Tag: London
Football News
ក្លឹប Borussia Dortmund កំពុងធ្វើការផ្ទេរខ្សែប្រយុទ្ធ Donyell Malen របស់ក្លឹប PSV
ប្រភពព័ត៌មាន ED.nl បានរាយការណ៍ថាក្លឹបអាឡឺម៉ង់ Borussia Dortmund បានយល់ព្រមផ្ទេរកីឡាករជម្រើសជាតិហូឡង់អាយុ ២២ ឆ្នាំក្នុងតម្លៃប្រហែល ៣០ លានផោន។ តាមប្រភពព័ត៌មានបានឲ្យដឹង ថាភាគីទាំងពីរមិនទាន់ឯកភាពគ្នាលើប្រាក់រង្វាន់នៅឡើយទេ។ ជាមួយគ្នានោះក្រុម Ajax និង Arsenal នឹងទទួលបាន ១,៥% និង ១% នៃថ្លៃផ្ទេររបស់ Malen រៀងៗខ្លួន។ ព្រោះតែខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្លាប់បានលេងនៅក្នុងក្លឹបមានមូលដ្ធានក្នុងទីក្រុង Amsterdam និង London នៅដើមអាជីពរបស់គេ។ ខ្សែប្រយុទ្ធ Donyell Malen នឹងចុះកុងត្រាជាមួយក្លឹប Dortmund រយះពេល ៥ឆ្នាំ។ ហើយរូបគេនឹងមកសម្រាកព្យាបាលរបួសរបស់គេនូវនឹងក្លឹបអាឡឺម៉ងមួយនេះនៅដើមចុងសប្តាហ៍ក្រោយ។ បញ្ជាក់ខ្សែប្រយុទ្ធរូបនេះរកបាន ១៩ គ្រាប់ក្នុង ៣២ ប្រកួតលីក Eredivisie របស់ហូឡង់កាលពីរដូវកាលមុនដោយរកបានគ្រាប់បាល់ច្រើនជាងគេទី ២ នៅលីគ។
23 Jul 2021
189 views
Football News
ការប្រកួត Euro 2020 គ្រោងនឹងអោយមានអ្នកគាំទ្រចូលទស្សនា
UEFA បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រកាសថាការប្រកួតយូរ៉ូ ២០២០ នឹងត្រូវលេងជាមួយអ្នកទស្សនានៅតាមកីឡដ្ឋាននានា ។ ទីក្រុងចំនួន ៨ គឺ St Petersburg, Amsterdam, Baku, Budapest, Bucharest, Glasgow, Copenhagen និង London ដែលត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួត Euro 2020 បានបញ្ជាក់ពីសមត្ថភាពកីឡដ្ឋានថាអាចទទួលអ្នកទស្សនាបានប៉ុន្មានភាគរយ ។ ទីក្រុង St Petersburg និង Baku នឹងបើកពហុកីឡាដ្ឋានរបស់ខ្លួនទទួលអ្នកគាំទ្រចូលទស្សនាចំនួន ៥០% នៃកីឡាដ្ធានរបស់ខ្លួន ។ ទីក្រុង Budapest មានបំណងអនុញ្ញាតឱ្យមានអ្នកចូលទស្សនាបាន ១០០% ប៉ុន្តែត្រូវមានច្បាប់តឹងរឹងក្នុងការចូលទៅកាន់ពហុកីឡដ្ឋាន ។ រីឯទីក្រុង Amsterdam, Bucharest, Glasgow និងទីក្រុង Copenhagen ត្រូវអនុញ្ញាតឱ្យមានអ្នកចូលរួមទស្សនាចាប់ពីចន្លោះពី ២៥% និង ៣៣% ។ ចំនែកទីក្រុងឡុងដ៍ បានបញ្ជាក់ពីកម្រឹតនៃអ្នកគាំទ្រចូលទស្សនាជាអប្បបរមា ២៥% សម្រាប់ការប្រកួតវគ្គចែកពូលទាំង ៣ និងការប្រកួតចុងក្រោយវគ្គ
10 Apr 2021
393 views