Tag: Luke Shaw
Football News
លោក Ralf Rangnick បានបញ្ជាក់ថា Shaw នឹង Scott អវត្តមានពេលប៉ះ Spur
អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានបញ្ជាក់ថា Luke Shaw នឹងអវត្តមានក្នុងការប្រកួតរាត្រីនេះ ខណៈ ចំពោះ Scott McTominay លោកទំនងជានឹងមិនប្រថុយដាក់ឲ្យគេចូលលេងឡើយ។ ជាការពិតណាស់ នៅរាត្រីនេះ Man Utd នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនស្វាគមន៍ Tottenham នៃការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី២៩ ខណៈ កាលពីជើងទី១ ក្រុមបិសាចក្រហមទទួលបានជ័យជម្នះក្នុងលទ្ធផល ៣ទល់នឹង០។ លោក Rangnick បាននិយាយថា៖ “ពួកយើងនឹងបន្តអវត្តមាន Shaw។ មកទល់ម្សិលមិញ រូបគេនៅតែតេស្តឃើញមានវិជ្ជមានកូវីដ-១៩។ ចំពោះ McTominay វិញ គឺ ជាបញ្ហាចោទ គាត់មានបញ្ហារបួសសាច់ដុំ ដូច្នេះយើងនឹងរង់ចាំមើលបន្ទាប់ពីបញ្ចប់ការហ្វឹកហាត់។ យ៉ាងណាក៏ដោយ គាត់អាចនឹងគ្មានវត្តមានទេ ពីព្រោះប្រសិនបើយើងប្រថុយនឹងប្រើប្រាស់គាត់ គេអាចនឹងអវត្តមានក្នុងការប្រកួតទល់នឹង Atletico Madrid។ ដូច្នេះខ្ញុំត្រូវតែប្រុងប្រយ័ត្ន”៕
13 Mar 2022
69 views
Football News
Rangnick នូវតែមានជំនឿតែលើ Luke Shaw និង Scott ទោះក្រុមធ្លាក់ជើងក៏ដោយ
លោក Ralf Rangnick ត្រូវបានគេដឹងថាពេលនេះលោកនៅសល់ជំនឿតែលើ Luke Shaw និង Scott McTominay ប៉ុណ្ណោះ ដែលពួកគេអាចអាចមានគុណភាពគ្រប់គ្រាន់ដើម្បីជួយស្រោចស្រង់ Manchester United មកវិញបាន។ ជាការពិតណាស់ នៅក្នុងការបរាជ័យរបស់ Man UTD ក្នុងលទ្ធផល ៤ ទល់នឹង ១ ក្រុមថ្វីជើងក្រុម Manchester City ម្សិលមិញ, McTominay បានទទួលឱកាសលេង ៩០ នាទីពេញ ចំណែក Shaw វិញគាត់មិនមានវត្តមាននៅក្នុងការប្រកួតឡើយ ដោយសារគាត់បានរកឃើញវិជ្ជមានជម្ងឺកូវីដ-១៩។ យោងតាមកាសែត ESPN បានអះអាងថាលោក Rangnick បច្ចុប្បន្នកំពុងមានការព្រួយបារម្ភជុំវិញការធ្លាក់ចុះរបស់កីឡាករនៅក្នុងក្រុម Man UTD ទាំងមូលប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែមានភាពជឿជាក់លើ McTominay និង Shaw ថាពួកគេជាកីឡាករដែលមានភាពជាអ្នកដឹកនាំពេញលេញហើយអាចជួយស្រោចស្រង់ក្រុមបិសាចក្រហមឱ្យត្រឡប់មករកភាពល្អប្រសើរឡើងវិញបាន៕
09 Mar 2022
45 views
Football News
អ្នកគាំទ្រ Man United ថាកីឡាករ Cristiano Ronaldo កំពុងតែបំផ្លាញក្លិបហើយ
អ្នកគាំទ្រក្លិប Manchester United ជាច្រើនបានបង្ហាញអំពីអារម្មណ៍ខឹងសម្បានៅលើបណ្តាញសង្គមចំពោះកីឡាករ Cristiano Ronaldo។ ជាការពិតណាស់ រឿងខឹងសម្បានេះបានកើតឡើងបន្ទាប់ពីកាលពីព្រឹកមិញ មានរបាយការណ៍ជាច្រើនបានទម្លាយឲ្យដឹងថា Ronaldo ពុំមានវត្តមានមកប្រមូលផ្តុំជាមួយក្រុមឡើយដើម្បត្រៀមសម្រាប់់ការប្រកួតទល់នឹង Manchester City រាត្រីនេះ ខណៈ មិត្តរួមក្រុម២នាក់ទៀតដូចជា Raphael Varane និង Luke Shaw ក៏បាត់ខ្លួនដូចគ្នា។ អវត្តមាននេះហើយធ្វើឲ្យអ្នកគាំទ្រ Man Utd បោះពាក្យខ្លាំងៗទៅកាន់ Ronaldo និង អ្នកខ្លះទៀតយល់ឃើញថា រូបគេកំពុងបំផ្លាញក្លិបទៀតផង៕
07 Mar 2022
92 views
Football News
Luke Shaw ថា Man United លេងបាល់មិនយល់ចិត្តគ្នា
ខ្សែការពារ Luke Shaw បាននិយាយថាក្រុមបិសាចក្រហម Manchester United លេងបាល់គ្មានអារម្មណ៍ក្នុងខ្លួន មិនយល់ចិត្តគ្នាទើបចាញ់ក្រុម Wolves ក្នុងលទ្ធផល ១ ទល់នឹង ០។ លេងនៅក្នុងដីខ្លួនឯងផង ប៉ុន្តែក្រុម Man Utd ធ្វើមិនបានល្អនោះទេ។ ពួកគេប្រើប្រាស់ទម្រង់ ៤-២-២-២ ដដែលដូចលើកមុន ប៉ុន្ដែលទ្ធផលវិញមិនល្អប្រសើរឡើយ។ ដោយបានចាញ់ក្រុម Wolves ក្នុងលទ្ធផល ១-០ របូត៣ពិន្ទុសំខាន់ក្នុងការប្រជែងចូល Top 4 ទៅហើយ។ ជាមួយលទ្ធផលនិងទម្រង់លេងបែបនេះដែរ Shaw ខ្សែការពារស្លាបរបស់ Man Utd បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំមិនមានអារម្មណ៍ថាយើងលេងទាំងអស់គ្នានោះទេ។ យើងមានអារម្មណ៍ថាយើងកំពុងពិបាក។ ខ្ញុំគិតថាយើងមិនអាចដាក់បន្ទុកទៅលើអ្នកចាត់ការថ្មីឡើយ។ យើងបានលេងជាមួយគ្នាយូរមកហើយ។ អ្នកអាចមើលសមាជិកក្រុមរបស់យើង ហើយយើងមានក្រុមដ៏មានគុណភាពប៉ុន្តែពេលខ្លះគុណភាពមិនគ្រប់គ្រាន់សម្រាប់ឈ្នះការប្រកួតឡើយ”៕
05 Jan 2022
118 views
Football News
ក្លឹប Barcelona ចង់បានខ្សែការពារ Alex Telles របស់ក្រុមបិសាចក្រហម Man United
យោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន El Nacional គឺក្លិបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍ចង់ទិញយក ខ្សែការពារ Alex Telles ពីក្លិប Manchester United ដោយក្លិបចង់យកគេមកជំនួស Jordi Alba ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះធ្លាប់លេចឮពាក្យចចាមអារ៉ាមថានឹងចាកចេញពីក្លិបតាំងពីរដូវកាលមុនដោយសារពុំមាននាទីចូលលេងច្រើន ប៉ុន្តែក្រោយការមកដល់របស់លោក Ralf Rangnick គឺលោកគ្រូបានដាក់ឲ្យគេជាប់ជម្រើស ១១នាក់ដំបូងជំនួសកន្លែងខ្សែការពារ Luke Shaw ។ ខណៈនោះដែរ Barcelona ក៏ត្រូវការខ្សែការពារមកពង្រឹងក្រុមបន្ថែម ស្របពេលលេចឮថា Jordi Alba នឹងត្រូវក្លិបដោះលែងឲ្យចាកចេញព្រោះមានអាយុរាងជ្រេហើយឯ Gerard Pique ក៏ត្រៀមនឹងចូលនិវត្តន៍ដូចគ្នាទើបភាគីលោក Xavi ចាប់អារម្មណ៍ចង់បាន Telles ។ Telles ផ្ទេរពីក្លិប Porto មកកាន់ក្លិប Manchester United កាលពីឆ្នាំ២០២០ និងបានបង្ហាញខ្លួនចំនួន៨ប្រកួតនៅរដូវកាលនេះគឺ ក្នុងនោះមានការប្រកួត Premier League ចំនួន ៦ប្រកួត៕
19 Dec 2021
113 views
Football News
គ្រូតា Rangnick ធ្លាប់ថាខ្សែការពារម្នាក់នេះ មិនសមលេងឱ្យ Man Utd ទេ
បន្ទាប់ពីក្រុម Manchester United សម្រេចយកលោក Ralf Rangnick មកដឹកនាំក្រុមរយៈពេល៦ខែខាងមុខ គេជឿជាក់ថានឹងមានការផ្លាស់ប្ដូរច្រើនមិនខានក្នុងជម្រើស១១នាក់ដំបូង។ ការគិតបែបនេះក៏ព្រោះថាគ្រូបង្វឹកវ័យ៦៣ឆ្នាំមានការទាមទារខ្ពស់ និងប្រើប្រាស់កីឡាករខ្លាំង មិនដូចករណីរបស់ Ole ឡើយ ដែលកីឡាករម្ដងលេងល្អម្ដងលេងមិនបានល្អនោះ។ មួយវិញទៀតតាំងពីឆ្នាំមុនមកម្ល៉េះ លោក Ralf Rangnick បានវិភាគទៅលើក្រុមបិសាចក្រហមរូចទៅហើយដែរ ថាមានកីឡាករមួយចំនួននៅមានសមត្ថភាពមិនគ្រប់គ្រាន់ក្នុងការលេងឱ្យក្លឹបនេះទេ។ ដោយកាលនោះ លោកបានចុចឈ្មោះខ្សែការពារ Luke Shaw ផ្ទាល់តែម្ដង។ គ្រូបង្វឹកដែលគេឱ្យឈ្មោះថា Professor បានអះអាងថាកីឡាករអង់គ្លេសម្នាក់នេះសមត្ថភាពនៅមានកម្រិតនៅឡើយទេ។ រូបគេមិនទាន់សក្ដិសមសម្រាប់លេងឱ្យ Man Utd ឡើយ។ ក្លឹបបិសាចក្រហមគួរតែស្វែងរកអ្នកមានសមត្ថភាពគ្រប់គ្រាន់ជាងនេះដើម្បីលេង ព្រោះកីឡាករក្មេងៗមានសមត្ថភាពច្រើនណាស់៕
26 Nov 2021
152 views
Football News
Mourinho នៅតែបន្តរិះគន់ Shaw លើទម្រង់លេងឲ្យក្រុមជម្រើសជាតិអង់គ្លេស
លោក Jose Mourinho ដែលបច្ចុប្បន្ននេះជាគ្រូបង្គោលក្លឹប Roma បានលើកឡើងប្រាប់សារព័ត៌មាន talkSport ទម្រង់លេងនៅពេលក្រុមជម្រើសជាតិសាធារណរដ្ឋឆេករបស់ខ្សែការពារស្លាបនៃក្លឹប Manchester United កីឡាករ Luke Shaw ជារួមល្អហើយ តែខ្សោយខាងលើកបាល់មកពីជ្រុងមែនទែន។ គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះបាននិយាយថា៖ ” រឿងអវិជ្ជមានដែលខ្ញុំនិយាយម្ដងទៀតនោះគឺ ពួកអង់គ្លេសពិតជាខ្សោយខាងលើកបាល់ជ្រុងមែនទែន។ Luke Shaw បើតាមគំនិតខ្ញុំ ល្អណាស់ពេលប៉ះឆេក តែនៅខ្សោយខ្លាំងរឿងលើកបាល់ជ្រុង។ អង់គ្លេសមានទម្រង់លេងល្អណាស់ក្នុងកម្រិតនេះ តែបាល់ទាត់ជ្រុងមួយអាចកំណត់ជោគវាសនាប្រកួតបាន ” ។ Mourinho កាលនៅដឹកនាំក្លឹប Manchester United ធ្លាប់ត្រូវបានគេប្រទះឃើញអាសាស្ដីឲ្យ Shaw រហូតមក ហើយមានពេលខ្លះស្ដីឲ្យទាំងពេលប្រកួតទៀតផង៕
24 Jun 2021
209 views
Football News
Shaw៖ Kane ជាខ្សែប្រយុទ្ធល្អជាងគេលើលោក
ខ្សែការពារស្លាបជម្រើសជាតិអង់គ្លេសកីឡាករ Luke Shaw បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធក្លឹប Tottenham Hotspur កីឡាករ Harry Kane ជាខ្សែប្រយុទ្ធល្អជាងគេលើលោក។ កីឡាកររូបនេះបានលើកឡើងថា៖ ” មិនមានការព្រួយបារម្ភអ្វីនោះទេ។ សម្រាប់ខ្ញុំ Harry ជាខ្សែប្រយុទ្ធល្អជាងគេនៅលើលោក។ គេជាផ្នែកមួយដ៏សំខាន់សម្រាប់ក្រុម។ តាមពិតទៅ ជាផ្នែកមួយដ៏សំខាន់ជាងគេនៅក្នុងក្រុមជម្រើសជាតិតែម្ដង។ ទោះជាគេមិនស្ថិតក្នុងទម្រង់លេងល្អយ៉ាងណាក៏ដោយ ក៏គេសំខាន់ខ្លាំងណាស់សម្រាប់ក្រុម ” ។ កីឡាករក្លឹប Manchester United រូបនេះបានបន្ថែមថា៖ ” ប្រសិនបើទម្រង់លេងរបស់គេមិនល្អដូចគ្រប់គ្នាគេរំពឹងទុក ក៏មិនអីដែរ រឿងនេះសុទ្ធតែជារឿងត្រូវតែកើតឡើងនៅក្នុងបាល់ទាត់ ហើយយើងអាចរកគ្រាប់បាល់បាននៅគ្រប់ពេល។ គេសំខាន់ណាស់ទាំងក្នុងទីលាន និងក្រៅទីលាន។ គេជាទីបង្អែករបស់យើង ដូច្នេះខ្ញុំមិនបារម្ភរឿង Kane នោះទេ ” ។ Kane បានចូលលេងនៅ ២ប្រកួតចុងក្រោយឲ្យអង់គ្លេសនៅ Euro។ យ៉ាងណាមិញ កីឡាកររូបនេះនៅតែមិនរកគ្រាប់បាល់បាន ខណៈពេលប្រកួតប៉ះនឹងស្កុតឡែន Kane បានប៉ះបាល់តែ ១៩ដងប៉ុណ្ណោះ៕
22 Jun 2021
173 views
Football News
ខ្សែការពារ Eric Bailly គិតថា Shaw ឬ Wan-Bisaka គឺជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់បិសាចក្រហម
ខ្សែការពារ Eric Bailly របស់ក្រុមបិសាចក្រហម Manchester United បានគិតកីឡាកររបស់បីសាចក្រហមទាំងពីរនាក់ដែលលោកគិតថាគួរតែជាអ្នកនាំមុខសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ។ ការបោះឆ្នោតសម្រាប់ពានរង្វាន់ដែលត្រូវបានជ្រើសរើសដោយអ្នកគាំទ្ររបស់ Man United បានចាប់ផ្តើមនៅព្រឹកថ្ងៃនេះ (ថ្ងៃអង្គារ) ។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះសំរាប់ United Review ខ្សែការពារសញ្ជាតិកូតឌីវ័រ Eric Bailly បាននិយាយថា“ វាពិបាកនិយាយថាកីឡាករម្នាក់ប៉ុន្តែសម្រាប់ខ្ញុំប្រសិនបើខ្ញុំត្រូវជ្រើសរើសបន្ទាប់មកខ្ញុំជ្រើសរើសកីឡាករពីរនាក់គឺ Aaron Wan-Bissaka និង Luke Shaw ។ សម្រាប់ខ្ញុំពួកគេសមនឹងទទួលបានវាគ្រាន់តែជាគំនិតរបស់ខ្ញុំប៉ុណ្ណោះ “ បន្ទាប់មកយើងក៏មាន Harry Maguire, Fred, Scott McTominay…ខ្ញុំអាចនិយាយឈ្មោះបានច្រើនណាស់! ប៉ុន្តែខ្ញុំជ្រើសរើស Aaron Wan-Bissaka និង Luke Shaw ” ។
11 May 2021
358 views
Other News
Luke Shaw បន្តកិច្ចសន្យាជាមួយក្លឹប Man Utd រយៈពេល៥ឆ្នាំ
Luke Shaw ទទួលបានការសរសើរពីលោក Jose Mourinho ចំពោះការខិតខំប្រឹងប្រែងរហូតទទួលបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 5 នៅ Manchester United
19 Oct 2018
275 views
Premier League News
Luke Shaw តកុងត្រា 5ឆ្នាំទៀតជាមួយបិសាចក្រហម Man Utd
កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ 23 ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅខែមករាខាងមុខនេះ។ ដោយកិច្ចសន្យាចាស់របស់លោកបានប្រាក់ឈ្នួលតែ
19 Oct 2018
199 views
Premier League News
Luke Shaw នឹងបង្ហាញខ្លួនជាមួយ Man Utd ប៉ះ Watford ចុងសប្តាហ៍នេះ
ពិតណាស់ Shaw ត្រូវបានគេសែងចេញពីទីលានក្នុងជំនួប អង់គ្លេស់ប៉ះជាមួយ អេស្ប៉ាញ នៅតង់ទីពីរ បន្ទាប់ពីប៉ះទង្គិចគ្នាជាមួយ
13 Sep 2018
423 views
Other News
Luke Shaw របួសរបស់ខ្ញុំកាលពីមុន ពេទ្យស្ទើតែកាត់ជើងចោលទៅហើយ
ខ្សែការពារវ័យ 23ឆ្នាំរូបនេះ បានចូលលេងឱ្យបិសាចក្រហម Manchester United នៅពាន Champions League ដោយចាញ់ក្រុម PSV Eindhoven
05 Sep 2018
221 views
Other News
Luke Shaw ជាប់ជម្រើសជាតិអង់គ្លេសវិញ ក្នុងបញ្ចីឈ្មោះកីឡាករ 23នាក់របស់ Southgate
អង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះពេលប៉ះអេស្ប៉ាញនៅឯទីក្រុង Wembley នៅថ្ងៃទី 8 ខែកញ្ញា បីថ្ងៃក្រោយមក ជួបជាមួយស្វីសនៅពហុកីឡដ្ឋាន King Power
31 Aug 2018
466 views
Other News
Barcelona ចង់បាន Luke Shaw ក្នុងលក្ខខណ្ឌខ្ចីជើងចប់រដូវក្ដៅនេះ
ពិតណាស់ រដូវកាលនេះ Luke Shaw មិនសូវមានអវត្តមាននៅលើទីលាននោះទេ ទោះទើបតែជាពីរបួសក៏ដោយ
07 Apr 2018
352 views
Other News
Chelsea និង Arsenal កំពុងសម្លឹងមើលលើកិច្ចសន្យារបស់ Luke Shaw
Chelsea និង Arsenal ត្រូវបានគេរាយការណ៍ថាកំពុងរក្សាការបិទនូវកិច្ចសន្យានៅចុងរដូវកាលនេះរបស់ Luke Shaw
15 Feb 2018
351 views
Other News
Luke Shaw បង្ហាញពីពេលវេលាមិនគួរឱ្យជឿរបស់ Alexis Sanchez នៅ Manchester United
Shaw បានប្រាប់ MUTV ថា: "ពិតជាល្អណាស់។ គាត់បានហ្វឹកហាត់ជាងបីថ្ងៃចុងក្រោយ ។ ពិតមិនគួរឱ្យជឿមែន"
27 Jan 2018
580 views
Premier League News
ក្លឹប Newcastle ត្រៀមរួចរាល់ដើម្បីចុះហត្ថលេខាជាមួយខ្សែការពារ Luke Shaw របស់ក្លឹប Man United
លោក Rafael Benitez គ្រូបង្វឹកក្រុម Newcastle ត្រៀមខ្លួនចុះហត្ថលេខាលើខ្សែការពាររបស់ Man United គឺកីឡាករ Luke Shaw ក្នុងខែមករានេះ
28 Nov 2017
392 views