ចប់នៃយុទ្ធនាការ ២០១៨-១៩។ ការមកដល់របស់ Perisic នឹងក្លាយជាការប្រកួតប្រជែងជាមួយ Serge Gnabry និង Kingsley Coman និងអាចជាការបង្ហាញខ្លួនដើម្បីចូលរួមក្នុងការប្រកួតលីកបើកឆាកជាមួយក្រុម Hertha Berlin នៅថ្ងៃសុក្រចុងសប្តាហ៏នេះ។ Perisic ធ្លាប់លេងនៅក្របខណ្ឌ Bundesliga ជាមួយក្រុម
13 Aug 2019
140 views
Other News
Leroy Sane អាចត្រូវអវត្តមានពីការប្រកួតយ៉ាងតិចក៏ពី ៦ ទៅ ៧ខែដែរ ដោយសារបញ្ហារបួសជង្គង់
លោក Pep Guardiola បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធស្លាប Leroy Sane អាចត្រូវអវត្តមានពីការប្រកួតយ៉ាងតិចក៏ពី ៦ ទៅ ៧ខែដែរ ដោយសារបញ្ហារបួសជង្គង់
10 Aug 2019
251 views
Other News
ខ្សែបម្រើ Sane របស់ Man City នឹងវះកាត់ព្យាបាលជង្គង់ក្នុងពេលពីរបីថ្ងៃទៀត
ខ្សែបម្រើស្លាប Leroy Sane របស់ Manchester City នឹងទទួលការវះកាត់ព្យាបាលជង្គង់ក្នុងពេលពីរបីថ្ងៃទៀតនេះ បន្ទាប់ពីសរសៃពួរជង្គង់របស់គេបានរហែកអំឡុងការប្រកួតឈ្នះ Liverpool ក្នុងពានបើករដូវកាល Community Shield។ កីឡាករជម្រើសជាតិអាល្លឺម៉ង់វ័យ២៣ឆ្នាំ ត្រូវបានប្ដូរចេញក្រោយលេងបានតែ១៣នាទីប៉ុណ្ណោះ។ អតីតយុវជន Schalke 04 ដែល Bayern Munich ចង់បានយ៉ាងខ្លាំងក្នុងរដូវក្ដៅនេះ ឥឡូវត្រូវបានរំពឹងថានឹងបន្តនៅ Man City។ Man City នឹងចាប់ផ្ដើមយុទ្ធនាការការពារជើងឯក Premier League នៅថ្ងៃសៅរ៍ទី១០ខែសីហាស្អែកនេះហើយ ដោយត្រូវប្រកួតនៅផ្ទះ West Ham United។ ក្របខ័ណ្ឌ Premier League រដូវកាល២០១៩-២០ នឹងចាប់ផ្ដើមនៅរាត្រីថ្ងៃសុក្រនេះ ដោយ Liverpool បើកឆាកមុនគេទល់នឹង Norwich City ម៉ោង២រំលងអធ្រាត្រ៕
09 Aug 2019
194 views
Other News
Bayern Munich បានដាក់សំណើរជាលើកដំបូងរបស់ខ្លួនដើម្បីទិញយក Leroy Sane ពី Man City
ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានដាក់សំណើជាលើកដំបូងរបស់ពួកគេទៅកាន់ក្លឹបមេឃខៀវ Manchester City សម្រាប់ការនាំយកខ្សែប្រយុទ្ធវ័យក្មេង Leroy Sane ខណៈពេលដែលពួកគេក៏បង្ហាញលក្ខខណ្ឌផ្ទាល់ខ្លួនពិសេសៗដល់សមាជិកជម្រើសជាតិអាល្លឺម៉ង់រូបនេះផងដែរ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយ Goal.com ។ ការសែតដ៏ល្បីរបស់ប្រទេសអាល្លឺម៉ង់ Bild+ បានចុះផ្សាយឱ្យដឹងថា ក្រុមជើងឯកក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich បានដាក់សំណើរជាផ្លូវការលើកដំបូងរបស់ខ្លួនដើម្បីដេញថ្លៃទិញយកខ្សែប្រយុទ្ធស្លាបវ័យ ២៣ ឆ្នាំ Leroy Sane ទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លឹប Manchester City ខណះការចរចាត្រូវបានគេរំពឹងថា នឹងកើតឡើងនៅសប្តាហ៍ក្រោយនេះ ។ ព័ត៌មាននៃការផ្តល់ជូននេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគ្រូបង្វឹករបស់ក្រុម Bayern Munich លោក Niko Kovac ក្រោយពីត្រូវបានបង្ខំចិត្តសុំអភ័យទោសដល់ក្រុម Manchester City បន្ទាប់ពីបាននិយាយជាសាធារណៈថា លោកមានជំនឿចិត្តថានឹងទទួលបាន Sane នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ ខណះតម្លៃដាក់សំណើរជាលើកដំបូងនេះមិនទាន់ត្រូវបានគេទម្លាយឱ្យដឹងនៅឡើយនោះទេ ប៉ុន្តែគេជឿជាក់ថា តម្លៃផ្ទេរតារាឆ្នើមរូបនេះមិនក្រោម ៨០ លានផោននោះឡើយ ។ សូមរំលឹកផងដែរថា
01 Aug 2019
332 views
Other News
Man City ត្រៀមចងជើង Leroy Sane ខ្លាចក្លឹបផ្សេងដណ្តើមយកបាត់
ក្រុម Manchester City កំពុងត្រៀមចងជើងខ្សែបម្រើប្រយុទ្ធ Leroy Sane ក្រោយពីមានក្លឹបជាច្រើនកំពុងចង់បានរូបគេទៅលេងឱ្យដែរ។
28 Mar 2019
1158 views
Premier League News
Man City លត់ Southampton 6-1 នៅ Premier League កាលពីយប់មិញ
ក្រុម Manchester City នៅតែធ្វើបានល្អដដែល ដោយកំពុងនាំមុខតារាងដាច់ ២ពិន្ទុដោយមាន ពិន្ទុសរុប២៩ ខណៈក្រុមលេខ២ តោខៀវ Chelsea មាន២៧ពិន្ទុ តាមរយៈបំបាក់ក្រុមភ្ញៀវ Southampton ក្នុងលទ្ធផល ៦-១ ក្នុងសប្តាហ៍ទី១១ នៃ Premier League នារាត្រីថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ គ្រាន់តែចាប់ផ្ដើមប្រកួតភ្លាម Hoedt បានធ្វើឱ្យចូលទីខ្លួនឯង១គ្រាប់បាត់ទៅហើយ មុនពេល Aguero ថែមគ្រាប់ទី២ឱ្យក្រុម Man City បាននៅនាទី១២។ រំលងបានតែ៦នាទីប៉ុណ្ណោះ David Silva អាចថែមបាន១គ្រាប់ទៀត ដើម្បីនាំមុខ៣-០ លើក្រុមភ្ញៀវ Southampton។ នៅនាទី៣០ Ings រកបាន១គ្រាប់សងដែរ ដោយបាល់ប៉េណាល់ទី មុនពេល Sterling ដាក់គ្រាប់ទី៤ឱ្យ Man City នៅនាទី៤៥+២ទៅហើយនោះ។ ចប់ត្រឹមតង់ទី១នេះ ក្រុម Man City ឈ្នះ ៤-១
05 Nov 2018
512 views
Other News
Leroy Sane មិនបានជួយអាល្លឺម៉ង់ ប្រកួតមិត្តភាពជាមួយប៉េរូ
ខ្សែបម្រើវ័យ 22ឆ្នាំនេះ បានចូលលេងឱ្យអាល្លឺម៉ង់ នៅនាទីទី83 ក្នុងប្រកួតជាមួយម្ចាស់ជើងឯកពិភពលោកឆ្នាំ 2018នេះឯង
08 Sep 2018
242 views
Premier League News
Salah ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ រីុឯ Sane ឈ្នះពានកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ
Salah ឈ្នះពានកីឡាករឆ្នើមនៅលីគកំពូលអង់គ្លេសប្រចាំឆ្នាំ PFA ចំណែក Sane ឈ្នះពានកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំនៅអង់គ្លេស
23 Apr 2018
420 views
Premier League News
Leroy Sane នឹងត្រលប់មកលេងឲ្យ Manchester City វិញចំពេលដែលក្រុមត្រូវទៅជួប Basel រាត្រីនេះ
ខ្សែបម្រើស្លាប Leroy Sane បានត្រលប់មកលេងឲ្យ Manchester City វិញចំពេលដែលក្រុមត្រូវប្រកួតជាមួយនឹងក្រុម Basel នៅរាត្រីនេះ
13 Feb 2018
567 views
Other News
Leroy Sane នឹងត្រូវអវត្តមានពីទីលានរយៈពេល 3ខែឬក៏អាចលើសពីនេះទៅទៀត
ខ្សែបម្រើស្លាបឆ្វេង របស់ក្លឹប Manchester City កីឡាករ Leroy Sane នឹងត្រូវអវត្តមានពីទីលានរយៈពេល 3ខែ បន្ទាប់ពីរងរបួសកជើង
31 Jan 2018
437 views
Other News
Sane គិតថាមានតែកីឡាករ 2រូបប៉ុណ្ណោះ ដែលល្អមិនចាញ់ Messi និង Ronaldo
Sane គិតថាមានតែកីឡាករ 2រូបប៉ុណ្ណោះ ដែលល្អមិនចាញ់ Messi និង Ronaldo ហើយគ្មាននរណាម្នាក់លេងឱ្យMan City ទេ
26 Jan 2018
627 views
Premier League News
Harry Kane បាននិយាយថា Leroy Sane ជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប Man City
Harry Kane បានដាក់ឈ្មោះឲ្យខ្សែប្រយុទ្ធ Leroy Sane របស់ក្រុម Manchester City ថាជាខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុម
20 Nov 2017
464 views