Tag: Man Unied
Football News
ភ្ញាក់ផ្អើល Lingard ទៅចូលរួមជាមួយ Nottingham Forest ទទួលបានប្រាក់អាទិត្យកប់
អតីតខ្សែបម្រើប្រយុទ្ធរបស់ Manchester United កីឡាករ Jesse Lingard បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹបទើបឡើងមកថ្មី Nottingham Forest ដោយគ្មានតម្លៃខ្លួន។ កីឡាករវ័យ២៩ឆ្នាំដែលលេងឲ្យជម្រើសជាតិអង់គ្លេសបាន៣២ប្រកួតបានក្លាយជាកីឡាករទី១១ដែល Forest នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីពួកគេទទួលបានកៅអីឡើងមកលេងនៅ Premier League។ Lingard បានចាកចេញពី Man Unied បន្ទាប់ពីចំណាយពេលនៅជាមួយក្លឹបជាង២០ឆ្នាំ ពេលដែលកុងត្រារបស់គេអស់កាលពីបញ្ចប់ខែមិថុនា។ Forest មិនបានបង្ហាញរយៈពេលកុងត្រារបស់ Lingard ឡើយ។ យ៉ាងណាមិញ បើតាមប្រភពពីសារព័ត៌មានអង់គ្លេសឲ្យដឹងថា Lingard បានចុះកុងត្រារយៈពេល១២ខែ ហើយនឹងមានការបន្ថែមកុងត្រាថ្មីអាស្រ័យលើការបង្ហាញទម្រង់លេងរបស់គេជាមួយក្រុម។ មកចូលរួមជាមួយក្លឹបថ្មី Lingard នឹងទទួលបានថ្លៃពលកម្មជិត២០ម៉ឺនផោនក្នុងមួយសប្ដាហ៍ឯណោះ។ Lingard ធ្លាប់ត្រូវបានទាក់ទងត្រលប់ទៅលេងនៅ West Ham ដែលជាកន្លែងគេធ្លាប់ខ្ចីជើងកាលពីរដូវកាល២០២០-២១ ប៉ុន្តែចុងក្រោយគេជ្រើសរើស Nottingham Forest៕
22 Jul 2022
23 views