Tag: Locatelli
Football News
ជំនួបរវាង Roma និង Juventus កើតគ្រាប់បាល់ដល់ ៧គ្រាប់
ក្រុម Roma បានបរាជ័យក្រោមថ្វីជើងរបស់ Juventus ដោយលទ្ធផល ៣ ទល់នឹង ៤ នៅការប្រកួតក្នុងក្របខណ្ឌ Serie A កាលពីយប់មិញ។ ក្រុម Roma ដែលដឹកនាំដោយលោក Jose Mourinho បាននាំមុខមុនដល់ទៅ ៣ ទល់នឹង ១ ប៉ុន្តែពួកគេបានភ្លាត់ឲ្យ Juventus វាយបក រហូតរកជ័យជម្នះបានវិញ។ នៅ២០នាទីចុងក្រោយមុនបញ្ចប់ការប្រកួត Juventus បានសម្រុករកបាន៣គ្រាប់បន្ថែមវិញ ធ្វើបានដោយកីឡាករ Locatelli, Kulusevski និង Sciglio។ នាទី៨៣ កីឡាករ Pellegrini មានឱកាសទាត់ប៉េណាល់ទីមួយគ្រាប់ដើម្បីតាមស្មើឲ្យ Roma តែធ្វើមិនបានសម្រេច។ ដូច្នេះលទ្ធផលចុងក្រោយក្រុមលោក Mourinho បរាជ័យ ៣ ទល់នឹង ៤។ ក្រោយប្រកួតចប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បាននិយាយថា នៅ៧០នាទីដំបូង Roma ធ្វើបានល្អណាស់ ប៉ុន្តែនៅនាទីបន្ទាប់ពួកគេដូចជាបាក់ទឹកចិត្ត។ ជ័យជម្នះរបស់ Juventus បានជួយឲ្យពួកគេបន្តនៅលេខ៥ក្នុងតារាងពិន្ទុ Serie A
11 Jan 2022
106 views