Tag: LFC Tv
Football News
Henderson ថា ពាន Premier League កំពុងស្ថិតក្នុងដៃ Man City ហើយ
ក្លឹប Liverpool បានប្រកួតទល់នឹង ក្លឹប Manchester City ក្របខ័ណ្ឌ Premier League កាលពីយប់មិញត្រឹមលទ្ធផលស្មើ ២ ទល់នឹង ២។ ក្រោយទទួលបានលទ្ធផលបែបនេះ ខ្សែបម្រើ Jordan Henderson ដែលជាកីឡាករ Liverpool បាននិយាយទៅកាន់ LFC Tv ថា ពាន Premier League កំពុងស្ថិតក្នុងដៃរបស់ Man City ហើយ។ Henderson បាននិយាយថា៖” យើងមកប្រកួតនេះគឺដើម្បីឈ្នះដើម្បីឲ្យយើងមានលទ្ធផលក្នុងការយកពាន PL ដាក់ក្នុងដៃយើងសម្រាប់ ៧ប្រកួតដែលសល់ខាងមុខ។ តែគួរសោកស្ដាយគឺវាមិនកើតឡើងអញ្ចឹងទេ ពានគឺស្ថិតក្នុងដៃ Man City ហើយ។ តែយ៉ាងណាយើងនឹងខិតខំឲ្យដល់ទីបញ្ចប់ មើលតែកាលណាពួកគេភ្លាត់ យើងត្រៀមរួចជំនួសនាំមុខពួកគេតែម្ដង។ នេះជាអ្វីដែលគំនិតយើងគ្រោងទុក “។ យ៉ាងណាក៏ខ្សែបម្រើ Liverpool រូបនេះក៏បានលើកឡើងផងដែរដោយថា Liverpool របស់គេគឺធ្វើបានល្អដោយធ្វើការវាយបកប្រកួតប្រជែងជាមួយ Man City កៀកកិតគ្នារហូតមក ដែលធ្វើឲ្យ Man
12 Apr 2022
34 views