Tag: Manchester City Vs Real Madrid
Other News
Pep Guardiola បារម្ភពីការរងនូវការបណ្តេញចេញប្រសិនបើមិនអាចដឹកនាំក្រុមយកឈ្នះ Real Madrid
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានបញ្ជាក់ថា លោកអាចនឹងរងនូវការបណ្តេញចេញ ប្រសិនបើលោកមិនអាចដឹកនាំក្រុមឲ្យយកឈ្នះលើក្រុម Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។ លោក Guardiola បានឈ្នះពានធំៗចំនួន៥ក្នុងរយៈពេល៣រដូវកាល នាកីឡដ្ឋាន Etihad ប៉ុន្តែ ការមិនអាចឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បានក្លាយជាលទ្ធផលដ៏ខកចិត្តក្រោមរជ្ជកាលដឹកនាំរបស់លោក។ ក្រុមរបស់លោក Guardiola កំពុងដេញតាមពីក្រោយក្រុម Liverpool នៅលើកំពូលតារាងក្របខ័ណ្ឌ Premier League ចំនួន២២ពិន្ទុ នៅរដូវកាលនេះ ខណៈដែលយុទ្ធនាការរបស់ពួកគេបច្ចុប្បន្ន នឹងត្រូវកាត់សេចក្តី ដោយផ្អែកទៅលើជោគវាសនារបស់ពួកគេ ក្នុងក្របខ័ណ្ឌអឺរ៉ុប។ លោក Guardiola បានប្រាប់ទូរទស្សន៍ Sky Sports ឲ្យដឹងថា៖ «ខ្ញុំចង់ឈ្នះពាន Champions League។ ខ្ញុំសុបិនចង់ឈ្នះពាននេះ ហើយខ្ញុំនឹងរីករាយក្នុងការរៀបចំក្រុមសម្រាប់ការប្រកួតជាមួយនឹងក្រុម Real Madrid»។ លោកបានបន្ថែមទៀតថា៖ «ប្រសិនបើយើងមិនអាចផ្តួលពួកគេទេ វាអាស្រ័យទៅលើប្រធាន ឬប្រធានផ្នែកកីឡាកររបស់ក្លិប និងនិយាយថា
14 Feb 2020
464 views