Tag: Lindelof
Football News
កីឡាករមួយចំនួននៅ Man United រកឃើញជំងឺកូវីដ អាចប៉ះពាល់ដល់ការប្រកួត
ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរងការរីករាលដាលដោយជំងឺកូវីដក្នុងជួរកីឡាកររបស់ពួកគេ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការប្រកួតពេលខាងមុខ។ កីឡាករនិងសមាជិកបុគ្គលិកមួយចំនួនត្រូវបានគេដឹងថា បានវិជ្ជមានជំងឺកូវីដ ក្រោយពីធ្វើការតេស្ដ។ ដំណឹងនេះបានលេចចេញឡើងមួយថ្ងៃ បន្ទាប់ពីខ្សែការពារ Victor Lindelof បានផ្លាស់ប្ដូរចេញក្នុងជំនួបជាមួយ Norwich ដោយសារបញ្ហាដកដង្ហើម។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា Lindelof មានជំងឺកូវីដឬយ៉ាងណាទេ។ ក្រុមបិសាចក្រហមបានជូនដំណឹងនេះទៅកាន់ Premier League ហើយវាមានន័យថា ការប្រកួតរបស់ពួកគេនៅពាក់កណ្ដាលសប្ដាហ៍នេះជាមួយ Brentford អាចនឹងលើកពេល។ សម្រាប់អ្នកដែលរកឃើញវិជ្ជមានត្រូវបានបញ្ជូនទៅផ្ទះ មុនពេលហ្វឹកហាត់កាលពីថ្ងៃអាទិត្យ។ គួរឲ្យដឹងថា Spurs គឺជាក្រុមដំបូងដែលត្រូវរាតត្បាតដោយជំងឺកូវីដក្នុងរដូវកាលនេះ។ ពួកគេត្រូវបានផ្អាកការប្រកួតនៅ UEFA Conference League ជាមួយ Rennes កាលពីសប្ដាហ៍មុន និង Brighton កាលពីចុងសប្ដាហ៍៕
13 Dec 2021
94 views
Football News
Barca ចង់ស្នើប្ដូរ Griezmann យកកីឡាករ Man UTD រូបនេះវិញ
ក្លិបអ្នកមានបុណ្យ Barcelona បានស្នើដាក់ខ្សែប្រយុទ្ធ Antoine Griezmann ប្ដូរយកខ្សែការពារ Victor Lindelof ពី Manchester United បន្ទាប់ពីបរាជ័យក្នុងការចរចាជាមួយ Atletico Madrid។ Barcelona ធ្លាប់ចង់យក Griezmann មកប្ដូរនឹង Saul Niguez ដោយឲ្យ Atletico Madrid ថែមលុយមួយចំនួនទៀតប៉ុន្តែការចរចាក៏បានបរាជ័យដូច្នេះក្លិបបានងាកមករក Manchester United វិញដោយសម្លឹងចង់បានខ្សែការពារ Lindelof ម្ដង។ Barcelona ចង់លក់ Griezmann ចេញឲ្យឆាប់ៗដោយសារតែត្រូវការកាត់បន្ថយប្រាក់ឈ្នួលកីឡាករដើម្បីអាចចុះកុងត្រាយកកីឡាករថ្មីៗរួមទាំង កំពូលខ្សែប្រយុទ្ធ Lionel Messi ផងដែរ។ ការមកដល់របស់ Raphael Varane នៅក្លិប Manchester United អាចធ្វើឲ្យ Lindelof លែងបានជាប់ជម្រើស១១នាក់ដំបូងទើប Barcelona គិតចង់ដាក់សំណើប្ដូរកីឡាករនេះឡើងប៉ុន្តែបើសិន Man United ចង់បាន Griezmann មែនគឺត្រូវថែមលុយឲ្យ Barcelona មួយចំនួនទៀត៕
31 Jul 2021
218 views