Tag: Madrid
Football News
អតីតក្លឹប Rooney ធ្លាប់លេងឲ្យទាក់ទងចង់បាន Bale យកទៅលេងជាមួយ
Gareth Bale ត្រូវបានរាយការណ៍ថាកំពុងចរចាជាមួយក្លឹបនៅអាមេរិក DC United ដើម្បីចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួនក្នុងរដូវក្ដៅនេះ ពេលដែលកុងត្រារបស់គេបញ្ចប់ជាមួយ Real Madrid។ កុងត្រារបស់ Bale ជាមួយ Madrid នឹងអស់នៅក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីចំណាយពេល៨ឆ្នាំជាមួយក្លឹប។ តាមការឲ្យដឹងពី Washington Post ក្លឹប DC United កំពុងសម្លឹងការផ្ដល់សំណើទៅកាន់ Bale ដើម្បីនាំគេមកលេងនៅលីគអាមេរិក។ តាមប្រភពឲ្យដឹងថា ក្លឹបក្នុងលីគ MLS កំពុងស្ថិតក្នុងការពិភាក្សាជាមួយអ្នកតំណាងរបស់ Bale អំពីការចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួនក្នុងរដូវក្ដៅនេះ។ ក្នុងនោះគេក៏បានដឹងថា DC United បានរៀបចំសំណើទៅកាន់ Bale ជាមួយកិច្ចសន្យាដ៏ធំមួយជាងអ្វីដែលពួកគេធ្លាប់ផ្ដល់ឲ្យ Wayne Rooney ពេលដែលគេមកចូលរួមជាមួយក្លឹបកាលពីឆ្នាំ២០១៨។ Bale វ័យ៣២ឆ្នាំដែលធ្លាប់លេងបានជាង២៥០ប្រកួតឲ្យ Real Madrid និងឈ្នះពាន១៤គ្រឿងក៏មានការទាក់ទងឲ្យត្រលប់ទៅកាន់ក្លឹប Spurs វិញ ខណៈ Cardiff ក៏ចាប់អារម្មណ៍ដូចគ្នា។ អនាគតរបស់ Bale ជាមួយ Madrid ទំនងមិនអាចបន្តកុងត្រាទៅមុខជាមួយគ្នាបានទៀតឡើយ ដោយសារតែគេលែងជាជម្រើសរបស់ក្លឹបទៀតហើយ៕
23 Apr 2022
57 views
Football News
គ្រួសារ Mbappe ទៅជួបពិភាក្សាកុងត្រានឹងថ្នាក់ដឹកនាំ Real Madrid នៅសប្ដាហ៍ក្រោយ
គ្រួសារខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានសារព័ត៌មាន Marca ចុះផ្សាយនៅក្នុងថ្ងៃនេះថា នឹងធ្វើដំណើរទៅទីក្រុង Madrid ប្រទេសអេស្ប៉ាញនៅសប្ដាហ៍ក្រោយ ដើម្បីជួបថ្នាក់ដឹកនាំក្លឹប Real Madrid ដើម្បីទៅស្ដាប់ និងពិភាក្សាកុងត្រាសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ នៅក្នុងពេលនេះ Mbappe មិនទាន់សម្រេចពីអនាគតរបស់ខ្លួនជាផ្លូវការនៅឡើយទេ ខណៈគេនឹងចប់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ យ៉ាងណាប្រភពជាច្រើននៅតែថា ការផ្លាស់ទៅ Real ជាអាទិភាពដែលខ្សែប្រយុទ្ធរូបនេះចង់បាន។ បើតាម Marca ដដែលនេះបានឲ្យដឹង ម្ដាយរបស់ Mbappe មួយរយៈពេលនេះគឺបានជួបពិភាក្សាជាមួយនឹងប្រធាន PSG ញឹកញាប់ ដោយខាង PSG នៅតែបង្ហាញចង់បន្តកុងត្រាថ្មីជាមួយ Mbappe ។ ប្រភពដដែលបានឲ្យដឹងថា ម្ដាយខ្សែប្រយុទ្ធរូបនេះនឹងទៅជួបជាមួយថ្នាក់ដឹកនាំទាំង Real បន្ទាប់មកជួបនឹង PSG នៅក្នុងសប្ដាហ៍ក្រោយ ដើម្បីឲ្យ Mbappe គិតគូរពីជម្រើស និងសម្រេចចិត្តជាចុងក្រោយតែម្ដង៕
23 Apr 2022
41 views
Football News
Benzema៖ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង
ប្រធានក្រុម Karim Benzema បានដើរតួនាទីយ៉ាងសំខាន់ធ្វើបាន Hat-Trick ជួយ Real Madrid វាយបកឈ្នះ PSG នៅជើងទីពីរពានរង្វាន់ UCL លទ្ធផល ៣ ទល់នឹង ១។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានចំណាយពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះសម្រាប់ការរកបាន៣គ្រាប់ក្នុងកីឡដ្ឋាន Bernabeu។ ដូច្នេះសរុបទាំងពីរជើង Madrid បានយកឈ្នះ PSG លិទ្ធផល ៣ ទល់នឹង ២ បន្តដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមួយ Man City, Liverpool, Bayern Munich។ ក្រោយពីបញ្ចប់ការប្រកួតខ្សែប្រយុទ្ធទាត់ច្បាស់ខាងលើបាននិយាយថា៖ “ពានរង្វាន់ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង( Real Madrid)។ ពួកយើងឈ្នះព្រោះតែកម្លាំងផ្លូវចិត្តរបស់ពួកយើង”។ ការនិយាយបែបនេះដោយសារតែ Real Madrid ជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់ UCL ពោលឈ្នះដល់ទៅ១៣សម័យឯណោះ។ ៣គ្រាប់បន្ថែមរបស់ Benzema ក៏បានធ្វើឲ្យគេក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេលំដាប់ទី ៣ នៅ Real
11 Mar 2022
81 views
Football News
Kylian Mbappe ចង់ឈ្នះ Real Madrid ក្នុងវគ្គ ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ UCL
តាមរយៈជ័យជម្នះ Paris Saint-Germain ៥ ទល់នឹង ១ លើ Lille កាលពីយប់មិញ ខ្សែបម្រើប្រយុទ្ធ Kylian Mbappe បាននិយាយពីគោលដៅ និងអនាគតរបស់ខ្លួន។ Mbappe ត្រូវបានចោទសួរអំពីការប្រកួតនៅពេលខាងមុខក្នុងពានរង្វាន់ Champions League វគ្គ១៦ក្រុមចុងក្រោយទល់នឹង Real Madrid ដែលជាក្រុមចង់បានរូបគេ។ “ខ្ញុំកំពុងផ្ដោតលើការយកឈ្នះ Real Madrid ហើយបន្ទាប់ពួកយើងនឹងឃើញថាមានអ្វីកើតឡើយ”។ សម្ដី Mbappe។ កីឡាករវ័យ ២៣ឆ្នាំបានបន្ថែមទៀតថា គេមិនទាន់សម្រេចចិត្តត្រូវផ្លាស់ទៅក្លឹបណានោះនៅឡើយទេ។ ទោះបីលទ្ធផលទល់នឹង Madrid ទៅជាយ៉ាងណាក៏ដោយ គេនៅតែរក្សាតម្លៃនឹងមិននិយាយជាមួយ Real នៅពេលនេះឡើយ។ Paris Saint-Germain នឹងត្រូវលេងជាមួយ Real Madrid នៅថ្ងៃទី ១៦ ខែ កុម្ភៈខាងមុខ ជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ ពាន UCL៕
08 Feb 2022
71 views
Football News
ទីបំផុត Hazard បានស៊ុតគ្រាប់ឲ្យ Real Madrid ជាលើកដំបូងក្នងរដូវកាលនេះហើយ
ខ្សែបម្រើប្រយុទ្ធ Eden Hazard បានជួយសង្គ្រោះ Real Madrid នៅម៉ោងបន្ថែមឈ្នះលើ Elche បានឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយពាន Copa de Rey។ ការប្រកួតដ៏តានតឹងរវាង Real និង Elche បានបញ្ចប់៩០នាទីត្រឹមលទ្ធផល ០ ទល់នឹង ០ ប៉ុណ្ណោះ។ ដូច្នេះការប្រកួតត្រូវលេងបន្ថែម ១៥នាទីពីរដង។ ខ្សែការពារ Marcelo ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាននៅនាទី ១០២ ធ្វើឲ្យ Madrid លេងមានគ្នាតែ ១០នាក់ប៉ុណ្ណោះ។ មួយនាទីបន្ទាប់ Elche ធ្វើបានគ្រាប់នាំមុខទាត់បញ្ចូលទីដោយកីឡាករ Verdu។ យ៉ាណាមិញ នាទី១០៨ Isco ក៏បំប៉ោងសំណាងទីរកគ្រាប់បានស្មើវិញឲ្យ Madrid។ Hazard ដែលប្ដូរចូលក្នុងម៉ោងបន្ថែម រកបានគ្រាប់ទីពីរឲ្យ Real ហើយក៏ជាគ្រាប់ដំបូងរបស់គេក្នុងរដូវកាលនេះដែរគិតគ្រប់កម្មវិធី៕
22 Jan 2022
70 views
Football News
ក្លឹប Real Madrid ឈ្នះពាន Spanish Super Cup ជាលើកទី១២ បន្ទាប់ពិលើកពានកាលពីយប់មិញ
ក្លឹប Real Madrid បានឈ្នះពាន Spanish Super Cup ជាលើកទី១២ ក្រោយយកឈ្នះ Athletic Bilbao លទ្ធផល ២ ទល់នឹង ០ ក្នុងការប្រកួតរៀបចំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ខ្សែបម្រើជើងចាស់ Luka Modric ជាអ្នករកគ្រាប់ដំបូងឲ្យ Madrid មុនពេលខ្សែប្រយុទ្ធ Karim Benzema ជាអ្នកបន្ថែមគ្រាប់ទីពីរដោយបាល់ប៉េណាល់ទី។ Bilbao មានឱកាសទទួលបានបាល់ប៉េណាល់ទីមួយលើកដែរ ក្រោយបាល់ប៉ះដៃខ្សែការពារ Eder Militao របស់ Madrid ក្នុងតំបន់គ្រោះថ្នាក់។ ប៉ុន្តែសំណាងមិនល្អ កីឡាករ Raul Garcia ធ្វើមិនបានសម្រេច ដោយជួយបានពីអ្នកចាំទី Thibaut Courtois។ បញ្ចប់ការប្រកួត Real Madrid ឈ្នះ Athletic Bilbao ក្នុងលិទ្ធ ២ ទល់នឹង ០ គ្រងពាន Spanish Super Cup
18 Jan 2022
86 views
Football News
Alaba ថារូបគេលះបង់ភាពស្រណុកសុខស្រួលអស់ហើយដើម្បីបានលេងឲ្យ R.Madrid
ខ្សែការពារ David Alaba ថា គេលះបង់ភាពស្រណុកសុខស្រួលអស់ហើយ ដើម្បីមកចូលរួមជាមួយក្លិប Real Madrid។ ជាការពិតណាស់ Alaba បានផ្លាស់ពី Bayern Munich មកចូលរួមជាមួយ Real Madrid កាលពីរដូវក្តៅកន្លងទៅនេះ ដោយគ្មានតម្លៃខ្លួន ព្រោះតែគេផុតកុងត្រាជាមួយ Bayern។ គួរបញ្ជក់ផងដែរថា Alaba បានលេងនៅទឹកដីអាល្លឺម៉ង់ជាមួយក្រុម Bayern អស់រយៈពេល ១៣ឆ្នាំហើយ ដូច្នេះទើបការផ្លាស់មកទឹកដីថ្មីនេះ វាហាក់ដូចជាបង្កជាឧបសគ្គច្រើនដល់រូបគេ។ Alaba បាននិយាយថា៖ “Bayern ប្រៀបដូចជាផ្ទះទីពីរ របស់ខ្ញុំហើយ ព្រោះខ្ញុំនៅទីនោះ ១៣ឆ្នាំហើយ មួយវិញទៀតខ្ញុំក៏មានតួនាទីសំខាន់មួយដែរជាមួយក្រុម Bayern។ លើសពីនេះទៅទៀត ខ្ញុំក៏ស្គាល់ទីក្រុងនៅទីនោះច្បាស់ដែរ ហើយខ្ញុំក៏មានមិត្តភក្កិច្រើនដែរ ប៉ុន្តែពេលមកដល់ Madrid ខ្ញុំត្រូវលះបង់រឿងទាំងនេះអស់ហើយ ណាមួយនៅទីនេះគ្មានអ្នកនិយាយអង់គ្លេសទេ អ៊ីចឹងហើយខ្ញុំត្រូវបង្ខំខ្លួន ឲ្យនិយាយភាសាអេស្ប៉ាញច្រើនណាស់”៕
03 Jan 2022
106 views
Football News
Real Madrid បានត្រឹមស្មើជាមួយនឹង Cadiz នៅកីឡដ្ឋាន Bernabeu
Real Madrid មិនអាចរកជ័យជម្នះ៨ប្រកួតជាប់គ្នាក្នុងលីគបានឡើយ បន្ទាប់ពីលេងស្មើគ្នា ០-០ ជាមួយក្រុមក្បែរបាតតារាង Cadiz ក្នុងកីឡដ្ឋាន Bernabeu។ លទ្ធផលស្មើគ្នានេះ ធ្វើឲ្យ Real ដាច់ត្រឹម៦ពិន្ទុប៉ុណ្ណោះឈរលើកំពូលតារាង La Liga និងលេងលើសមួយប្រកួតមុនក្រុម Sevilla ដែលស្ថិតលេខ ២ ។ ក្នុងការប្រកួតកាលពីយប់មិញ ក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុង ពោល ៨២% ទល់នឹង ១៨%។ ងាកមកមើលស្ថិតិទាត់វិញ Madrid មានដល់ទៅ៣៦ជើង និងចំគោលដៅ៩ជើង ខណៈ Cadiz ទាត់មិនចំគោលដៅសូម្បីមួយជើង។ យ៉ាងណា ក្រោយបញ្ចប់៩០នាទីក្រុមទាំងពីរសុទ្ធតែមិនអាចរកគ្រាប់បានដូចគ្នា បានត្រឹម ០ ទល់នឹង ០ ប៉ុណ្ណោះ៕
21 Dec 2021
92 views
Other Highlights
Highlight បាល់ទាត់ Zaragoza 0-4 Madrid
Highlight បាល់ទាត់ Zaragoza Vs Madrid Copa del Rey ក្របខ័ណ : Copa del Rey ថ្ងៃទី : ៣០ មករា ២០២០ លទ្ធផល : Zaragoza 0-4 Madrid
30 Jan 2020
307 views
Other News
Kylian Mbappe ចេញមុខ និយាយពីទម្រង់លេងពេលបច្ចុប្បន្នរបស់ Ronaldo
Kylian Mbappe បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ទាក់ទងនឹងទម្រង់លេងនាពេលបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo
08 Feb 2018
489 views
Football News
Juventus មានចំណាប់អារម្មណ៍ទៅលើកីឡាកររបស់ Real Madrid ពីររូប
Juventus ត្រូវបានគេរាយការណ៍ថា មានចំណាប់អារម្មណ៍ទៅលើកីឡាករ Dani Ceballos និង Mateo Kovacic របស់ក្រុម Real
14 Dec 2017
224 views
Other News
Antoine Griezmann យល់ព្រមចុះកិច្ចព្រមព្រៀងជាមួយលោក Jose Mourinho
លោក Enrique Cerezo ប្រធានក្លឹប Atletico Madrid បាន និយាយថាលោក Griezmann នឹងចាកចេញនៅក្នុងខែមករា
01 Dec 2017
393 views