Tag: Man U
Premier League News
Lukaku រកបានពីរគ្រាប់ជួយ Man U ឈ្នះ Burnley (វីដេអូ)
Manchester United បានស្ដារមុខមាត់វិញក្រោយពីបរាជ័យជាប់គ្នា ដោយផ្តួល Burnley 0ទល់នឹង2 បើទោះបីជា Paul Pogba ប៉េណាល់ទីមិនចូល ហើយ Marcus Rashford ទទួលបានកាតក្រហមក៏ដោយ។ Romelu Lukaku បានស៊ុតបាល់បញ្ចូលទីចំនួន 2គ្រាប់នៅក្នុងតង់ទី1 ។ ខណៈដែរ Pogba ស៊ុតស៊ុតប៉េណាល់ទីអត់ចូល ហើយខ្សែប្រយុទ្ធវ័យក្មេង Rashford បាត់កាត់ក្រហមនៅពាក់កណ្ដាលតង់ទីពីរទៀត។ ជ័យជម្នះនេះបាននាំឱ្យក្រុមបិសាចក្រហម Manchester United ឡើងទៅឈរនៅលើតារាងលេខ10 ខណៈដែរហង្សក្រហម Liverpool ឈរនៅលេខ1 ជាបណ្ដោះអាសន្ធ ៕ X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
03 Sep 2018
289 views
Premier League News
Mourinho ពន្យល់ពីមូលហេតុដែល Man U មិនខ្លាំងដូច Liverpool នឹង Man City
គ្រូបង្វឹករបស់ Manchester United លោក Jose Mourinho បានពន្យល់ពីមូលហេតុដែរក្រុមរបស់លោកមិនខ្លាំងដូច Liverpool នឹង Man City លោកនិយាយថា ដោយសារតែខ្សែការពាររបស់លោកមានកម្រិតខ្សោយណាស។ ពិតណាស់លោក Mourinho នឹងត្រូវដឹកនាំ Manchester United ធ្វើធ្វើដំណើរទៅកាន់ទឹកដី Burnley នៅថ្ងៃអាទិត្យនេះ។ ខណៈដែរ3 ប្រកួតកន្លងមកគឺលោកដឹកនាំក្រុម ចាញ់ 2 ឈ្នះតែ 1 មួយប៉ុណ្នោះ គឺធ្វើឱ្យតែមានសម្ពាធជាខ្លាំង នឹងប្រហែលជាប្រឈូមមុខនឹងការបណ្ដេញចេញពីក្លឹបទាំងផង។ នៅពេលមានអ្នកការសែតសួរលោកតើក្រុមលោកអាចលេងដូច Liverpool នឹង Man City បានឬទេ? លោកក៏ឆ្លើយតប់វិញថា៖ ពួកគេលេងរបៀបដែលពួកគេលេងហើយយើងលេងរបៀបដែលយើងលេង។ ខ្ញុំមិនចង់និយាយអ្វីមួយដែលទាក់ទងនឹងរឿងនោះទេ។ សម្រាប់ក្រុមដែរល្អនឹងខ្លាំងគឺសំខាន់ នៅផ្នែកខាងក្រោយតរបស់លោកគឺរឹកមាំល្អ ៕
02 Sep 2018
450 views