Tag: Luis Sinisterra
Football News
ផ្លូវការ! Leeds United យកបានខ្សែប្រយុទ្ធមួយរូប ពីក្លឹបនៅហុល្លង់
ក្លឹប Leeds United បានធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះ ក្នុងការនាំយកបានខ្សែប្រយុទ្ធ Luis Sinisterra ពីក្លឹបហុល្លង់ Feyenoord ។ Sinisterra បានព្រមព្រៀងចុះកុងត្រាមកលេងឲ្យ Leeds រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ បើយោងតាមប្រភពជាច្រើនបានឲ្យដឹងថា Leeds ចាយលុយសរុបប្រមាណ ២៥.៥លានដុល្លារ ដើម្បីទិញយកកីឡាករវ័យ២៣ឆ្នាំខាងលើ ពី Feyenoord ។ គួរបញ្ជាក់ផងដែរថា Sinisterra ប្រឡូកក្នុងអាជីពកីឡាករក្រុមឈុតធំតាំងពីឆ្នាំ២០១៦មក ដោយលេងឲ្យក្លឹបកូឡុំប៊ី Once Caldas នឹងផ្លាស់មកលេងឲ្យ Feyenoord នៅក្នុងរដូវកាលឆ្នាំ២០១៨/១៩ ដោយចូលរួមប្រកួតសរុប ១៥៦ប្រកួត និងស៊ុតចូល ៤១គ្រាប់៕
08 Jul 2022
49 views