Tag: Luis Enrique
Football News
លោក Ten Hag ចង់បាន Van Persie យកធ្វើជាគ្រូជំនួយពេលលោកមកដឹកនាំ Man UTD
លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា ចង់បាន Robin van Persie ជា គ្រូជំនួយរបស់លោកនៅពេលដែលលោកផ្លាស់មកដឹកនាំនៅ Manchester United។ ជាការពិតណាស់ គ្រូបង្វឹកដែលមានវ័យ៥២ឆ្នាំខាងលើ កាន់តែជិតខិតក្នុងការផ្លាស់មកដឹកនាំ Man Utd ហើយសម្រាប់រដូវកាលក្រោយបន្ទាប់ពីមើលក្លិបមើលឃើញថាលោកជាបេក្ខភាពឈានមុខគេជាងលោក Mauricio Pochettino និង Luis Enrique ទៅទៀត។ ទន្ទឹមនឹងការមកដល់របស់លោក Ten Hag បើយោងទៅតាមការចុះផ្សាយរបស់ The Mirror បានបញ្ជាក់ថា លោកកំពុងតែព្យាយាមដាក់សំណើទៅកាន់ Van Persie ដែលជាអតីតតារាឆ្នើមរបស់ Man Utd មកធ្វើជាគ្រូជំនួយរបស់លោក ពីព្រោះលោកគិតថា គេយល់ច្បាស់ពីរបៀបលេងរបស់ក្រុមបិសាចក្រហម និង បាល់ទាត់នៅប្រទេសអង់គ្លេស៕
18 Apr 2022
49 views
Football News
Ronaldinho ថាលោក Luis Enrique ស័ក្តិសមជាគ្រូបង្វឹកថ្មីរបស់ Man UTD ណាស់
លោក Ronaldinho បាននិយាយថា លោកគ្រូបង្វឹក Luis Enrique ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ជាបេក្ខភាពដ៏ស័ក្តិសមក្នុងការមកដឹកនាំក្រុមបិសាចក្រហម Manchester United បន្តពីលោក Ralf Rangnick ។ Rangnick នឹងចុះចេញពីតំណែងនៅដំណាច់រដូវកាលនេះ ដោយថ្មីៗនេះអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា លោក Erik Ten Hag ដែលជាគ្រូរបស់ Ajax គឺជាគ្រូបង្វឹកដែលក្លិបពេញចិត្តឲ្យមកដឹកនាំ។ ដោយឡែក លោក Ronaldinho គិតថា Enrique ពិតជាស័ក្តិសមដោយបាននិយាយថា៖ “មានបេក្ខភាពជាច្រើនដែលសុទ្ធតែល្អ គឺគ្រូជម្រើសជាតិអេស្ប៉ាញ Luis គឺជាម្នាក់មួយក្នុងនោះ។ Luis ពិតជាអស្ចារ្យណាស់ ទាំងក្នុងនិងក្រៅទីលាន”៕
14 Apr 2022
35 views
Football News
Carvajal ថា Enrique គ្មានគំនិតប្រឆាំង Real Madrid ក្នុងការចុចកីឡាករចូលជម្រើសជាតិ
បន្ទាប់ពីត្រូវបានលោក Luis Enrique ចុចឲ្យខ្លួនបានចូលជាប់ជម្រើសជាតិអេស្ប៉ាញខ្សែការពារ Dani Carvajal របស់ក្រុម Real Madrid បាននិយាយថា អតីតអ្នកចាត់ការរបស់ Barcelona រូបនេះគ្មានគំនិតប្រឆាំងជាមួយ Real Madrid ក្នុងការចុចកីឡាករជាប់ជម្រើសជាតិឡើយ។ កាលពីពេលថ្មីៗនេះ អេស្ប៉ាញ បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិទាំង២៥នាក់ ចុងក្រោយ សម្រាប់ការប្រកួតជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប ដែលក្នុងនោះក៏មាន Dani Carvajal ម្នាក់ដែរ។ Carvajal បាននិយាយថា៖ “គ្រូបង្វឹកព្យាយាមកោះហៅកីឡាករឲ្យជាប់ជម្រើសជាតិ ទៅតាមអ្វីដែលគាត់គិតថាអាចជួយក្រុមបាននិងអ្វីដែលក្រុមនឹងលេង។ នេះជាទស្សនរបស់គាត់ ( Luis Enrique) និងផែនការរបស់គាត់។ ខ្ញុំគិតថា ការជ្រើសរើសយកខ្ញុំឲ្យជាប់ជម្រើសជាតិ និងអ្វីដែលគាត់បាននិយាយអំពីខ្ញុំ ក្នុងពេលសន្និសិទកាសែត វាមិនខុសអីពីការគិតរបស់ខ្ញុំទេ ពោលគឺគាត់នៅតែប្រកាន់គោលការណ៍របស់គាត់ដដែលហ្នឹង” ៕
11 Nov 2021
118 views
Football News
លោក Enrique នឹងធ្វើជាអ្នកគាំទ្របស់រអ៊ីតាលីវគ្គផ្ដាច់ព្រ័ត្រ បើសិនក្រុមលោកចាញ់យប់នេះ
លោក Luis Enrique គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បាននិយាយថាលោកនឹងគាំទ្រក្រុមអ៊ីតាលីនៅវគ្គផ្ដាច់ព្រ័ត្រ ប្រសិនបើអ៊ីតាលីយកលើក្រុមខ្លួនបាន។ អេស្ប៉ាញ នឹងប៉ះអ៊ីតាលីក្នុងកីឡដ្ឋាន Wembley របស់អង់គ្លសនៅយប់នេះ សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ។ ក្រុមទាំងពីរនេះល្អដូចគ្នា ដែលពិបាកក្នុងការជ្រើសរើសថាក្រុមណាខ្លាំងជាងក្រុមណាណាស់។ ខណៈដែលការប្រកួតកន្លងមករបស់ពួកគេក៏ធ្វើបានល្អណាស់ដែរ។ ស្របពេលមុនការប្រកួតនេះ គ្រូបង្វឹកក្រុមទាំងពីរសុទ្ធតែគោរពគ្នា ដោយមិនបោះសម្ដីខ្លាំងៗនោះទេ។ លោក Luis Enrique គ្រូបង្វឹកក្រុមអេស្ប៉ាញបាននិយាយថាអ៊ីតាលីមិនខុសពីអេស្ប៉ាញទេ ទាំងទម្រង់លេងនិងការតាំងចិត្ត។ លោកគោរពដល់កំណត់ត្រាមិនចាញ់៣២ប្រកួតរបស់អ៊ីតាលី តែក៏ចង់ឈ្នះនៅយប់នេះដើម្បីឡើងដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នា។ មួយវិញទៀត បើសិនយប់នេះអេស្ប៉ាញចាញ់ ដោយអស់ចិត្ត នោះនៅវគ្គផ្ដាច់ព្រ័ត្រ Euro 2020 លោក Enrique នឹងក្លាយជាអ្នកគាំទ្រក្រុមអ៊ីតាលីហើយ៕
06 Jul 2021
148 views
Football News
កីឡាករអេស្ប៉ាញម្នាក់ សន្យានឹងកោរត្រងោល ប្រសិនបើអេស្ប៉ាញឈ្នះ Euro
ខ្សែបម្រើរបស់ Barcelona កីឡាករ Pedri បាននិយាយថា គេនឹងកោរត្រងោល ប្រសិនបើអេស្ប៉ាញឈានទៅវគ្គបន្តនិងឈ្នះពាន Euro ២០២០។ Pedri វ័យ១៨ឆ្នាំតែងតែលេងជាជម្រើសរបស់លោក Luis Enrique រហូតបានជួយក្រុមឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងត្រួវប្រឈមមុខជាមួយអ៊ីតាលីនៅយប់នេះ។ ក្នុងជំនួបនេះ Pedri បានសន្យាថា ប្រសិនបើអេស្ប៉ាញអាចឡើងដល់ផ្ដាច់ព្រ័ត្រនឹងឈ្នះពានគេនឹងកោរសក់។ “ខ្ញុំមានភាពនឿយហត់តិចតួច។ ប៉ុន្តែអាយុទើប១៨ឆ្នាំខ្ញុំនៅមានកម្លាំងបន្តទៀត។ ក្រុមទាំងអស់សុទ្ធតែល្អ។ គ្រប់ក្រុមសុទ្ធតែអាចទម្លាក់គ្នាបាន ហើយប្រកួតយប់នេះនឹងល្អមើល។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងរីករាយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប្រសិនបើពួកយើងឈ្នះពាន Euro ខ្ញុំនឹងកោរត្រងោល”។ សម្ដី Pedri។ ជំនួបរវាងអេស្ប៉ាញ និងអ៊ីតាលីនឹងលេងនៅរាត្រីនេះម៉ោង២:០០នាទីរំលេងអាធ្រាត្រ ក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស៕
06 Jul 2021
155 views
Football News
ក្រុមជម្រើសជាតិអេស្ប៉ាញនឹងលេង Euro ដោយគ្មានកីឡាករ Real Madrid សូម្បីតែមួយរូប
ក្រុមជម្រើសជាតិអេស្ប៉ាញនឹងទៅលេងព្រឹត្តិការណ៍ UEFA Euro ដោយគ្មានកីឡាករមកពីក្លឹប Real Madrid សូម្បីតែមួយរូប ក្រោយពីខ្សែការពារចាស់វស្សាកីឡាករ Sergio Ramos ត្រូវបានគ្រូបង្គោលជម្រើសអេស្ប៉ាញលោក Luis Enrique ដកចេញ។ អតីតគ្រូបង្គោលក្លឹប Barcelona រូបនេះបាននិយាយប្រាប់អ្នកកាសែតថា៖ “កិច្ចសន្ទនារវាងខ្ញុំ និង Ramos ជារឿងសម្ងាត់មួយ ហើយខ្ញុំនឹងមិនប្រាប់នរណាគេទេ។ វាពិតជាមិនមែនជារឿងងាយស្រួលទេក្នុងការប្រាប់ Ramos ពីការសម្រេចចិត្តមួយនេះ តែខ្ញុំត្រូវតែសម្រេចយកអ្វី ដែលល្អសម្រាប់ក្រុមទាំងមូល “។ ខ្សែការពារកណ្ដាល Ramos រងរបួសច្រើនដងមកហើយនៅឆ្នាំ២០២១នេះ ខណៈកីឡាកររូបនេះរងរបួសចុងក្រោយនៅខែឧសភានេះ ហើយអាចរំពឹងទុកថានឹងមិនឱកាសបានចូលលេងនៅរដូវកាលនេះទេ៕
24 May 2021
193 views
Other News
ចូលរួមរំលែកទុក្ខ! កូនស្រីរបស់លោក Luis Enrique អតីតគ្រូបង្វឹក Barca ស្លាប់ដោយសារជំងឺមហារីកត្រឹមវ័យ៩ឆ្នាំ
កូនស្រីអាយុ ៩ឆ្នាំរបស់អតីតអ្នកចាត់ការក្រុម Barcelona លោក Luis Enrique បានទទួលមរណភាពបន្ទាប់ពីបានតស៊ូនឹងជំងឺមហារីក។ លោក Enrique អាយុ ៤៩ឆ្នាំបានបញ្ជាក់ពីការស្លាប់របស់កូនស្រីរបស់គាត់ឈ្មោះ Xana នៅរសៀលថ្ងៃព្រហស្បតិ៍នេះដោយនិយាយថានាងបានប្រយុទ្ធនឹងជំងឺពុកឆ្អឹងឬមហារីកឆ្អឹងអស់រយៈពេល ៥ខែហើយ។ នៅក្នុងសារលិខិតមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter គាត់បានសរសេរថា «យើងនឹងនឹកអ្នកច្រើន ប៉ុន្តែយើងនឹងចងចាំអ្នករាល់ថ្ងៃនៃជីវិតរបស់យើងដោយសង្ឃឹមថានៅថ្ងៃក្រោយយើងនឹងជួបគ្នាម្តងទៀតអ្នកនឹងក្លាយជាតារាដែលនាំផ្លូវគ្រួសារយើង។ «សម្រាក Xana ជាទីស្រឡាញ់»។ លោក Enrique ជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បានថ្លែងអំណរគុណដល់អ្នកដែលបានជូនពរយ៉ាងល្អក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះចំពោះ «ការប្រុងប្រយ័ត្ននិងការយោគយល់» និងក្រុមគ្រូពេទ្យដែលបានព្យាបាលកូនស្រីរបស់គាត់ «ចំពោះការលះបង់ និងការព្យាបាល»។ pic.twitter.com/hI7B10HkW8 — LUISENRIQUE (@LUISENRIQUE21) August 29, 2019 នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez ក៏បានចូលរួមសាររំលែកទុក្ខលើ Xana ដោយសរសេរថា «គ្មានពាក្យណាដែលអាចរួមជាមួយការឈឺចាប់នេះទេ»។ «ខ្ញុំសូមជូនពរដល់ Luis Enrique និងក្រុមគ្រួសារទាំងអស់របស់គាត់បន្ទាប់ពីការបាត់បង់របស់ Xana ដ៏តូចរបស់គាត់»។ អតីតក្លិបរបស់លោក Enrique គឺក្លិប Barcelona បានបង្ហោះនៅលើបណ្តាញសង្គម
30 Aug 2019
293 views
Other News
គ្រូថ្មីអេស្ប៉ាញលោក Luis Enrique ថានឹងមិនផ្លាស់ប្តូររបៀបលេងរបស់ក្រុមទេ
គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis Enrique ថា លោកនឹងនាំការផ្លាស់ប្តូរ មកដល់ក្រុមរបស់ខ្លួន តែវាមិនមែនជាការបដិវត្តន៍ទេ
20 Jul 2018
476 views
Other News
លោក Luis Enrique បញ្ឃប់ពាក្យចាមរាមគាត់ជាមួួយ Chelsea ដើម្បី
ពិតណាស់ លោក Luis Enrique ក្លាយជាបេក្ខជននាំមុខគេក្នុងការក្លាយជាអ្នកចាត់ការទូទៅរបស់ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ
18 Mar 2018
1042 views
Other News
Chelsea ចង់បាន Lampard ធ្វើជាគ្រូបង្វឹករបស់ពួកគេ
ការពិតណាស់រយៈពេលថ្មីៗនេះ អតីតគ្រូបង្វឹក Barcelona លោក Enrique មានឈ្មោះលិចធ្លោ ជាគេដែរជាអ្នកស្នងតំណែង Conte
04 Mar 2018
385 views
Other News
Iniesta គាំទ្រអតីតគ្រូបង្វឹកលោក Luis Enrique ចំពោះការដឹកនាំ Chelsea
Andres Iniesta របស់ក្លឹប Barcelona បានបង្ហាញការគាំទ្រចំពោះអតីតគ្រូបង្វឹកលោក Enrique ឲ្យទៅដឹកនាំនៅក្លឹប Chelsea
18 Feb 2018
284 views
Other News
គ្រូបង្វឹក Luis Enrique សំរេចចិត្តផ្លាស់ទៅ Premier League
ខណៈ ដែលក្រុមតោខៀវ Chelsea និងកាំភ្លើងធំ Arsenal នាំមុខគេ ក្នុងការទាក់ទាញរូបលោកឱ្យទៅគ្រប់គ្រងនៅទីក្រុងឡុងដ៍
12 Feb 2018
285 views
Other News
Enrique ត្រៀមខ្លួនរួចជាស្រេចដើម្បីជំនួសលោក Antonio Conte
យោងតាមរបាយការណ៍បានឱ្យដឹងថា Luis Enrique កំពុងចាប់អារម្មណ៍លើការចូលរួមជាមួយ Chelsea ជំនួសតំណែង Conte
07 Feb 2018
325 views
Other News
អតីតគ្រូបង្វឹក Barcelona បានក្លាយទៅជាបេក្ខជននាំមុខគេក្នុងការជំនួសលោក Conte
អតីតគ្រូបង្វឹក Barcelona លោក Luis Enrique បានក្លាយជាបេក្ខជននាំមុខគេក្នុងការក្លាយជាអ្នកចាត់ការទូទៅរបស់ Chelsea នៅរដូវកាលនេះ
30 Jan 2018
305 views
Premier League News
គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp មិនមានគម្រោងនឹងដឹកនាំក្រុម Barcelona
អតីតគ្រូបង្វឹកក្រុម Borussia Dortmund បាននិយាយថាមិនចាំបាច់ចូលរួមជាមួយក្លិបយក្សអេស្ប៉ាញនោះទេ
21 Nov 2017
344 views