Tag: Majestic Hotel Group
Football News
ទើបឈ្នះពាន Ballon d’Or តែពេលនេះ Messi ជួបរឿងស៊យលើវិស័យរកស៊ី
ផ្នែកមួយនៃសណ្ឋាគារតម្លៃ២៦លានផោនរបស់ Lionel Messi ត្រូវបានតុលាការបញ្ជាឲ្យរុះរើ ក្រោយរកឃើញសាងសង់មិនស្របតាមច្បាប់។ ខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Paris Saint-Germain ទើបតែអបអរកាលពីថ្ងៃច័ន្ទ ពេលដែលគេឈ្នះពាន Ballon d’Or លើកទី៧។ ប៉ុន្តែពេលនេះសណ្ឋាគារដែលមាន៧៧បន្ទប់របស់គេត្រូវបានរកឃើញសង់មិនត្រូវស្តង់ដាររបស់ទីក្រុង។ MiM Sitges សណ្ឋាគារលំដាប់ផ្កាយ៤ របស់ Messi មានទីតាំងមិនឆ្ងាយពីលំនៅឋានចាស់ដែលគេរស់នៅអំឡុងពេលលេងនៅ Barcelona ឡើយ។ ផ្អែកតាមប្រភព ដីការបស់តុលាការបញ្ជាឲ្យរុះរើទ្រព្យសម្បត្តិបច្ចុប្បន្នកំពុងបន្តនីតិវិធី។ បញ្ហារបស់សណ្ឋាគារគឺយ៉រធំខ្លាំងពេក ប៉ុន្តែការសាងសង់ទាំងមូលអាស្រ័យលើពួកគេ ហើយអាចបណ្ដាលឲ្យមានការរំលំអគារ ប្រសិនធ្វើការវាយកម្ទេច។ បញ្ហាមួយទៀតតាមរយៈការតេស្ដសេវាសុវត្ថិភាពអគ្គីភ័យក៏មិនត្រឹមត្រូវធានាបានទៀត។ សណ្ឋាគារនេះនេះ Messi បានបោះទុនសាងសង់ជាមួយក្រុមហ៊ុន Majestic Hotel Group ចម្ងាយ៣០ម៉ែត្រពីសមុទ្រ កាលពីឆ្នាំ២០១៧៕
03 Dec 2021
102 views