Tag: Lingard
Football News
អតីតអ្នកចាត់ការ Wolves ថាបើសួរ Ronaldo ខ្សែបម្រើណាអន់បំផុត គេនឹងឆ្លើយថា២រូបនេះ
លោក Dean Saunders អតីតអ្នកចាត់ការក្លឹប Wolves បាននិយាយទៅកាន់សារព័ត៌មាន talkSport នៅក្នុងថ្ងៃនេះពាក់ព័ន្ធនឹងលទ្ធផល ១ ទល់នឹង ១ រវាង Man Utd នឹង Burnley យប់មិញ។ លោកបានលើកឡើងថា៖” បើយើងសួរទៅ ខ្សែប្រយុទ្ធ Cristiano Ronaldo ថាតើនៅអាជីពបាល់ទាត់របស់គេកន្លងមក ខ្សែបម្រើណាអន់បំផុតដែលគេធ្លាប់លេងជាមួយគឺច្បាស់ជាឆ្លើយថា Fred និង Scott McTominay ជាមិនខាន “។ លោកក៏បានលើកផងដែរថា មនុស្សមួយចំនួននៅពេលលទ្ធផលមិនល្អ នាំគ្នាចង្អុលដាក់ Ronaldo ប៉ុន្តែចង់និយាយថា Ronaldo កំពុងលេងជាមួយកីឡាករអន់បំផុតមួយចំនួន ដែលមិនមានកម្រិតប្រហាក់ហែលនឹងគេទេ។ នៅក្នុងលទ្ធផល ១-១ រវាង Man Utd នឹង Burnley យប់មិញ អតីតអ្នកចាត់ការ Wolves រូបនេះក៏បានលើកឡើងផងដែរថា តាមពិតក្រុមបិសាចក្រហមនេះអាចនឹងទទួលបានលទ្ធផល ៣ ទល់នឹង ០ ឯណោះព្រោះគេធ្វើបានល្អខ្លាំង ដាក់សម្ពាធ
10 Feb 2022
60 views
Football News
Lingard បដិសេធនឹងសម្ដី Rangnick ដែលថា គេសុំឈប់ប្រកួតលើកនេះដើម្បីបន្ធូរអារម្មណ៍
ខ្សែបម្រើ Jesse Lingard បានធ្វើបង្ហោះសារនៅលើបណ្ដាញសង្គមខ្លួននៅក្នុងថ្ងៃនេះ បដិសេធនឹងសម្ដីរបស់ លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Manchester United ដែលថា គេសុំឈប់ប្រកួតលើកនេះ ដើម្បីសម្រាកអារម្មណ៍ឲ្យស្រស់ស្រាយ។ ដើមហេតុ ដែលបង្កឲ្យកើតរឿងនេះគឺ កាលពីថ្ងៃម្សិលមិញនេះ លោក Rangnick បាននិយាយនៅក្នុងសន្និសីទកាសែតពីអវត្តមានរបស់ Lingard នៅក្នុងប្រកួត FA Cup តទល់នឹង Middlesbrough នៅថ្ងៃស្អែកនេះ (ម៉ោងកម្ពុជា) គឺដោយសារ ខ្សែបម្រើរូបនេះ បានសុំឈប់ក្នុងសប្ដាហ៍នេះ ដើម្បីសម្រាកអារម្មណ៍ឲ្យបានស្រស់ស្រាយឡើងវិញ ដោយរំពឹងថានឹងមកហ្វឹកហាត់ធម្មតាវិញនៅថ្ងៃច័ន្ទ។ យ៉ាងណានៅក្នុងថ្ងៃនេះស្រាប់តែ Lingard ក៏បានចេញសារបដិសេធនឹងអ្វី ដែលលោក Rangnick បានលើកឡើង ដោយថា៖” ខាងក្លឹបជាអ្នកឲ្យយោបល់ឲ្យគេឈប់ទេដោយសារតែមានរឿងផ្ទាល់ខ្លួនអញ្ចឹង។ និយាយទៅខួរក្បាលខ្ញុំស្រស់ស្រាយរួចទៅហើយ។ ខ្ញុំធ្វើអ្វីក៏ដោយតែងតែជាលក្ខណៈអាជីពត្រឹមត្រូវណាស់ ឲ្យតែហៅលេង គឺខ្ញុំនឹងប្រឹងឲ្យអស់ ១០០% នៅក្នុងការប្រកួតនោះរហូតមក “។ បើតាមការចុះផ្សាយរបស់ Daily Mail ខ្សែបម្រើ Lingard ហាក់ដូចជាមានបញ្ហាជាមួយក្លឹប ក្រោយគេចង់ចាកចេញពីក្លឹបនេះនៅក្នុងខែមករា
05 Feb 2022
84 views
Football News
Lingard គ្រោងនឹងចូលជាមួយក្រុម West Ham United ក្នុងខែមករានេះ
ការពិភាក្សាកិច្ចសន្យារបស់ Jesse Lingard ជាមួយ Manchester United ត្រូវបានគេរាយការណ៍ថាបានបរាជ័យ ដោយបញ្ជាក់ថារូបគេនឹងចាកចេញនៅខែមករាខាងមុខនេះ។ អនាគតរបស់ Jesse Lingard ជាមួយ Manchester United ហាក់មិនភ្លឺស្វាងឡើយ។ ការពិភាក្សាកិច្ចសន្យារបស់ Lingard ជាមួយ Man United ទំនងមិនបានសម្រេចនោះទេ។ រដូវកាលនេះ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនត្រឹមតែ 8 ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ ដោយចាប់ផ្តើមជម្រើសដំបូងបានតែម្តងគត់។ យោងតាមកាសែត The Sun ខ្សែបម្រើរបស់ក្រុម Manchester United កីឡាករ Jesse Lingard នឹងចូលរួមជាមួយក្រុម West Ham United ក្នុងតម្លៃ 10 លានផោនក្នុងខែមករា។ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការលក់កីឡាករវ័យ 28 ឆ្នាំរូបនេះ មុនពេលកិច្ចសន្យារបស់គេត្រូវបានផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ Lingard ស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4
20 Nov 2021
104 views
Football News
Lingard អាចនឹងចាកចេញទៅ West Ham
ខ្សែបម្រើ Jesse Lingard របស់ Manchester United អាចចាកចេញពីក្លឹបនៅក្នុងខែមករាខាងមុខនេះ។ កាសែត Eurosport អះអាងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះដែលមានកិច្ចសន្យាបច្ចុប្បន្នជាមួយ ក្រុមបិសាចក្រហម Man United នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ នឹងបានសម្រេចចិត្តថាផ្លាស់ទៅកន្លែងផ្សេងដោយសារតែមិនមានពេលវេលាលេងគ្រប់គ្រាន់ Lingard ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុម West Ham United ខណះដែលក្រុម Newcastle ក៏មានការពេញចិត្តក្នុងការប្រជែងយកកីឡាកររូបនេះផងដែរ។ សរុបមក កីឡាករវ័យ 28 ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលនៃរដូវកាល 2020/21 ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងក្រុមញញួរយក្ស West Ham United នឹងបានស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត 5 លើកបន្ថែមទៀតក្នុង 16 ប្រកួត។ ព្រមទាំងធ្លាប់ឈ្នះពានកីឡាករល្អប្រចាំ Premier League និងពានរង្វាន់ Goal of the Month សម្រាប់ខែមេសាថែមទៀត។ Lingard មានបំណងចង់ត្រលប់មកលេងឲ្យក្រុម West Ham វិញ។
07 Nov 2021
164 views
Football News
ក្លឹប Newcastle ត្រូវបានគេរាយការណ៍ថាចង់បានកីឡាករឆ្នើម Man United ចំនួន ២នាក់
យោងតាមរបាយការណ៍បានឱ្យដឹងថា ម្ចាស់ក្លិបថ្មីរបស់ក្រុម Newcastle United បានពិភាក្សាគ្នាអំពីលទ្ធភាពនៃការចុះកុងត្រាយកកីឡាករ Jesse Lingard និង Eric Bailly ពីក្រុម Manchester United នៅខែ មករា ខាងមុខ។ ជាការពិតណាស់ បន្ទាប់ពីអ្នកអង្គម្ចាស់ Bin Salman ទទួលបានសិទ្ធក្នុងការគ្រប់គ្រងកីឡដ្ឋាន St James’ Park ជាផ្លូវការនៅសប្តាហ៍នេះ, ក្រុម Newcastle បានក្លាយជាក្លិបដែលមានលុយច្រើនជាងគេនៅលើពិភពលោក ពោលតាមរបាយកាណ៍បានបង្ហាញថា មូលនិធិវិនិយោគសាធារណៈរបស់ អារ៉ាប៊ីសាអូឌីត មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៣២០ ពានលានផោន ឬប្រមាណជា (៤៣៥ ពាន់លានដុល្លាអាមេរិក) ឯណោះ។ យោងតាមការចុះផ្សាយរបស់គេហទំព័រ Daily Telegraph បានឱ្យដឹងថា ម្ចាស់ក្លិបរបស់ Newcastle ថ្មីកំពុងពិចារណាលើការចុះកុងត្រាយក Lingard នៅរដូវកាលទីផ្សារដោះដូរកីឡាករខែ មករា ខាងមុខ។ ជាមួយគ្នានេះសារព័ត៌មាន Northern Echo ក៏បានរាយការណ៍មកដែរថា ក្រុមសារិការព្រៃ ក៏បានរាប់
11 Oct 2021
227 views
Football News
Conte បើកចិត្តចង់ដឹកនាំក្រុមបិសាចក្រហម Man Utd ហើយ
លោក Antonio Conte មានចំណាប់អារម្មណ៍លើការដឹកនាំក្រុមបិសាចក្រហម Manchester United ប្រសិនបើក្លឹបនេះទាក់ទងលោកពិតប្រាកដមែន។ អតីតគ្រូបង្វឹកក្រុម Inter Milan វ័យ៥២ឆ្នាំ នៅមិនទាន់មានក្លឹបដឹកនាំនោះទេ ហើយកាលពីរដូវកាលដោះដូរកីឡាករកន្លងទៅ ក្រុម Spurs និង Arsenal ក៏បានទាក់ទងលោកទៅដឹកនាំដែរ ប៉ុន្តែត្រូវបានបុរសរូបនេះបដិសេធ។ តែសម្រាប់ពេលនេះវិញ ខាងកាសែតនៅអង់គ្លេសអះអាងថាបើសិនជា Man Utd ចង់រកមនុស្សជំនួស Ole នោះច្បាស់ណាស់ប្រាកដជាយកលោក Conte ហើយ។ ស្របពេលអតីតអ្នកចាត់ការក្រុម Chelsea រូបនេះក៏ចាប់អារម្មណ៍ការងារនៅ Old Trafford ដែរ។ លោក Ole ដឹកនាំនៅលីគអង់គ្លេសល្អនារដូវកាលនេះ ប៉ុន្ដែការចាញ់ក្រុម Young Boys នៅពានរង្វាន់ UEFA Champions League បានធ្វើឱ្យអ្នកគាំទ្រដាក់ការសង្ស័យជាមួយការដឹកនាំរបស់លោកហើយ។ ខណៈដែលលេងនៅពានអឺរ៉ុប ១១ប្រកួតចុងក្រោយ លោកលេងចាញ់៧ប្រកួតទៅហើយ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រមិនយល់ទៀត គឺការដូរកីឡាករលេង ដោយដូរ Ronaldo ចេញ ទៅដាក់ខ្សែប្រយុទ្ធ Lingard
16 Sep 2021
213 views
Football News
ល្អមែន! Lingard ស៊ុត២គ្រាប់ម្នាក់ឯងឲ្យជម្រើសជាតិអង់គ្លេស
ក្រុមជម្រើសជាតិអង់គ្លេសបានបន្ដភាពខ្លាំងរបស់ខ្លួន ដោយយកឈ្នះលើក្រុមអេដូរ៉ា ក្នុងលទ្ធផល ៤-០ នៅការប្រកួតជម្រុះ World Cup 2022 តំបន់អឺរ៉ុប។ សម្រាប់ការប្រកួតខាងលើ ក្រុមអង់គ្លេសហាក់មិនពិបាកក្នុងការឈ្នះឡើយ ព្រោះក្រុមអេដូរ៉ា ជាក្រុមខ្សោយ។ យ៉ាងណា លោក Gareth Southgate ក៏បានផ្ដល់ឱកាសច្រើនដល់កីឡាករមិនសូវបានលេង ឱ្យចូលលេងក្នុងការប្រកួតនេះដែរ។ ជាក់ស្ដែងដូចជា Jesse Lingard ជាដើម ដែលទើបជាប់ជម្រើសជាតិវិញ និងខ្សែប្រយុទ្ធ Bamford របស់ Leeds United ដែលទើបជាប់ជម្រើសជាតិលើកដំបូង។ ជាលទ្ធផលឃើញថា Lingard បានបំប៉ោងសំណាញ់ទី២គ្រាប់ម្នាក់ឯង ស្របពេល Kane បាន១គ្រាប់ និង Saka បាន១គ្រាប់ផងដែរ។ ក្នុងពូល I នេះ ក្រុមអង់គ្លេស៥ប្រកួតឈ្នះទាំង៥ប្រកួត និងស៊ុតគេបាន១៧គ្រាប់ របូតវិញតែ១គ្រាប់ប៉ុណ្ណោះ៕
06 Sep 2021
217 views