Tag: Luis Campos
Other News
អតីតជំនួយការលោក Jose Mourinho បានអះអាងថាលោកនឹងវិលត្រឡប់មកដឹកនាំក្លឹប Real Madrid
លោក Luis Campos អតីតជំនួយការរបស់លោក Jose Mourinho ជឿថា អតីតគ្រូបង្វឹកក្រុម Man Utdទំនងជាវិលត្រឡប់មកដឹកនាំក្រុម Real Madrid ។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះគ្មានការងារធ្វើ ចាប់តាមងពីត្រូវក្លឹប Man Utdបណ្តេញចេញកាលពីខែធ្នូឆ្នាំ២០១៨មក ប៉ុន្តែលោក Campos អះអាងថា វាមិនយូរប៉ុន្មានទេ មុនពេលលោក Mourinho វិលត្រឡប់មកកាន់ទឹកដី Bernabeu។ លោក Camposនិយាយថា “ Real Madrid គឺជារឿងល្អ។ នៅពេលយើងបញ្ចូលចំណុចទាំងពីរនេះជាមួយគ្នា នោះនឹងនាំមកលទ្ធផលល្អ”។ លោក Campos ទទួលស្គាល់ផងដែរថា ខ្សែប្រយុទ្ធ KylianMbappeរបស់ក្លឹប Paris Saint Germainនឹងតាមលោកមកលេងនៅអេស្ប៉ាញ។ លោក Campos បាននិយាយថា “ខ្ញុំគិតថា Mbappe នឹងមកលេងនៅក្លឹប Real Madrid ។ ប្រសិនបើគាត់ចង់ក្លាយជាកីឡាករល្អបំផុតក្នុងពិភពលោក។ គាត់ត្រូវតែមកលេងនៅក្លឹប Real Madrid ។
28 Oct 2019
225 views