Tag: Malomo
Football News
Lukaku នឹងត្រូវសម្រាករយះពេល ១ខែដោយសាររបួសសរសៃពួរ
ខ្សែប្រយុទ្ធ Romelu Lukaku អាចប្រឈមមុខសម្រាករយៈពេល១ខែ ព្រោះតែបញ្ហារបួសកជើងដែលបន្សល់ពីការប្រកួត Champions League ទល់នឹងក្រុម Malmö FF កាលពីថ្ងៃពុធ។ កីឡាករសញ្ជាតិបែលហ្ស៊ិកបានរបួសកជើងអំឡុងពេលវគ្គទីមួយ ខណៈដៃគូប្រយុទ្ធ Timo Werner ក៏របួសសរសៃពួរដូចគ្នា ក្នុងការប្រកួត Chelsea យកឈ្នះ Malmo ៤-០។ ផ្អែកតាម The Sun ឲ្យដឹងថា Lukaku កំពុងប្រឈមមុខសម្រាករយៈពេលវែង បង្កជាក្ដីបារម្ភក្នុងការប្រជែងពានលីគរបស់ Chelsea។ ប្រសិនបើ Lukaku អវត្តមាន៤សប្ដាហ៍មែន នោះគេនឹងមិនបានលេងក្នុងជំនួបជាមួយ Norwich, Newcastle និង Burnley ក្នុង Premier League។ ជាមួយគ្នានេះ គេនឹងអវត្តមានក្នុង League Cup មួយប្រកួតទៀតជាមួយ Southampton ហើយអាចត្រឡប់មកវិញពេលប៉ះ Malmö FF៕
22 Oct 2021
152 views