Tag: Luka Jovic
Football News
Luka Jovic អស់អារម្មណ៍លែងចង់នៅបន្តជាមួយ Real Madrid
ខ្សែប្រយុទ្ធ Luka Jovic លែងចង់បន្តជាមួយក្លឹប Real Madrid ដោយអាចនឹងចាកចេញពីក្លឹបនេះនៅរដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca ។ កីឡាករមួយនេះត្រូវបានគេដឹងថា មិនស្ថិតក្នុងផែនការរបស់លោក Carlo Ancelotti គ្រូបង្គោល Real Madrid នោះទេដែលជាហេតុធ្វើឲ្យខ្សែប្រយុទ្ធរូបនេះ មិនសូវបានចូលលេងក្នុងការប្រកួតបានច្រើននោះទេ។ ចាប់តាំងពីមកលេងឲ្យ Real Madrid តាំងពីឆ្នាំ២០១៩មក Jovic ចូលលេងបានត្រឹម ៤៩ប្រកួត និងរកបាន ៣គ្រាប់ប៉ុណ្ណោះ។ កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ Jovic ត្រូវបានក្លឹបធំៗជាច្រើនទាក់ទងចង់បានមានដូចជាក្លឹប Arsenal, Everton, AC Milan និង Dortmund ៕
23 Mar 2022
43 views
Football News
Real Madrid ត្រៀមលក់កីឡាករ ៦នាក់ក្នុងខែមករាខាងមុខ
ក្រុមអធិរាជស Real Madrid បានដាក់កីឡាកររហូតដល់៦នាក់ដើម្បីត្រៀមលក់ចេញនៅខែមករាដើមឆ្នាំ២០២២ខាងមុខ ដោយក្នុងនោះមានទាំង Eden Hazard ផងដែរ។ ក្រុមរបស់លោក Carlo Ancelotti កំពុងធ្វើបានល្អនារដូវកាលនេះ បើទោះជាពួកគេមិនបានចំណាយប្រាក់ដើម្បីទិញកីឡាករថ្មីចូលក្រុមកាលពីទីផ្សារដោះដូរកីឡាករកន្លងទៅក៏ដោយ។ ផ្ទុយទៅវិញ នៅខែមករាខាងមុខ ក្រុមយក្សអេស្ប៉ាញនេះក៏នឹងត្រៀមបញ្ចេញកីឡាករ៦នាក់ចេញថែមទៀត ដោយក្នុងនោះមានទាំង Gareth Bale, Eden Hazard និង Isco ផងដែរ។ Bale មិនបានលេងតាំងពីខែសីហាមកម្ល៉េះ បើទោះជាមិនរបួសក៏លោក Ancelotti មិនផ្ដល់នាទីឱ្យលេងដែរ។ ស្របពេល Hazard វិញ តម្លៃខ្លួនកាលទិញពី Chelsea មកថ្លៃ តែរូបគេលេងមិនបានល្អឡើយ ដោយមានបញ្ហារបួសជាប់ជានិច្ច មួយវិញទៀតទម្រង់លេងរបស់គេក៏ធ្លាក់ចុះដែរ។ ចំពោះ Isco វិញ ក៏មិនស្ថិតក្នុងបញ្ជីត្រូវប្រើប្រាស់ថែមទៀត។ ចំពោះកីឡាករ៣នាក់ទៀតដែលក្លឹបចង់លក់ចេញដែរនោះគឺ Luka Jovic , Marcelo និង Mariano Diaz៕
29 Dec 2021
136 views
Football News
Fiorentina កំពុងដាក់ការចាប់អារម្មណ៍ទៅខ្សែប្រយុទ្ធ Jovic
ក្លឹប ACF Fiorentina មានឆន្ទៈពង្រឹងខ្សែប្រយុទ្ធរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ ។ តាមការសែត Calciomercato អះអាងថា“ ក្រុម Fiorentina បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិស៊ែប៊ីគឺ Luka Jovic ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុមអធិរាជស Real Madrid ។ រដូវកាលនេះកីឡាករវ័យ ២៣ ឆ្នាំបានបង្ហាញខ្លួនចំនួន ៦ ដងសម្រាប់ក្លឹបជាមួយនឹងការលេងសរុប ៨៤ នាទីដែលរួមចំណែកដល់ការបំពេញការងាររបស់ក្រុម។ មុននេះត្រូវបានគេរាយការណ៍ថាភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Luka Jovic បាននិងកំពុងធ្វើការលើការផ្ទេរកីឡាកររូបនេះទៅកាន់ក្រុមអ៊ីតាលីមួយទៀតគឺ Inter Milan ៕
15 Oct 2021
181 views
Other News
Real Madrid ដាក់ខ្សែប្រយុទ្ធ Luka Jovic ឱ្យគេខ្ចីជើងនៅខែមករានេះ
ក្រុម Real Madrid នឹងដាក់ខ្សែប្រយុទ្ធ Luka Jovic ឱ្យគេខ្ចីជើងនៅខែមករាខាងមុខនេះ ក្រោយពីរូបគេពិបាកក្នុងការរកគ្រាប់បាល់ និងប្រជែងកៅអីជាមួយមិត្តរួមក្រុមដទៃទៀត។ ខ្សែប្រយុទ្ធតម្លៃខ្លួន៦២លានផោននេះ ពិបាកក្នុងការបង្ហាញសមត្ថភាពរបស់គេតាំងពីផ្លាស់មកលេងនៅ Real Madrid រដូវកាលដំបូងនេះ។ Jovic លេងជម្រើសដំបូងទើបបាន៤ប្រកួតប៉ុណ្ណោះ ហើយរកគ្រាប់បាល់បានតែ១គ្រាប់គត់ក្នុងការលេងសរុប១២ប្រកួត។ កត្តាមិនអាចធ្វើបានល្អនេះហើយ ទើបក្រុម Real Madrid ចង់ឱ្យក្លឹបដទៃខ្ចីជើងគេសិនទៅ ដើម្បីបានឱកាសចូលលេង។ Zidane អ្នកចាត់ការក្រុម Real Madrid បាននិយាយចំពោះ Jovic ដែរថា៖ “គាត់មិនមែនចាញ់ទេ គាត់លេងល្អ ប៉ុន្តែមិនទាន់ដល់កម្រិតល្អបំផុតរបស់គាត់។ គាត់ជាកីឡាករដែលត្រូវការពេលវេលាលេងច្រើនទៀត ខ្ញុំគ្មានបញ្ហាអ្វីជាមួយគាត់ទេ។ ពេលនេះនិយាយដោយស្មោះទៅ ខ្ញុំពិតជាពិបាកដាក់គាត់ឱ្យចូលលេងណាស់ ដូច្នេះហើយទើបគាត់មិនសូវមានឱកាស”៕
15 Dec 2019
392 views
Other News
Luka Jovic អាចនឹងត្រូវ Real Madrid ដាក់ឱ្យគេខ្ចីជើង ក្រោយចុះកុងត្រា២ខែ
ខ្សែប្រយុទ្ធ Luka Jovic អាចនឹងត្រូវក្រុម Real Madrid ដាក់ឱ្យក្លឹបដទៃខ្ចីជើង ក្រោយពីចុះកុងត្រាផ្ទេរមកអេស្ប៉ាញនេះបានត្រឹមតែ២ខែប៉ុណ្ណោះ។ កីឡាករសែបរូបនេះ មិនអាចបង្ហាញសមត្ថភាពត្រូវចិត្តរបស់លោក Zidane ឡើយ។ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលកន្លងទៅ Jovic មិនអាចទាក់ចិត្តអ្នកចាត់ការបានឡើយ ដូច្នេះទើបបានជារូបគេអាចនឹងត្រូវក្លឹបដាក់ឱ្យគេខ្ចីជើង១រដូវកាលសិន ក្រោយពីក្រុម Real Madrid នេះ មានខ្សែប្រយុទ្ធកណ្ដាលដល់ទៅ៣នាក់ហើយ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំខាងលើ ត្រូវបានអ្នកគាំទ្ររំពឹងថាមកជំនួសតំណែងរបស់ Benzema នៅតំបន់កណ្ដាល តែដោយសារសមត្ថភាពមិនអាចវ៉ាដាច់ ទើបបានជារូបគេស្ថិតក្នុងការពិចារណារបស់លោក Zidane វិញ ទើបទោះជាទើបទិញចូលមកក៏ដោយ។ នៅមិនទាន់មានដំណឹងពីក្លឹបដែលអាចនឹងខ្ចីអតីតកីឡាករ Frankfurt នេះនៅឡើយទេ៕
16 Aug 2019
889 views