Tag: Man Utd
Football News
ក្លឹប Man United គ្មានគម្រោងជះលុយធំទិញ De Jong ពី Barca នោះទេ
យោងទៅតាមរបាយការណ៍ បានឲ្យដឹងថា ក្លិប Manchester United គ្មានគម្រោងក្នុងការជះលុយដើម្បីយក Frenkie de Jong ពី Barcelona មករួមក្រុមឡើយ។ ជាការពិតណាស់ De Jong ស្ថិតនៅក្នុងគម្រោងរបស់ លោក Ten Hag ដែលជាអ្នកដឹកនាំក្រុមថ្មី ចាប់តាំងពីលោកត្រូវបានតែងតាំងភ្លាមៗមកម្ល៉េះ។ យ៉ាងណាមិញ De Jong ក៏ត្រូវបានក្លិប Barca តាមចងជើងណាស់ដែរ ក៏ព្រោះតែគេជាកីឡាករសំខាន់ម្នាក់ដែរ នៅតំបន់បម្រើ។ បើយោងទៅតាមសារកាសែត Daily Mail បានចុះផ្សាយឲ្យដឹងថា Man Utd គ្មានគម្រោងចាយលុយធំដើម្បីទិញយក De Jong មករួមក្រុមឡើយ ដោយ Barca ទាមទារតម្លៃខ្លួន ៦៥លានផោន។ Man Utd បោះចោលគម្រោងយក De Jong មករួមក្រុម ក៏ព្រោះតែពួកគេប្រកាន់គោលការណ៍ ការចាយវាយមានដែនកំណត់ បន្ទាប់ពីត្រូវគ្មានឈ្មោះក្នុងក្របខណ្ឌ UCL នៅឆ្នាំក្រោយនេះ៕
20 May 2022
12 views
Football News
លោក Erik ten Hag ធានាថា Greenwood នឹងក្លាយជាកីឡាករសំខាន់ក្នុងក្រុម
លោក Erik ten Hag អនាគតគ្រូថ្មីរបស់ Manchester United បានមានប្រសាសន៍ថា ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood នឹងក្លាយជាកីឡាករសំខាន់ក្នុងក្រុមរបស់លោក ហើយរូបគេក៏នឹងទទួលបានឱកាសចូលលេងទៀងទាត់ផងដែរ ប្រសិនបើគេអាចត្រឡប់មកកាន់ទឹកដី Old Trafford វិញក្រោយការកាត់ក្តី។ ជាការពិតណាស់ កាលពីខែ មករា កន្លងទៅ Greenwood ត្រូវបានក្លិបដកឈ្មោះរបស់គាត់ចេញបណ្តោះអាសន្នទាំងការប្រកួត និងការហ្វឹកហាត់ ដោយសារគាត់បានជាប់ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈ និងប្រើហិង្សាទៅលើដៃគូស្នេហា, ខណៈបច្ចុប្បន្នរូបគេកំពុងតែនៅក្រៅឃុំ ដើម្បីរង់ចាំការកាត់ក្តី។ មុនចូលមកដឹកនាំ Man UTD នៅរដូវកាលក្រោយ, លោក Ten Hag បានមានប្រសាសន៍ពី Greenwood យ៉ាងដូច្នេះថា៖ “យើងរង់ចាំជុំវិញការកាត់ក្តីរួចរាល់សិន ប្រសិនបើគាត់ទទួលបានភាពស្អាតស្អំ នោះគាត់នឹងទទួលបានកន្លែងលេងគ្រប់គ្រាន់នៅក្នុងក្រុមរបស់ខ្ញុំ គាត់ជាកីឡាករដែលមានទេពកោសល្យពិសេសម្នាក់ អាចលេងបានទាំងស្លាបឆ្វេង, ស្លាបស្តាំ, ខ្សែប្រយុទ្ធកណ្តាល និងខ្សែប្រយុទ្ធដែលមានតួនាទីនៅពីក្រោយកីឡាករលេខ ៩”៕
18 May 2022
16 views
Football News
Ten Hag និយាយច្បាស់ៗហើយថា ចង់ឲ្យ Ronaldo បន្តនៅ Man Utd
លោក Erik ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United សម្រាប់រដូវកាលថ្មីខាងលើ បាននិយាយនៅក្នុងថ្ងៃនេះថា លោកចង់ឲ្យ ខ្សែប្រយុទ្ធ បន្តនៅក្លឹបរបស់លោកនេះ។ លោក Ten Hag បាននិយាយថា៖” ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើការងារជាមួយនឹង Ronaldo នៅថ្ងៃខាងមុខនេះ។ Ronaldo ពិតជាកំពូលកីឡាករ តាមរយៈអ្វីដែលគេបានបង្ហាញយើងកន្លងមក ហើយខ្ញុំគិតថា គេនៅតែមានមហិច្ឆតាចង់ខ្លាំងអញ្ចឹងដដែលអញ្ចឹង “។ លោកបានបន្តថា៖” អញ្ចឹងច្បាស់ណាស់ ខ្ញុំចង់បានគេឲ្យនៅបន្តជាមួយយើងទៀត។ គេពិតជាសំខាន់មែនទែននឹង Man Utd ឆ្នាំនេះ មើលតែស្ថិតិការលេងរបស់គេទៅដឹងហើយ “។ លោក Ten Hag ក៏បានបញ្ជាក់ផងដែរ លោកចាប់ផ្ដើមធ្វើការងារឲ្យ Man Utd ចាប់ពីថ្ងៃនេះហើយដើម្បីត្រៀមរៀបចំក្រុមនេះឡើងវិញតាំងពីមុនរដូវកាលចាប់ផ្ដើមតែម្ដង៕
16 May 2022
13 views
Football News
លោក Ten Hag ចង់បានកីឡាករ Kante របស់ Chelsea មកចូលរួមក្រុម Man United
លោក Erik ten Hag ត្រូវបានរាយការណ៍ថា លោកចង់បានកីឡាករ N’Golo Kante របស់ Chelsea មកចូលរួមក្រុម Manchester United។ ជាការពិតណាស់ បន្ទាប់ពីត្រូវបានតែងតាំងជា អ្នកដឹកនាំក្រុមថ្មីរបស់ Man Utd លោក Ten Hag បានកំពុងព្យាយាមរុះរើក្រុមឡើងវិញ ដោយលោកបានដាក់គោលដៅទៅលើកីឡាករជាច្រើន មិនថាអតីតកូនក្រុមរបស់លោក ឬក៏កីឡាករលំដាប់កំពូលណាផ្សេងនោះទេ គឺលោកកំពុងតែស្វះស្វែងខ្លាំងបំផុត ដើម្បីពង្រឹងក្រុមបិសាចក្រហមបានប្រសើរដូចដើម។ បើយោងទៅតាមសារកាសែត Daily Mirror បានចុះផ្សាយថា លោក Ten Hag មានទំនុកចិត្តលើ គុណភាពរបស់ Kante ដោយលោកជឿថា Kante មានបទពិសោធន៍ច្រើន ហើយមានភាពស្រេកឃ្លាន ក្នុងការជួយពង្រឹងតំបន់បម្រើរបស់ក្រុម Man Utd ដូចគ្នា៕
15 May 2022
19 views
Football News
Ronaldo សន្យាថានឹងលើកពាននៅរដូវកាលក្រោយជាមួយគ្រូបង្វឹកថ្មីលោក Ten Hag
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយថា ក្រុមបិសាចក្រហម Manchester United អាចនឹងឈ្នះពានរង្វាន់នារដូវកាលក្រោយក្រោមការដឹកនាំរបស់គ្រូថ្មីគឺលោក Erik Ten Hag ។ កីឡាករសញ្ជាតិព័រទុយកាល់រូបនេះរកបាន២៤គ្រាប់ហើយបើគិតមកទល់ពេលនេះ បន្ទាប់ពីផ្ទេរមកទឹកដី Old Trafford កាលពីរដូវក្ដៅឆ្នាំមុននិងបានបង្ហើបតម្រុយថាគេនឹងបន្តស្នាក់នៅជាមួយ Manchester United បើទោះបីជារដូវកាលក្រោយក្រុមគ្មានកៅអីលេង Champions League ក៏ដោយ។ Ten Hag ឯណេះវិញត្រូវគេរំពឹងទុកថានឹងមកដឹកនាំ Man UTD ចាប់ពីរដូវកាលក្រោយក្រោយជួយឲ្យ Ajax លើកពាន Eredivisie ជាលើកទី៣រួចមក។ Cristiano Ronaldo បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ Manchester United ថា៖ “ខ្ញុំគិតថាគាត់ពិតជាធ្វើការបានល្អណាស់នៅ Ajax ហើយគាត់ជាគ្រូដែលមានបទពិសោធន៍ប៉ុន្តែពួកយើងត្រូវផ្ដល់ពេលវេលាឲ្យគាត់។ មានអ្វីជាច្រើនត្រូវផ្លាស់ប្ដូរ បើសិនគាត់ធ្វើបានល្អ ក្រុម Manchester United ទាំងមូលនឹងជោគជ័យដូច្នេះខ្ញុំជូនពរគាត់។ ពួកយើងទាំងអស់គ្នាសុទ្ធតែសប្បាយចិត្តនូវការមកដល់របស់គាត់ មិនមែនតែអ្នកគាំទ្រទេគឺសូម្បីកីឡាករក៏ដិយ។ ពួកយើងត្រូវជឿជាក់ថាយើងអាចឈ្នះពានរង្វាន់រដូវកាលក្រោយ”៕
14 May 2022
16 views
Football News
Ronaldo ឈ្នះពានកីឡាករឆ្នើម PL ប្រចាំខែមេសា
ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមេសា ក្នុងថ្ងៃនេះ។ កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ Ronaldo ចូលលេងឲ្យ Man Utd ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសនេះបាន ៦ប្រកួត ដោយស៊ុតចូល៥គ្រាប់។ ក្នុងចំណោម៥គ្រាប់នោះ ៣គ្រាប់ ស៊ុតចូលក្នុងប្រកួតតទល់នឹងក្លឹប Norwich City ក្នុងលទ្ធផលឈ្នះ ៣-២ ស៊ុតចូល១គ្រាប់ទៀតក្នុងប្រកួតចាញ់នឹង Arsenal ក្នុងលទ្ធផល ៣-១ និងរកបាន១គ្រាប់ទៀតក្នុងប្រកួតស្មើនឹងក្លឹប Chelsea ក្នុងលទ្ធផល ១-១។ ក្នុងរដូវកាលនេះ Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League នេះជាលើកទី២ហើយ ដោយលើកទី១ ឈ្នះក្នុងខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណាបើរាប់សរុបចាប់តាំងពី ខ្សែប្រយុទ្ធនេះមកលេងឲ្យ Man Utd ជាលើកដំបូង រហូតមកដល់លើកទី២នេះ នេះជាលើកទី៦ដែលឈ្នះពានកីឡាករឆ្នើមរបស់ Premier League ចំពោះគេ៕
13 May 2022
17 views
Football News
Beckham ចង់ឲ្យ Ronaldo បន្តនៅ Man Utd ១-២ឆ្នាំទៀត
លោក David Beckham អតីតកីឡាកររបស់ក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីម្សិលមិញដោយចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្រុមបិសាចក្រហម ១-២ឆ្នាំទៅមុខទៀត។ លោក Beckham បាននិយាយថា៖” ប្រាកដណាស់ Ronaldo គឺជាកីឡាករមួយរូបដែលល្អជាងគេនៅរយៈពេល ១៥ឆ្នាំចុងក្រោយនេះជាមួយ Messi។ ឃើញគេបែបហ្នឹងសង្ឃឹមថាគេនឹងនៅ Man Utd បន្តព្រោះគេសំខាន់ចំពោះអ្នកគាំទ្រនៅទីនេះណាស់ ហើយក៏សំខាន់ចំពោះខ្លួនគេដែរ។ ពួកយើងដឹងស្រាប់ហើយថា Man Utd មានន័យបែបណាចំពោះគេ “។ លោកបានបន្តថា៖” ណាមួយទៀតគេនៅតែលេងបានល្អខ្លាំង។ ស៊ុតបញ្ចូល បង្កើតឱកាសស៊ុតបញ្ចូលនេះសុទ្ធតែអ្វីដែល Ronaldo បានធ្វើកន្លងមក។ ទោះជាអាយុគេច្រើនប៉ុណ្ណឹងហើយ គេនៅតែអាចធ្វើអញ្ចឹងបានទៀតគឺពិតជាអស្ចារ្យណាស់។ សង្ឃឹមថាគេបន្តអញ្ចឹងទៀត មួយទៀតនោះគឺសង្ឃឹមថាគេនឹងបន្តនៅ Man Utd នេះ ១-២ឆ្នាំទៀត “។ ចាប់តាំងពី លោក Erik Ten Hag ក្លាយជាអ្នកចាត់ការថ្មីរបស់ Man Utd
10 May 2022
27 views
Football News
អ្នកគាំទ្រ Man United ស្រែកដាក់ Bruno ថារូបគេមិនសមនឹងពាក់អាវក្រុមនេះបន្តទៀត
ខ្សែបម្រើប្រយុទ្ធ Bruno Fernandes បាននិយាយថា អ្នកគាំទ្រ Manchester United ធ្វើត្រូវហើយ ដែលបានស្រែកចំអកឱ្យគាត់ថា “គាត់មិនសមនឹងពាក់អាវមួយនេះបន្តទៀត” ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម Brighton យប់មិញ។ ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League យប់មិញ Man UTD បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Brighton ក្នុងលទ្ធផល ៤ ទល់នឹង ០ ខណៈលទ្ធផលបែបនេះបានធ្វើឱ្យក្រុមបិសាចក្រហមអស់ឱកាសដើម្បីប្រជែងតំណែង top ៤ ហើយ ហើយនៅរដូវកាលក្រោយពួកគេក៏នឹងមិនមានកៅអីលេងនៅ Champions League ឡើយ។ ក្រោយបញ្ចប់ការប្រកួត Bruno ត្រូវបានក្រុមការងារ Sky Sports សួរអំពីចំណាប់អារម្មណ៍យប់មិញ ហើយរូបគេបានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖ “ខ្ញុំក៏បានរួមបញ្ចូលនៅក្នុងចំណែកនោះផងដែរ។អ្វីដែលពួកយើងបានធ្វើនៅថ្ងៃនេះ អ្វីដែលខ្ញុំបានធ្វើនៅថ្ងៃនេះពួកយើងគឺមិនសមនឹងពាក់អាវ Man UTD ឡើយ ហើយខ្ញុំគឺព្រមទទួលយកនូវពាក្យនេះ”៕
08 May 2022
29 views
Football News
Man United អស់ឱកាសប្រជែង top 4 ហើយ ក្រោយចាញ់ Brighton យប់មិញ
កាលពីរាត្រីម្សិលមិញត្រូវនឹងថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Brighton បានបើកទ្វាកីឡដ្ឋាន Falmer Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League។ ជាការពិតណាស់ ក្រុម Brighton ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេបានទទួលជ័យជម្នះយ៉ាងចាស់ដៃទៅលើក្រុមភ្ញៀវ Man UTD ក្នុងលទ្ធផល ៤ ទល់នឹង ០ ។ក្នុងនោះគ្រាប់ដំបូងរបស់ក្រុមម្ចាស់ផ្ទះគឺរកបានដោយ Moises Caicedo នៅនាទីទី ១៥ គ្រាប់ទី ២ រកបានដោយ Marc Cucurella នៅនាទីទី ៤៩ គ្រាប់ទី ៣ រកបានដោយ Pascal Grob នៅនាទីទី ៥៧ និងគ្រាប់ចុងក្រោយរកបានដោយ Leandro Trossard នៅនាទីទី ៦០។ គួរបញ្ជាក់ថា
08 May 2022
19 views
Football News
Ten Hag ចង់ឲ្យ Ronaldo នៅបន្តជាមួយ Man Utd ទៀត
លោក Erik Ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United ចាប់ពីរដូវកាលថ្មីខាងមុខនេះទៅ ចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្លឹបនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph នៅក្នុងថ្ងៃនេះ។ បើប្រភពខាងលើ Ten Hag យល់ថា វាមិនសមហេតុផលនោះទេដែលឲ្យកំពូលខ្សែប្រយុទ្ធ Ronaldo ចាកចេញពី Man Utd ដោយកីឡាករព័រទុយហ្គាល់គឺស្ថិតក្នុងគម្រោងរបស់លោកក្នុងការស្ដារក្រុមបិសាចក្រហមរដូវកាលក្រោយនេះ តែយ៉ាងណាការនាំចូលខ្សែប្រយុទ្ធថ្មីនៅតែមានដដែល។ បើតាមលោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Man Utd ក៏ធ្លាប់លើកឡើងផងដែរថា តាមអ្វីដែលលោកដឹង Ronaldo ប្រាកដជាបន្ត តែការនាំចូលខ្សែប្រយុទ្ធថ្មីក៏នៅតែមាន។ ចាប់តាំងពីក្លឹប Man Utd មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជាការមកដល់អ្នកចាត់ការថ្មីគឺលោក Ten Hag នឹងមានការរុះរើក្លឹបច្រើន ដែលធ្វើឲ្យសារព័ត៌មានជាច្រើនចុះផ្សាយអនាគត Ronaldo នៅ
07 May 2022
29 views
Football News
Veltman អតីតកីឡាកររបស់ក្លឹប Ajax ថា Ten Hag ស័ក្ដិសមនឹងទៅដឹកនាំ Man Utd ណាស់
ខ្សែការពារ Joel Veltman អតីតកីឡាកររបស់ក្លឹប Ajax បច្ចុប្បន្ននៅលេងឲ្យ Brighton បាននិយាយទៅកាន់ Sky Sports នៅក្នុងថ្ងៃនេះថា លោក Erik Ten Hag ស័ក្ដិសមនឹងទៅដឹកនាំក្លឹប Manchester United នេះណាស់។ Veltman បាននិយាយថា៖” ខ្ញុំគិតថាវាជម្រើសល្អណាស់សម្រាប់ក្លឹប Man Utd ព្រោះលោក Ten Hag តិចនិកបច្ចេកទេសគាត់គឺល្អណាស់ ហើយខ្ញុំក៏គិតផងដែរថានេះជាអ្វីក្លឹបនេះកំពុងត្រូវការឥឡូវនេះផងដែរ “។ កីឡាករនេះបន្តថា៖” និយាយទៅក្លឹបហ្នឹងពួកគេមានកីឡាករលំដាប់ៗអស់ហើយ កីឡាករនីមួយៗសុទ្ធតែបង្ហាញកម្រិតសមត្ថភាពដល់កម្រិតកំពូលប្រចាំលីគ អញ្ចឹងពួកគេគ្រាន់តែត្រូវការអ្នកដឹកនាំប្រាប់តិចតួចច្បាស់លាស់តែប៉ុណ្ណឹង។ ច្បាស់ណាស់លោកត្រូវការដើម្បីធ្វើអញ្ចឹងបាន តែខ្ញុំគិតថាគាត់ស័ក្ដិសមនឹងក្លឹបហ្នឹងណាស់។ សង្ឃឹមថាគាត់នឹងរៀបចំក្លឹបហ្នឹងក្លាយក្រុមល្អប្រសើរ ដឹកនាំបាននៅរដូវកាលក្រោយនេះ “។ លោក Ten Hag ត្រូវបានតែងតាំងជាផ្លូវការជាអ្នកចាត់ការថ្មីរបស់ Man Utd ចាប់ពីរដូវកាលក្រោយនេះ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនយល់ថា លោកនឹងអាចជួយក្រុមនេះឲ្យល្អប្រសើរឡើងវិញ៕
05 May 2022
17 views
Football News
Rangnick ថា Ronaldo នឹងនៅ Man Utd បន្តទៀតនៅរដូវកាលក្រោយ
ចាប់តាំងពីក្លឹប Manchester United មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជា លោក Erik Ten Hag នឹងក្លាយជាអ្នកចាត់ការថ្មីនៅរដូវកាលខាងមុខ សារព័ត៌មានជាច្រើនចុះផ្សាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនបន្តជាមួយក្រុមនេះទៀតទេ។ យ៉ាងណា លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Man Utd បាននិយាយទៅកាន់ Stadium Astro នៅក្នុងថ្ងៃនេះថា តាមអ្វីដែលលោកដឹង Ronaldo នឹងនៅបន្តក្រុមបិសាចនៅរដូវកាលក្រោយទៀត។ លោក Rangnick បាននិយាយថា៖” ខ្ញុំគិតថា រឿងអីដែល Ronaldo ត្រូវលាគ្នាចាកចេញពី Man Utd? គេនៅមានកុងត្រា១ឆ្នាំទៀត ហើយអ្វីដែលខ្ញុំបានដឹងមកទល់នឹងពេលនេះគឺ គេនឹងនៅទីនេះបន្តទៀតនៅរដូវកាលក្រោយ “។ ក្រោយ Man Utd ឈ្នះ Brentford ៣-០ នៅក្នុងថ្ងៃនេះ
04 May 2022
34 views
Football News
Rangnick ថាអនាគត Ronaldo ស្ថិតលើ Ten Hag
សារព័ត៌មាន Sky Sports បានសួរទៅកាន់លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នក្លឹប Manchester United មុនពេលប្រកួតតទល់នឹងក្លឹប Brentford ថ្ងៃនេះថា តើខ្សែប្រយុទ្ធ Cristiano Ronaldo នឹងនៅក្រុមបិសាចបន្តទេ? លោក Rangnick ក៏បានឆ្លើយតបថា រឿងនេះគឺស្ថិតលើ លោក Erik ten Hag អ្នកចាត់ការថ្មី Man Utd ខណៈលោកក៏បញ្ជាក់ច្បាស់ៗថា ក្រុមនេះត្រូវការខ្សែប្រយុទ្ធថ្មី ២-៣ នាក់ទៀតនៅរដូវកាលថ្មីខាងមុខ។ លោក Rangnick បាននិយាយថា៖” សំណួរនេះគឺគួរតែសួរទៅកាន់ Erik Ten Hag ទើបដឹង។ យ៉ាងណាចំពោះ Ronaldo ខ្ញុំមើលឃើញថា គេនៅតែអាចបង្ហាញឲ្យឃើញថាគេអាចជួយបានច្រើនដល់ក្រុមនេះ តែយ៉ាងណាច្បាស់ណាស់ក្រុមនេះត្រូវខ្សែប្រយុទ្ធថ្មីបន្ថែមទៀត ត្រូវការប្រែហែល ២-៣នាក់សម្រាប់រដូវកាលថ្មីខាងមុខ “។ មកទល់នឹងពេលនេះ លោក Rangnick នៅតែនិយាយថា លោកមិនទាន់បាននិយាយជាមួយ លោក Ten Hag
02 May 2022
24 views
Football News
Barcelona កំពុងតែសម្លឹងឃើញកីឡាករ ២រូបរបស់ Man united
យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Barcelona កំពុងតែសម្លឹងឃើញកីឡាករ Manchester United ពីររូបគឺ កីឡាករ Anthony Elanga និង Scott McTominay ចង់បានទៅកីឡដ្ឋាន Camp Nou។ ជាការពិតណាស់ បន្ទាប់ពីធ្លាប់ត្រូវបានលេចឮថា Man Utd ចង់បាន ខ្សែបម្រើ Frenkie de Jong របស់ខ្លួនទៅរួមក្រុម ស្រាប់តែពេលនេះក្លិប Barca បែរសម្លឹងចង់ដូរយក កីឡាករ Man Utd មកពង្រឹងក្រុមខ្លួនដូចគ្នា ជាពិសេសនោះគឺ កីឡាករវ័យក្មេងពីររូបខាងលើ។ បើយោងទៅតាមអ្នកសារកាសែត Gerard Romero បានផ្សាយឲ្យដឹងថា ក្លិប Barca បច្ចុប្បន្នបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅ កីឡាករ Elanga និង McTominay របស់ Man Utd ស្របពេលដែលពួកគេទាំងពីរនេះ កំពុងតែឡើងជើងគួរឲ្យកត់សម្គាល់ នៅ Old Trafford៕
01 May 2022
27 views
Football News
លោក Tomasz កំពុងរំអុកឲ្យកីឡាករ Lewandowski មកចាប់ដៃគូជាមួយ Ronaldo នៅ Man united
អតីតអ្នកចាំទីក្លិប Manchester United លោក Tomasz Kuszczak បានរំអុកឲ្យ ខ្សែប្រយុទ្ធ Robert Lewandowski មកចូលរួមនៅកីឡដ្នាន Old Trafford។ ជាការពិតណាស់ កាលពីថ្មីៗនេះមានដំណឹងជាច្រើនបានលេចឮថា Lewandowski ទំនងជាចាកចេញពី Bayern នៅរដូវក្តៅខាងមុខនេះហើយ។ ទន្ទឹមនឹងនេះផងដែរ Lewandowski ក៏លេចឮថា ក្លិប Barca កំពុងតែតាមចែចូវខ្លាំងផងដែរ។ លោក Tomasz បាននិយាយថា៖ “វាពិតជារឿងល្អខ្លាំងណាស់ ប្រសិនជាយើងបានឃើញ Lewandowski នៅ Man Utd។ ខ្ញុំធ្លាប់ប្រាប់គេផ្ទាល់តែម្តង ថាឲ្យមកចូលរួមនៅកីឡដ្ឋាន Old Trafford តាំងពីជំនាន់គេប្រកបអាជីពនៅក្លិប Dortmund មកម្ល៉េះ។ ខ្ញុំពិតជាចង់ឃើញគេនៅ Man Utd ខ្លាំងណាស់ លើសពីនេះផងដែរ ខ្ញុំចង់ឃើញគេចាប់ដៃគូជាមួយ Ronaldo ខ្ញុំជឿថា គេទាំងពីរប្រាកដជាធ្វើរឿងអស្ចារ្យបានច្រើននៅតំបន់ប្រយុទ្ធ”៕
01 May 2022
26 views
Football News
លោក Ralf Rangnick បានសារភាពថាពិបាកទិញកីឡាករបើសិន ៣ក្លឹបនេះចូលរយមប្រជែង
អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានសារភាពថា ក្រុមបិសាចក្រហមពិតជាពិបាកក្នុងការទិញយកកីឡាករណាស់ប្រសិនបើមានការប្រជែងពីសំណាក់ក្លិបចំនួនបី Manchester City, Liverpool និង Chelsea។ ជាការពិតណាស់ លោក Rangnick បានលើកឡើងបែបនេះ គឺ វាទាក់ទងទៅនឹងភាពខ្លាំងរបស់ក្រុមនីមួយៗនៅពេលបច្ចុប្បន្ន ដោយយើងក្រឡេកទៅមើល Man City, Liverpool និង Chelsea គឺ ជាក្រុមដ៏ខ្លាំង ខណៈ Man Utd វិញ ពិតជាធ្លាក់ទម្រង់លេងខ្លាំងមែនទែននៅក្នុងរដូវកាលនេះ។ លោក Rangnick បាននិយាយថា៖ “ដរាបណាក្លិបផ្សេងទៀតដូចជា Chelsea, Liverpool, Manchester City ចូលរួមប្រជែង អ្នកត្រូវការហេតុផលល្អខ្លះ និង ត្រូវការនរណាម្នាក់ដើម្បីពន្យល់ដល់កីឡាករ ហើយនេះហើយជាមូលហេតុដែលវាជារឿងសំខាន់ដែល Erik ten Hag ត្រូវគិត”៕
30 Apr 2022
27 views
Football News
Rangnick ក្លាយជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអូទ្រីស
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នក្លឹប Manchester United ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអូទ្រីសនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបនេះ។ លោក Rangnick បានក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិអូទ្រីសដោយមានកុងត្រារយៈពេល២ឆ្នាំ រហូតដល់ឆ្នាំ២០២៤ ដោយចាប់ផ្ដើមការងារនេះក្រោយបញ្ចប់ការងារនៅក្លឹប Man Utd នៅរដូវកាលឆ្នាំ២០២១/២២នេះនៅចុងខែឧសភា ឆ្នាំ២០២២ខាងមុខ។ លោកនឹងទទួលការបន្តកុងត្រាថ្មីជាមួយក្រុមជម្រើសជាតិខាងលើដោយស្វ័យប្រវត្តិរយៈពេល ២ឆ្នាំបន្ថែមទៀត ប្រសិនបើលោកដឹកនាំក្រុមនេះជាប់ទៅប្រកួត EURO 2024 ។ សម្រាប់រដូវកាលក្រោយលោកក៏មានតួនាទីជាអ្នកប្រឹក្សារបស់ក្រុមបិសាចក្រហមផងដែរ ខណៈលោក Erik Ten Hag នឹងមកជំនួសតួនាទីលោកជាអ្នកចាត់ការថ្មី៕
29 Apr 2022
29 views
Football News
Greenwood ដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នបន្តទៀត
ខ្សែប្រយុទ្ធ Mason Greenwood បានធ្វើការដាក់ពាក្យស្នើសុំនៅក្រៅឃុំអាសន្នបន្តទៀត។ នេះបើយោងតាមការបញ្ជាក់របស់ប៉ូលិសរបស់ទីក្រុង Manchester ប្រទេសអង់គ្លេស ក្នុងថ្ងៃនេះ។ បើតាមប្រភពដដែលនេះ Greenwood បានស្នើសុំនៅក្រៅឃុំលើសពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះបន្តទៀត។ យ៉ាងណាប៉ូលិសបានបញ្ជាក់វិញថា កីឡាករនេះនៅតែបន្តនៅក្រៅឃុំដរាបណាតុលាមិនទាន់បើកសវនាការ។ ចំពោះថ្ងៃបើកសវនាការនៃរឿងក្ដីខ្សែប្រយុទ្ធនេះនឹងធ្វើនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២ខាងមុខ។ គួរបញ្ជាក់ផងដែរ Greenwood ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្រោយសង្សាររបស់ខ្លួន Harriet Robson បានបង្ហោះវីដេអូ និងរូបភាពកីឡាកររូបនេះវាយធ្វើបាបនាង។ យ៉ាងណានៅដើមខែកុម្ភៈ កីឡាករនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយរង់ការស៊ើបអង្កេតបន្តទៀតពាក់ព័ន្ធបទចោទ សង្ស័យមានចេតនាវាយធ្វើបាបប្រើអំពើហិង្សា រំលោភផ្លូវភេទ និងគំរាមសម្លាប់ លើនារីជាសង្សាររបស់ខ្លួននេះ។ រឿងរ៉ាវទាំងអស់នេះត្រូវបានគេដឹងថាមកពី Greenwood ចង់រួមភេទជាមួយនឹងសង្សារខ្លួន ប៉ុន្តែសង្សារខ្លួនមិនព្រមក៏កើតជារឿងរ៉ាវបែបនេះ។ ចាប់តាំងពីមានរឿងរ៉ាវនេះមក Greenwood ត្រូវបាន Man Utd ផ្អាកអាជីពខ្លួនសិនដោយរង់ការដោះស្រាយរឿងនេះឲ្យចប់ រីឯក្រុមហ៊ុន Sponsor ផ្សេងៗជាពិសេសគឺក្រុមហ៊ុន Nike បានផ្ដាច់កុងត្រាជាមួយកីឡាករនេះតែម្ដង៕
29 Apr 2022
24 views