Tag: lukaku
Football News
Lukaku នឹងអវត្តមានពីប្រកួត UCL ទល់នឹង Real Madrid ក្នុងជើងទី២
ខ្សែប្រយុទ្ធ Romelu Lukaku នឹងអវត្តមានពីប្រកួត UEFA Champions League តទល់នឹងក្លឹប Real Madrid ក្នុងជើងទី២ នៅឯទីលាន Santiago Bernabeu នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)។ នេះបើយោងតាមការបញ្ជាក់របស់ លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea ក្នុងសន្និសីទមុនប្រកួតនៅក្នុងថ្ងៃនេះ។ Lukaku មិនធ្វើដំណើរជាមួយក្រុមទៅប្រទេសអេស្ប៉ាញ ដើម្បីត្រៀមប្រកួតខាងលើនោះទេ ដោយសារតែកីឡាករនេះកំពុងរងរបួសគន្លាក់កជើងខាងក្រោយ ដែលកើតឡើងមុនប្រកួតតទល់នឹង Southampton ក្របខ័ណ្ឌ Premier League ក្នុងលទ្ធផលឈ្នះ ៦ ទល់នឹង ០ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ។ នៅក្នុងរដូវកាលនេះ Lukaku ចូលលេងឲ្យ Chelsea បាន ៣៦ប្រកួតហើយ ដោយស៊ុតចូលបាន១២គ្រាប់។ សូមរំលឹកផងដែរថាកាលពីជើងទី១ នៃការប្រកួត UCL ខាងលើនៅឯទីលាន Stamford
12 Apr 2022
52 views
Football News
តោខៀវ Chelsea លត់ក្រុម Lille ដែលជាភ្ញៀវ 2 ទល់នឹង 0
ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Lille ក្នុងលទ្ធផល ២ ទល់នឹង ០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅយប់មិញនេះ។ Chelsea ឃើញថាប៉ុន្មានប្រកួតមកនេះទទួលបានលទ្ធផលល្អច្រើន។ ជាក់ស្ដែងលេងទល់ក្រុម Lille នៅយប់មិញ ពួកគេយកឈ្នះបាន ២ ទល់នឹង ០ ទៀត ដោយក្នុង ២គ្រាប់នោះរកបានដោយ Havertz នៅនាទី៨ និងខ្សែបម្រើ Pulisic នៅនាទី៦៣។ ក្នុងការប្រកួតនេះដែរ លោក Thomas Tuchel អ្នកចាត់ការក្រុមតោខៀវ ក៏បានដាក់ឱ្យ Lukaku សម្រាកសិនដែរ។ បន្ទាប់ពីចប់ភារកិច្ចជើងទី១នៃពានរង្វាន់ UEFA Champions League នេះទៅ ក្រុម Chelsea នឹងត្រូវមានប្រកួតសំខាន់មួយទៀត គឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup ទល់ក្រុម Liverpool នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ៕
24 Feb 2022
63 views
Football News
Tuchel ខឹងនឹង Lukaku យ៉ាងខ្លាំង ថាធ្វើឲ្យបាល់ខូចទាំងគ្មានអ្នកមករំខាន
ក្រោយ Chelsea រងបរាជ័យក្រោមថ្វីជើងក្រុម Manchester City ក្នុងលទ្ធផល ១ ទល់នឹង ០ លោក Thomas Tuchel បានរិៈគន់ចំៗអំពីទម្រង់លេងរបស់ Romelu Lukaku ហើយលោកបានលើកឡើងថាខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក បានធ្វើឱ្យខូចបាល់ជាច្រើនទាំងដែលនៅក្នុងការប្រកួតមិនមាននរណាមកដាក់សម្ពាធលើរូបគេផង។ ជាការពិតណាស់ បន្ទាប់ពី Man City ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ពេលនេះពួកគេមាន ៥៦ ពិន្ទុ ដាច់ក្រុម Chelsea ជាលេខ ២ ដល់ទៅ ១៣ ពិន្ទុឯណោះ ដូច្នេះពួកគេកាន់តែមានភាគរយខ្ពស់ ក្នុងការឈ្នះពាន Premier League នៅរដូវកាលនេះ ខណៈនៅរដូវកាលមុនក៏ពួកគេជាក្រុមជើងឯកផងដែរ។ យ៉ាងណាមិញ ក្រោយ Chelsea ចាញ់យប់មិញលោក Tuchel ហាក់មិនសប្បាយចិត្តឡើង ក្នុងនោះលោកបានរិៈគន់កូនក្រុមរបស់ខ្លួនកីឡាករ Lukaku បន្ទាប់ពីរូបគេមានឱកាសទៅដល់មុខទីរបស់ Man City ជាច្រើនលើកប៉ុន្តែខ្សែប្រយុទ្ធម្ចាស់អាវលេខ ៩ រូបនេះមិនសម្រេចគ្រាប់បាល់បានសូម្បីមួយគ្រាប់។ ក្រោយបញ្ចប់ការប្រកួតលោក
17 Jan 2022
93 views
Football News
Romelu Lukaku បានផ្ញើសារសុំទោសអ្នកគាំទ្រក្រោយដឹងកំហុស
ខ្សែប្រយុទ្ធរបស់តោខៀវ Romelu Lukaku បានផ្ញើសារសុំទោសទៅកាន់អ្នកគាំទ្របន្ទាប់ពីរូបគេបានសាងកំហុសដោយមានបញ្ហាជាមួយអ្នកចាត់ការរបស់ខ្លួនលោក Thomas Tuchel រហូតត្រូវបានអ្នកចាត់ការមិនដាក់ឲ្យលេង។ “ខ្ញុំទោសចំពោះអ្នកគាំទ្រ សម្រាប់ការខកចិត្តដែលខ្ញុំបានបង្កឡើង។ នៅទីបំផុតខ្ញុំបានយល់ច្បាស់ពីមូលហេតុដែលអ្នករាល់គ្នាខឹងខ្ញុំ ហើយខ្ញុំត្រូវតែបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្ញុំឲ្យអ្នករាល់គ្នាបានឃើញ។ ខ្ញុំក៏សុំទោសទៅកាន់អ្នកចាត់ការ ថ្នាក់ដឹកនាំក្លឹប និងក្រុមរបស់ខ្ញុំផងដែរ»។ នេះជាសម្ដីទាំងស្រុងរបស់ Lukaku ។ រំលឹកថា កាលប្រកួតមុនខ្សែប្រយុទ្ធមាឌធំរូបនេះត្រូវបានអ្នកចាត់ការខាងមិនដាក់ឲ្យលេងទល់ Liverpool ឡើយ។ ប៉ុន្តែយប់នេះត្រូវបានគេដឹងថា Lukaku នឹងបង្ហាញខ្លួនក្នុងជំនួបទល់មាន់ខ្នាយមាស Tottenham Hotspur សម្រាប់ជើងទី១ពាន League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
06 Jan 2022
90 views
Football News
លោក Tuchel ថា មានតែកីឡាករពីររូបប៉ុណ្ណោះដែលយល់ចិត្តគ្នាជាមួយ Lukaku
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានលើកឡើងថា មានតែ Mateo Kovacic និង Mason Mount ប៉ុណ្ណោះដែលលេងយល់ចិត្តគ្នាជាងគេជាមួយ Romelu Lukaku។ ជាការពិតណាស់ កាលពីដើមរដូវកាល កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ បានសម្រេចចិត្តចាកចេញពី Inter Milan ដើម្បីវិលត្រឡប់មកកាន់ Chelsea វិញក្នុងតម្លៃខ្លួន ៩៧.៥លានផោន (ឬប្រមាណ១៣២លានដុល្លារ) ហើយ រូបគេអាចរកគ្រាប់បាល់បានសរុបចំនួនបួនគ្រាប់ហើយ។ លោក Tuchel បាននិយាយថា៖ ខ្ញុំគិតថាបាល់ទាត់ក្នុងពេលបច្ចុប្បន្ននេះ គឺ អាស្រ័យទៅលើការទាក់ទងគ្នា។ Lukaku គាត់មានទំនាក់ទំនងល្អនៅលើទីលានជាមួយ Kovacic និង Mount។ ពួកគេតែងតែសម្លឹងរកគ្នីគ្នា និង យល់ចិត្តគ្នាណាស់។ សម្រាប់កីឡាករផ្សេងៗទៀត គឺ គាត់ត្រូវការពេលវេលាដើម្បីសិក្សាពីគ្នាបន្ថែមទៀត ៕
02 Oct 2021
216 views
Football News
Michael Owen ថា Grealish និង Sancho សមត្ថភាពមិនសក្តិសមជាមួយតម្លៃ
អតីតកីឡាកររបស់បិសាចក្រហម Manchester United លោក Michael Owen បាននិយាយថា Jack Grealish និង Jadon Sancho មិនសក្តិសមជាមួយតម្លៃខ្លួនដែលក្លឹប Manchester City និង Manchester United ទិញមកឡើយ។ Jack Grealish ត្រូវបាន Manchester City ទិញមកពី Aston Villa ក្នុងតម្លៃ១០០លានអឺរ៉ូ ប៉ុន្តែលោក Owen យល់ឃើញថា តម្លៃនេះគឺមិនសក្តិសមឡើយ ប៉ុន្តែលោកគិតថាតម្លៃដែលសក្តិសមបំផុតគឺត្រឹម៣០លានអឺរ៉ូតែប៉ុណ្ណោះ។ ចំណែក Sancho ដែលត្រូវបាន Manchester United ទិញពី Borussia Dortmund ក្នុងតម្លៃ៨០លានអឺរ៉ូនោះក៏មិនសក្តិសមដែរ ពោលអតីតកីឡាករបិសាចក្រហមខាងលើយល់ថាត្រឹម ២៥ លានអឺរ៉ូគឺសក្តិសមហើយ។ ជាងនេះទៅទៀត Owen បន្ថែមថា ក្លឹបនៅអង់គ្លេសកំពុងប្រឈមមុខយ៉ាងខ្លាំងចំពោះបញ្ហានៃការទិញកីឡាករដែលមានតម្លៃថ្លៃៗ។ ចំណែក Chelsea គេបានចំណាយលុយដ៏ត្រឹមត្រូវក្នុងការនាំយក Lukaku ដែលក្រោយពេលមកដល់
01 Oct 2021
217 views
Football News
Conte អតីតគ្រូចាស់ចំអក Chelsea ថាមិនចេះប្រើប្រាស់ Lukaku
លោក Antonio Conte អតីតគ្រូរបស់ Inter Milan បាននិយាយថា Chelsea មិនទាន់ចេះប្រើខ្សែប្រយុទ្ធ Romelu Lukaku នៅឡើយទេ។ Lukaku បានត្រឡប់មកចូលរួមជាមួយ Chelsea វិញក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លឹប៩៨លានផោនក្នុងរដូវក្ដៅនេះ ហើយរកបានដល់ទៅ៤គ្រាប់ក្នុងការបង្ហាញខ្លួនលេង៤ប្រកួតដំបូង។ យ៉ាងណាក្ដីលោក Conte ដែលធ្លាប់ធ្វើការជាមួយ Lukaku នៅ Iner គិតឃើញថា Chelsea គួរតែចេះប្រើកីឡាករឲ្យត្រឹមត្រូវ។ Chelsea បានបរាជ័យក្រោមថ្វីជើង Juventus ១-០ កាលពីយប់មិញក្នុងកម្មវិធី Champions League។ ក្រោយប្រកួតនេះចេះ Conte បាននិយាយពី Lukaku ថា គេនៅតែអាចធ្វើបានល្អជាងអ្វីៗទាំងអស់ជាមួយនឹងបច្ចេកទេសរបស់គេ។ គេកំពុងស្ថិតនៅកម្រិតខ្ពស់ ប៉ុន្តែជាកីឡាករម្នាក់ត្រូវពង្រឹងរហូតដល់ថ្ងៃចូលនិវត្តន៍។ Conte បានបន្ថែមទៀតថា មានខ្សែប្រយុទ្ធដូច Lukaku គឺត្រូវតែចេះប្រើប្រាស់។ លោកក៏មិនដឹងច្បាស់ថា Chelsea ចេះប្រើប្រាស់កីឡាករឬនៅទេ។ ប្រសិនបើតោខៀវអាចស្វែងយល់ពីរបៀបប្រើ Lukaku ពួកគេនឹងក្លាយក្រុមយកឈ្នះនៅ UCL រដូវកាលនេះ៕
30 Sep 2021
190 views
Football News
Lukaku៖“ កុំប្រៀបធៀបខ្ញុំទៅនឹង Ronaldo”
ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុមតោខៀវ Chelsea បានធ្វើអត្ថាធិប្បាយអំពីការប្រៀបធៀបជាមួយវីរបុរសរបស់ក្រុមបិសាចក្រហម Manchester United គឺ Cristiano Ronaldo ។ ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួតរវាងក្រុម ប៊ែលហ្ស៊ិក ជួបជាមួយក្រុម សាធារណៈរដ្ឋឆេក នៅក្នុងវគ្គជម្រុះព្រឹត្តិការណ៍ World Cup ខ្សែប្រយុទ្ធ Lukaku បានរៀបរាប់យ៉ាងដូច្នេះថា៖ សូមកុំយកខ្ញុំទៅប្រៀបធៀបជាមួយនឹង Ronaldo អី។ Cristiano Ronaldo សម្រាប់ខ្ញុំ គាត់ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ ក្នុងចំណោមកំពូលខ្សែប្រយុទ្ធទាំង ៣ នៃប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំនឹងមិនចាត់ថ្នាក់គាត់ពីលេខរៀងទី ១ ដល់ទី ៣ នោះទេ ប៉ុន្តែគាត់បានស្ថិតនៅក្នុងនោះបាត់ទៅហើយ។ អ្វីដែលគាត់សម្រេចបាននៅក្នុងវិស័យបាល់ទាត់កំលុងពេលឥឡូវនេះ សម្រាប់កីឡាករដូចជាជំនាន់ពួកខ្ញុំគឺវាពិតជាពិសេសពិសាលខ្លាំងណាស់។ ខ្ញុំពិតជាសំណាងណាស់ ដែលអាចលេងតទល់ជាមួយគាត់តាំងពីនៅ អ៊ីតាលី ហើយឥឡូវគាត់បានត្រឡប់មក Premier League ទៀត, វាពិតជាល្អខ្លាំងណាស់ នៅក្នុងបាល់ទាត់អង់គ្លេស៕
05 Sep 2021
283 views
Football News
Roy Keane ថា Chelsea គួរតែស៊ី Arsenal បាន៧គ្រាប់នៅយប់មិញ
លោក Roy Keane អតីតកីឡាករបិសាចក្រហម Manchester United បាននិយាយថាក្រុមតោខៀវ Chelsea គួរតែរកបាន៧គ្រាប់លើក្រុម Arsenal មិនមែនត្រឹម២-០នោះទេ។ សម្រាប់ការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី២ ក្រុម Chelsea ពិតជាបន្ដភាពខ្លាំងរបស់ខ្លួនមែន ដោយយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២-០។ គ្រាប់បើកឆាកនៃការប្រកួតក៏រកបានដោយកីឡាករចំណូលថ្មី Lukaku ផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្តសម្រាប់ទម្រង់លេងនៃក្រុមតោខៀវនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ បើតាមការមើលឃើញរបស់លោក Roy Keane វិញ ថាប្រកួតទល់ Arsenal នេះ ក្រុម Chelsea គួរតែរកបានដល់ទៅ៧គ្រាប់ មិនមែនត្រឹមតែ២គ្រាប់នោះទេ។ ដោយលោកមើលឃើញថាប្រសិនបើតង់ទី២ សមាជិកក្រុមផ្ដោតចង់ឈ្នះខ្លាំងដូចតង់ទី១ នោះ ក្រុមរបស់លោក Thomas Tuchel នឹងបង្កើតឱកាសរកគ្រាប់បាល់បានច្រើនទៀតជាក់ជាមិនខាន៕
23 Aug 2021
157 views
Football News
Lukaku ធ្លាប់លេងនៅ Chelsea ២ឆ្នាំ តែរកអត់បានមួយគ្រាប់សោះ
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្លឹប Chelsea បានប្រកាសនាំខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku ពីក្លឹប Inter Milan។ បើតាមការចុះផ្សាយរបស់ BBC ក្លឹបមានមូលដ្ឋាននៅរាជធានីឡុងដុងបានទិញ Lukaku ក្នុងតម្លៃកំណត់ត្រាមួយគឺតម្លៃ ១៣៤លានដុល្លារ។ តាមពិតទៅកីឡាករបែលហ្សិករូបនេះក៏ធ្លាប់លេងឱ្យក្លឹប ដែលមានរហស្សនាមតោខៀវនេះដែរ។ Lukaku លេងនៅទីនេះបានពីររដូវកាលគឺនៅរដូវកាលឆ្នាំ២០១១/១២ និងរដូវកាល២០១៣/១៤។ កីឡាកររូបនេះលេងសរុបបាន ១៥ប្រកួត និងមិនរកបានមួយគ្រាប់សោះឡើយ។ លុះនៅរដូវកាល២០១៣/១៤ Chelsea ក៏ដាក់កីឡាកររូបនេះឱ្យលេងក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្លឹប Everton។ Lukaku បានអភិវឌ្ឍខ្លួនឱ្យប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយតាំងពីមកលេងឈុតធំនៅឆ្នាំ២០០៨មក កីឡាកររូបនេះលេងសរុប ៥០៨ប្រកួត និងរកបាន ២៥១គ្រាប់៕
15 Aug 2021
173 views
Football News
មិនទាន់ប្រកាសផ្លូវការ តែ Lukaku កាន់អាវ Chelsea តាំងពីនៅអ៊ីតាលីទៅហើយ
ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានគេប្រទះឃើញកាន់អាវរបស់ Chelsea ក្នុងទីក្រុង Milan ខណៈខិតជិតផ្ទេរមក Stamford Bridge មែនទែនហើយក្នុងតម្លៃខ្លួន៩៧,៥លានផោន។ រូបភាពត្រូវបានចែកចាយពេញបណ្ដាញសង្គម Lukaku កាន់អាវក្នុងដៃរបស់ក្រុមតោខៀតអង្គុយនៅកៅអីខាងក្រោយ។ តាមការឲ្យដឹង កីឡាករវ័យ២៨ឆ្នាំបានបំពេញការពិនិត្យសុខភាពនៅទីក្រុង Milan រួចរាល់ ដោយគ្មានបញ្ហាអ្វីទាំងអស់។ កីឡាករសញ្ជាតិបែលហ្សុិកនឹងត្រឡប់ទៅចូលរួមជាមួយ Chelsea វិញក្នុងតម្លៃខ្លួន៩៧,៥លានផោន ហើយការប្រកាសផ្លូវការនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។ Lukaku បានចាកចេញពី Chelsea កាលពីឆ្នាំ២០១៤ បន្ទាប់ពីបង្ហាញខ្លួនបានតេ១៥ប្រកួត ក្នុងរយៈពេល៣ឆ្នាំ។ ការផ្លាស់មកកាន់ Inter Milan គេបានបង្ហាញទម្រង់លេងល្អមែនទែន រកបាន៦៤គ្រាប់ ក្នុងការបង្ហាញខ្លួន៩៥ប្រកួតគិតគ្រប់កម្មវិធីនិង ជួយក្រុមឈ្នះពាន Serie A រដូវកាលមុន៕
10 Aug 2021
178 views
Football News
De Bruyne យប់មិញលេងទាំងរបួស អីចឹងទើបទម្រង់លេងមិនសូវល្អ
ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សិក បានបរាជ័យក្រោមថ្វីជើងក្រុមអ៊ីតាលី ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 វគ្គ៨ក្រុមចុងក្រោយ។ ក្រុមអ៊ីតាលី ធ្វើបានល្អណាស់សម្រាប់ការប្រកួតមួយនេះ ពួកគេរកគ្រាប់បាល់នាំមុខបានដល់ទៅ២គ្រាប់មុននៅតង់ទី១ តែក៏ត្រូវ Lukaku បានប៉េណាល់ទី១គ្រាប់សងវិញផងដែរ។ ចប់ការប្រកួត បែលហ្សិកដែលមានចំណាត់ថ្នាក់លេខ១លើ FIFA Ranking នោះ បានបរាជ័យក្រោមថ្វីជើងក្រុមរបស់លោក Mancini ហើយ។ សម្រាប់ការប្រកួតនេះដែរ បែលហ្សិកបានដាក់ខ្សែបម្រើ Kevin De Bruyne ឱ្យចូលលេងដែរ ខណៈដែលកីឡាកររូបនេះមិនទាន់ជាសះស្បើយពីរបួសផង។ សាមីខ្លួន បាននិយាយថារូបគេចូលលេងទល់អ៊ីតាលីនេះ គឺនៅមានបញ្ហារបួសសរសៃកជើងនៅឡើយ។ តែដើម្បីជួយប្រទេសជាតិ រូបគេត្រូវតែចូលលេងទាំងមិនទាន់បាត់ឈឺរបួសនេះ៕
03 Jul 2021
129 views
Calcio News
មិនត្រឹមតែ Pogba ទេដែរ Juventus ចង់បាន Lukaku ក៏ពួកគេចង់បានដែរ
ក្លឹបជើងឯកឌ Serie A នេះ កំពុងតែរកកម្លាំងប្រយុទ្ធថ្មីដែរអាចលេងជាមួយពួកគេរយៈពេលវែង ក៏ដូចជា Paul Pogba
24 Dec 2018
689 views
Uefa Chanpions League News
Lukaku មិនអាចទៅជួយ Man Utd ប្រកួតជាមួយ Juventus បានទេ
an Utd នឹងហោះទៅកាន់ទីក្រុង Turin របស់ Juventus ដើម្បីធ្វើការប្រកួតវគ្គសន្សំពិន្ទុក្នុងពានរង្វាន់ Champions League
07 Nov 2018
1296 views
Premier League News
Scholes ថា Man Utd មិនអាចឈ្នះពានជាមួយ Lukaku ទេ
ខ្សែប្រយុទ្ធសញ្ចាតិប៊ែលហ្ស៊ិករូបនេះ ត្រូវបានលោក Jose Mourinho ទិញពី Everton ក្នុងតម្លៃ 75 លានផោន (ស្មើនឹង 85 លានដុល្លារអាមេរិក)
17 Oct 2018
296 views
National Football Team News
Nations League Lukaku ស៊ុតពីរគ្រាប់ជួយបែលហ្ស៊ីកឈ្នះស្វីស (វីដេអូ)
2គ្រាប់របស់បែលហ្ស៊ីករកបានដោយ Lukaku ទាំង2គ្រាប់ ក្នុងនាទី58 និង84 ខណៈគ្រាប់បាល់ 1គ្រាប់របស់ក្រុមភ្ញៀវ ធើ្វបាននៅនាទី76
13 Oct 2018
987 views
Premier League News
Lukaku រកបានពីរគ្រាប់ជួយ Man U ឈ្នះ Burnley (វីដេអូ)
Manchester United បានស្ដារមុខមាត់វិញក្រោយពីបរាជ័យជាប់គ្នា ដោយផ្តួល Burnley 0ទល់នឹង2 បើទោះបីជា Paul Pogba ប៉េណាល់ទីមិនចូល ហើយ Marcus Rashford ទទួលបានកាតក្រហមក៏ដោយ។ Romelu Lukaku បានស៊ុតបាល់បញ្ចូលទីចំនួន 2គ្រាប់នៅក្នុងតង់ទី1 ។ ខណៈដែរ Pogba ស៊ុតស៊ុតប៉េណាល់ទីអត់ចូល ហើយខ្សែប្រយុទ្ធវ័យក្មេង Rashford បាត់កាត់ក្រហមនៅពាក់កណ្ដាលតង់ទីពីរទៀត។ ជ័យជម្នះនេះបាននាំឱ្យក្រុមបិសាចក្រហម Manchester United ឡើងទៅឈរនៅលើតារាងលេខ10 ខណៈដែរហង្សក្រហម Liverpool ឈរនៅលេខ1 ជាបណ្ដោះអាសន្ធ ៕ X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
03 Sep 2018
292 views
Other News
Lukaku លោកនឹងចូលនិវត្តន៍ពីជម្រើសជាតិប៊ែលហ្សិកបន្ទាប់ពី Euro 2020 ចប់
Lukaku គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់បែលហ្ស៊ិកដែលបានរកបាន 40 គ្រាប់ក្នុង 75
17 Aug 2018
208 views