Tag: Manchester City vs West Ham
Football News
ក្រុម Man City ធ្លាក់ពីពានរង្វាន់ Carabao Cup ក្រោមថ្វីជើង West Ham
ក្រុមការពារតំណែងជើងឯក Manchester City បានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ទៅហើយ ក្រោមថ្វីជើងរបស់ក្រុម West Ham ដោយបាល់ប៉េណាល់ទី ៥-៣។ ក្នុងការប្រកួតនេះដែរ ក្រុមម្ចាស់ផ្ទះ West Ham ធ្វើបានល្អរក្សាសំណាញ់ទីមិនឱ្យក្រុម Man City ទាត់ចូលនោះទេ។ ដោយចប់ការប្រកួត ពួកគេស្មើគ្នាក្នុងលទ្ធផល ០-០ ប៉ុណ្ណោះ និងត្រូវទាត់ប៉េណាល់ទីដើម្បីកាត់សេចក្ដីយកឈ្នះចាញ់។ នៅវគ្គនេះទៀតសោត ក្រុម West Ham កាន់តែធ្វើបានល្អថែមទៀត ដោយ៥គ្រាប់ធ្វើបានសម្រេចទាំង៥គ្រាប់។ ងាកទៅមើល City វិញ ពួកគេបើកឆាកមកដោយ Foden ទាត់មិនចូលនោះទេ។ ចប់ការប្រកួត West Ham ជាអ្នកឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Carabao Cup ដោយយកឈ្នះលើក្រុមការពារតំណែងជើងឯក Man City នៅវគ្គប៉េណាល់ទី ៥-៣៕
28 Oct 2021
156 views