Tag: Manchester City
Football News
Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Arsenal ទិញបាន Jesus ពី Man City ហើយ
អ្នកកាសែតកីឡាដ៏ល្បីល្បាញ លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Arsenal ទទួលបានជោគជ័យក្នុងការទិញយកខ្សែប្រយុទ្ Gabriel Jesus ពី Manchester City ហើយ ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។ ជាការពិតណាស់ Jesus បានចូលរួមជាមួយ Man City នៅក្នុងឆ្នាំ២០១៧ ដោយ រូបគេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ធំៗជាច្រើនដូចជា Premier League ៤ដង, EFL Cup ៣ដង, FA Community Shield ២ដង និង FA Cup។ យ៉ាងណាក្តី ដោយសាររូបគេទទួលបានឪកាសបង្ហាញខ្លួននៅលើទីលានពុំបានជាប់លាប់ ស្របពេលដែលរដូវកាលថ្មីនេះ វត្តមានរបស់ Erling Haaland បានមកដល់ទៀត រូបគេក៏បានសម្រេចចិត្តចង់ចាកចេញពីកីឡដ្ឋាន Etihad Stadium តែម្តង។ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio បានទម្លាយឲ្យដឹងថា Arsenal និង Man City បានយល់ព្រមចំពោះតម្លៃផ្ទេរ ៤៥លានផោន
25 Jun 2022
14 views
Football News
Fabrizio Romano និយាយថា PSG កំពុងចាប់អារម្មណ៍កីឡាករ Gabriel Jesus របស់ Man City
អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាក្លិប Paris Saint-Germain កំពុងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Gabriel Jesus ពីក្លិប Manchester City ដោយសារលោក Luis Campos ជាប្រធានដឹកនាំផ្នែកកីឡាករថ្មីរបស់ក្លិប គឺជាអ្នកគាំទ្ររបស់គេ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេរាយការណ៍ថាកាន់តែកៀកក្នុងការផ្លាស់ទៅក្លិប Arsenal ហើយ បន្ទាប់ពីមានការចរចាជាមួយគ្នាកន្លងមកប៉ុន្តែ PSG អាចនឹងចូលប្រជែងយក Jesus ដែរ។ Romano បានថ្លែងប្រាប់ Wett Freunde ពីស្ថានភាពរបស់ Jesus ថា៖ “ខ្ញុំគិតថាពួកគេ(PSG) គ្រាន់តែចង់តាមដានស្ថានការណ៍ដោយសារពួកគេដឹងហើយថា Gabriel នឹងផ្លាស់ទៅ Arsenal ។ PSG មិនប្រញាប់ប្រញាល់ក្នុងការទិញយកខ្សែប្រយុទ្ធនោះទេប៉ុន្តែ Luis Campos ជាអ្នកគាំទ្រដ៏ធំសម្បើមមួយរបស់ Jesus ហើយនេះជាហេតុផលដែលគេតាមដានស្ថានការណ៍នេះ”៕
24 Jun 2022
15 views
Football News
Pogba ដឹងតែត្រលប់មកកាន់ Juventus ដោយចុះកុងត្រាផ្លូវការនៅដើមខែក្រោយ
ខ្សែបម្រើ Paul Pogba នឹងត្រលប់ទៅកាន់ Juventus វិញនៅរដូវកាលថ្មីខាងមុខ បន្ទាប់ពីចាកចេញពី Manchester United ដោយនៅខណៈនេះកីឡាករនេះបានព្រមពាក្យសម្ដីជាមួយក្លឹបរួចរាល់ ដោយចុះកុងត្រាជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២២ខាងមុខ។ Pogba ត្រូវបានគេដឹងថា មានក្លឹបជាច្រើនទាក់ទងចង់បានទាំងដែលគេមិនទាន់ទាំងប្រកាសថាចាកចេញពី Manchester Utd ជាផ្លូវការផង ដោយនៅក្នុងមានក្លឹប Juventus, Manchester City ជាដើមយ៉ាងណាក្រៅពី Juventus កីឡាករនេះបានទាត់ចោលសំណើចង់បានពីក្លឹបទាំងនោះតាំងពីខែមុនមកម្ល៉េះ។ នេះជាលើកទី២ ដែលកីឡាកររូបនេះនឹងទៅ Juventus ដោយខ្សែបម្រើរូបនេះធ្លាប់លេងឲ្យក្លឹបនេះជាលើកដំបូងកាលឆ្នាំ២០១២ដល់ឆ្នាំ២០១៦ រួចកីឡាករនេះក៏ទៅចូលរួមលេងឲ្យ Man Utd ជាលើកទី២ ចាប់ពីរដូវកាលឆ្នាំ២០១៦/១៧ រហូតមកទល់នឹងរដូវកាលនេះ Pogba ចូលលេងបាន២២៦ប្រកួត ស៊ុតចូលបាន ៣៩គ្រាប់ ដោយឈ្នះពាន UEFA Europa League ១ដង និង League Cup ចំនួន២ដង៕
15 Jun 2022
14 views
Football News
អតីតកីឡាករ Man City រូបនេះត្រូវបានតែងជា អ្នកចាត់ការថ្មីរបស់ Burnley
ក្លឹប Burnley បានធ្វើការប្រកាសតែងតាំងលោក Vincent Kompany ដែលជាអតីតកីឡាកររបស់ក្លឹប Manchester City (ពីឆ្នាំ២០០៨-២០១៩) មកធ្វើជាអ្នកចាត់ការថ្មីក្លឹបរបស់ខ្លួនសម្រាប់រដូវកាលថ្មីឆ្នាំ២០២២/២៣ តទៅ។ តាមពិតទៅលោក Kompnay បានព្រមព្រៀងមកដឹកនាំ Burnley ដោយសុខចិត្តចាកពីតួនាទីគ្រូបង្គោលក្លឹប Anderlecht កាលពីឧសភា ឆ្នាំ២០២២មកម្ល៉េះ ដោយក្លឹបទើបប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះ។ លោក Kampnay ទើបតែមានបទពិសោធន៍ដឹកនាំក្លឹបដោយផ្ទាល់រយៈពេល២ឆ្នាំកន្លងទៅនេះប៉ុណ្ណោះដោយធ្លាប់ដឹកនាំ Anderlecht និងបន្តអាជីពនេះនៅ Burnley តទៅនេះ។ គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលខាងមុខ Burnley ធ្លាក់ចេញពី Premier League ដោយទៅលេងនៅ Championship ៕
15 Jun 2022
27 views
Football News
Haaland ប្រាប់ពីមូលហេតុផ្លាស់មកកាន់ Man City
ខ្សែប្រយុទ្ធ Erling Haaland បានចុះកុងត្រាផ្លាស់មកក្លឹប Manchester City ជាផ្លូវការនៅក្នុងថ្ងៃនេះដោយមានកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២៧។ នៅក្នុង Haaland ក៏បានធ្វើកិច្ចសម្ភាសន៍ជាមួយក្លឹបនេះជាលើកដំបូង ហើយក៏បានប្រាប់ពីមូលហេតុដែលផ្លាស់មកទីនេះ។ Haaland បាននិយាយថា៖” ជាដំបូងគឺដោយសារតែប៉ារបស់ខ្ញុំជាចំណែកក្នុងរឿងហ្នឹងបន្តិចដែរ។ ដូចដឹងស្រាប់អញ្ចឹង ខ្ញុំកើតនៅអង់គ្លេស។ ខ្ញុំជាអ្នកគាំទ្ររបស់ក្លឹបហ្នឹងពេញមួយជីវិតរបស់ខ្ញុំទៅហើយហ្នឹង អញ្ចឹងហើយខ្ញុំដឹងច្រើនពីក្លឹបនេះ “។ កីឡាករនេះបន្តថា៖” ជាចុងក្រោយទៀតគឺមាន២ចំណុចទៀតដែលធ្វើខ្ញុំសម្រេចបែបហ្នឹងគឺទី១ ខ្ញុំមានអារម្មណ៍ថាកន្លែងនេះជាផ្ទះខ្ញុំ អញ្ចឹងខ្ញុំគិតថាអាចអភិវឌ្ឍ និងធ្វើឲ្យល្អបំផុតក្នុងការប្រកួតរបស់ក្លឹបហ្នឹង។ បន្ទាប់មកគឺខ្ញុំចូលចិត្តរបៀបលេងនៅនេះ។ ខ្ញុំចូលលេងបាល់បែបប្រយុទ្ធ។ ខ្ញុំចូលចិត្តភាពវិជ្ជមានរាល់ការប្រកួតទាំងអស់របស់ក្លឹបនេះ។ អញ្ចឹងហើយទាំងនេះជាអ្វីដែលខ្ញុំពេញចិត្តនៅក្លឹបនេះ អញ្ចឹងហើយខ្ញុំគិតថាចំណុចទាំងនេះគឺត្រូវនឹងខ្ញុំណាស់ “។ មិនតែប៉ុណ្ណោះ Haaland ក៏បានរំពឹងផងដែរថា នឹងមានការអភិវឌ្ឍខ្លួនច្រើនក្រោមការដឹកនាំរបស់ Pep និងក្លឹបនេះ ជាពិសេសនឹងធ្វើឲ្យសមត្ថភាពខ្លួនកាន់តែល្អប្រសើរ និងស៊ុតចូលបានច្រើន៕
13 Jun 2022
26 views
Football News
ផ្លូវការ! Haaland ផ្លាស់មកកាន់ Man City ចុះកុងត្រារយៈពេល ៥ឆ្នាំ
ក្លឹប Manchester City បានចុះកុងត្រានាំយក ខ្សែប្រយុទ្ធ Erling Haaland ពីក្លឹប Borussia Dortmund ផ្លូវការនៅក្នុងថ្ងៃនេះ។ Haaland និង Man City បានព្រមព្រៀងចុះកុងត្រារយៈពេល ៥ឆ្នាំចាប់ពីរដូវកាលថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។ Man City បានទិញយក Haaland តាមរយៈពេលទិញផ្ដាច់កុងត្រា (Release Clause) ដោយចំណាយជាង ៦៣លានដុល្លារ។ ក្នុងរដូវកាលឆ្នាំ២០២១/២២ លេងឲ្យ Dortmund កីឡាករនេះចូលលេងប្រកួតសរុបបាន ៣០ប្រកួត និងស៊ុតចូលបាន ២៩គ្រាប់៕
13 Jun 2022
19 views
Football News
Bernardo Silva ថាសំណើររបស់ Barcelona ជាសំណាងអាក្រក់
ខ្សែបម្រើ Bernado Silva បានចេញមុខឆ្លើយតបនឹងព័ត៌មានដែលក្លិប Barcelona ចង់បានគេទៅរួមក្រុម។ កីឡាករឆ្នើមរបស់ Manchester City រូបនេះចង់ចាកចេញពីទឹកដី Etihad តាំងពីរដូវកាល ២០២០/២០២១ តែលោក Pep Guardiola បានឃាត់គេទុក។ នៅរដូវកាលមុន Silva បានស៊ុតបញ្ចូលទីចំនួន ១១គ្រាប់ និងជួយឲ្យ Manchester City លើកពាន Premier League សាជាថ្មី។ អ្នកកាសែត Fabrizio Romano ទើបនឹងបានចុះផ្សាយថា Barcelona សម្លឹងចង់បាន Silva បើសិនក្លិបលក់ Frenkie De Jong ទៅឲ្យ Manchester United ព្រោះលោក Xavi Hernandez ពិតជាកោតសរសើរសមត្ថភាពកីឡាករសញ្ជាតិព័រទុយកាល់រូបនេះណាស់។ យ៉ាងណាមិញ ថ្លែងទាក់ទងនឹងអនាគតគេ Bernado Silva បាននិយាយថា៖ “សំណើពី Barcelona ? ជាសំណាងអាក្រក់
11 Jun 2022
32 views
Football News
Walcott ព្រមាន Saka កុំឲ្យទៅ Man City ប្រយ័ត្នអត់សូវបានលេង
Theo Walcott បានជំរុញឲ្យតារារបស់ Arsenal កីឡាករ Bukayo Saka បដិសេធរាល់ការចាប់អារម្មណ៍ផ្ទេរទៅក្លឹប Manchester City ក្នុងរដូវក្ដៅនេះ ព្រោះថាបើទៅនាទីលេងរបស់គេនឹងមានកម្រិត។ Man City ក្រុមជើងឯករបស់ Premier League បានបង្ហាញការមើលឃើញ Saka វ័យ២០ឆ្នាំដែលកំពុងសល់កុងត្រា២ឆ្នាំទៀតជាមួយ Arsenal និងកំពុងដំណើរការការចរចាកុងត្រាថ្មី។ កាំភ្លើងធំខកខានទទួលបានកៅអីទៅលេងនៅ Champions League នៅសប្ដាហ៍ចុងក្រោយក្នុងលីគ ដោយរបូតតំណែងលេខ៤ឲ្យទៅកាន់ Spurs ខណៈ Man City ឈ្នះ PL ជាលើកទីបួននៅ៥រដូវកាលចុងក្រោយ។ ក្រោយមានការចាប់អារម្មណ៍ពីក្រុមជើងឯក ខ្សែប្រយុទ្ធរបស់ Southampton កីឡាករ Walcott បានរំឭកដល់ Saka ថា គួរតែបន្តនៅជាមួយ Arsenal ដើម្បីទទួលបានអាជីពល្អ។ និយាយប្រាប់ talkSPORT អតីតជម្រើសជាតិអង់គ្លេសបាននិយាយថា Saka ត្រូវតែយល់ថា ឱកាសលេងរបស់គេនឹងមានកម្រិត ប្រសិនបើទៅលេងនៅ City។ ជាការពិត គេទំនងនឹងឈ្នះគ្រប់យ៉ាងនៅក្លឹបថ្មី
08 Jun 2022
24 views
Football News
Juventus ចូលខ្លួនចរចាចង់បាន Pogba ត្រលប់មកវិញ ក្រោយចេញពី Man United
ក្លឹប Juventus បានដាក់សំណើទៅកាន់អតីតកីឡាកររបស់បិសាចក្រហម Paul Pogba នូវកុងត្រារយៈពេល៣ឆ្នាំ ជាមួយថ្លៃពលកម្ម១៣,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍ និងប្រាក់លើកទឹកចិត្តផ្សេងៗ។ ការពិភាក្សាបន្ថែមរវាងកីឡាករនិងក្លឹបរំពឹងថានឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ មុនពេលកីឡាករវ័យ២៩ឆ្នាំធ្វើការសម្រេចចិត្តរបស់គេ។ សមាជិកជួយបារាំងឈ្នះពាន World Cup បានចាកចេញពី Man United បន្ទាប់ពីកុងត្រារបស់គេអស់ជាមួយក្លឹបក្នុងរដូវក្ដៅនេះ។ នេះមានន័យថា Juventus អាចចុះកុងត្រាយក Pogba ដោយមិនចាំបាច់ចំណាយមួយរៀល។ Juventus ធ្លាប់ចុះកុងត្រាយក Pogba ដោយគ្មានតម្លៃខ្លួនម្ដងហើយកាលពីឆ្នាំ២០១២ ពេលដែលគេបរាជ័យក្នុងការយល់ព្រមលក្ខខណ្ឌនៅ Old Trafford។ ក្រោយមក Man United ក៏បានទិញ Pogba ត្រលប់មកវិញក្នុងតម្លៃខ្លួន៨៩លានផោនកាលពី៦ឆ្នាំមុន។ ក្រៅពីក្លឹបយក្សរបស់អ៊ីតាលីខាងលើក្លឹបនៅអឺរ៉ុបធំៗមួយចំនួនទៀតដូចជា Paris Saint-Germain, Real Madrid និង Manchester City ក៏បង្ហាញការចាប់អារម្មណ៍លើ Pogba ផងដែរ៕
03 Jun 2022
26 views
Football News
De Bruyne គ្មានបំណងចាកចេញពី Man City នោះឡើយក្រោយលើកពាន Premier League
ខ្សែបម្រើ Kevin De Bruyne បាននិយាយទាក់ទងនឹងអនាគតរបស់គេក្រោយឈ្នះពាន Premier League ថាគេនឹងបន្តអនាគតជាមួយក្លឹប Manchester City ទៀតដោយគ្មានបំណងចាកចេញទៅណានោះទេ។ De Bruyne បាននិយាយថា៖” ខ្ញុំរួមរស់លេងនៅក្លឹប Man City នេះអស់រយៈពេល ៧ឆ្នាំហើយ។ ខ្ញុំនៅតែស្រឡាញ់ក្រុមមួយនេះ នេះជាក្រុមដ៏អស្ចារ្យរបស់ខ្ញុំ។ ខ្ញុំនៅសល់កុងត្រា៣ឆ្នាំទៀតនៅហ្នឹង អញ្ចឹងហើយខ្ញុំច្បាស់ជានៅបន្ត “។ កីឡាករនេះបន្តថា៖” ខ្ញុំគ្មានគម្រោងចាកចេញទៅលេងនៅណាផ្សេងនោះទេ ខ្ញុំច្បាស់ជាបន្តនៅទីនេះទៀត។ Man City នៅតែជាក្រុមខ្ញុំ “។ នៅក្នុងរដូវកាលនេះ De Bruyne ចូលរួមលេងបាន ៤៤ប្រកួត និងស៊ុតចូល១៩គ្រាប់ ដែលជួយ Man City ឈ្នះពាន PL ក្នុងរដូវកាលនេះ។ កីឡាករនេះក៏ជួយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះឲ្យ Man City ឈ្នះពាន PL ៤ដងផងដែរ៕
24 May 2022
39 views
Football News
Klopp ថា Liverpool បាត់ពាន Premier League ធ្វើឲ្យចិត្តចង់ឈ្នះ Real Madrid កាន់តែខ្លាំង
អ្នកចាត់ការ Jurgen Klopp បានជំរុញកីឡាកររបស់ខ្លួនដកការខកចិត្តចេញ និងមកផ្ដោតលើការប្រកួតជាមួយ Real Madrid វិញដើម្បីឈ្នះពាន Champions League។ Liverpool បានត្រឹមឈរចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះក្នុងតារាងពិន្ទុ Premier League ទោះបីពួកគេឈ្នះ Wolves ៣-១ ក្នុងថ្ងៃចុងក្រោយក៏ដោយ។ Manchester City បានក្លាយជាម្ចាស់ជើងឯកលីគកំពូលរបស់អង់គ្លេសរដូវកាលនេះ ក្រោយប្រកួតវាយបកយកឈ្នះ Aston Villa ៣-២ ក្នុងកីឡដ្ឋាន Etihad។ យ៉ាងណាមិញ Liverpool នៅសល់ភារកិច្ចធំមួយទៀតត្រូវប៉ះជាមួយ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅចុងសប្ដាហ៍នេះ។ ហង្សក្រហមមានមហិច្ឆតាចង់ឈ្នះពាន៤ក្នុងរដូវកាលនេះបន្ទាប់ពីលើកពាន League Cup និង FA Cup ប៉ុន្តែពេលនេះបានរបូតពានលីគមួយបាត់ទៅហើយ។ ការខកខានមិនបានពាន Premier League លោក Klopp បានលើកឡើងថា វាជាកត្តាជំរុញទឹកចិត្តកីឡាករ Liverpool កាន់តែចង់ឈ្នះពាន UCL។ ក្រោយលេងប្រកួតចុងក្រោយក្នុងលីគ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា
23 May 2022
52 views
Football News
ល្បីថា Haaland ឲ្យនាឡិកា Rolex តម្លៃខ្ទង់ម៉ឺនដុល្លារ ឲ្យមិត្តរួមក្រុម ៣៣នាក់ ម្នាក់១គ្រឿង ជាកាដូរលាគ្នា
ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានសារព័ត៌មាន Bild ចុះផ្សាយនៅក្នុងថ្ងៃនេះថា កីឡាករនេះបានឲ្យកាដូរនាឡិកាម៉ាក Rolex ឲ្យក្នុងម្នាក់១គ្រឿងតែម្ដង ទៅកាន់មិត្តរួមក្រុម Borussia Dortmund ៣៣នាក់ របស់ខ្លួនជាកាដូរលាគ្នា មុនផ្លាស់ទៅកាន់ក្លឹប Manchester City ។ តម្លៃនាឡិកា ដែលជាកាដូររបស់ Haaland ឲ្យទៅកាន់មិត្តរួមក្រុមរបស់ខ្លួនគឺមានតម្លៃចន្លោះ ១៤,០០០ ដល់ ១៦,០០០ដុល្លារអាមេរិក។ មិនប៉ុណ្ណោះខ្សែប្រយុទ្ធរូបនេះក៏បានឲ្យវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតដូចជា អាវដែលមានឈ្មោះរបស់គេ ក៏ដូចជារូបថតជាដើម។ លើសពីទៅទៀត Haaland ក៏បានឲ្យកាដូរនាឡិកាម៉ាក Omega ដែលមានតម្លៃចន្លោះ ៥,០០០-៧,៥០០ដុល្លារអាមេរិក ឲ្យទៅកាន់បុគ្គលិក Dortmund ក្នុងម្នាក់១គ្រឿងជាវត្ថុអនុស្សាវរីយ៍លាគ្នាផងដែរ។ Haaland នឹងផ្លាស់ទៅលេង Man City នៅរដូវកាលខាងមុខនេះហើយ ដោយខាងក្លឹបនិងសាមីខ្លួនព្រមព្រៀងរួចរាល់ហើយចាំតែថ្ងៃប្រកាសផ្លូវការប៉ុណ្ណោះ៕
21 May 2022
50 views
Football News
Pep ថាបើចាញ់ប្រកួតក្រោយទៀតនោះ Liverpool នឹងលើកពានហើយ
អ្នកចាត់ការ Pep Guardiola បានលើកឡើងថា កីឡាករ Manchester City របស់លោកនឹងប្រឹងឲ្យអស់ពីលទ្ធភាពដើម្បីយកឈ្នះ Liverpool លើកពាន Premier League ក្រោយខាតពិន្ទុក្នុងទឹកដីរបស់ West Ham កាលពីយប់មិញ។ ក្នុងការប្រកួតយប់មិញ ក្រោយ Jarrod Bowen រកបាន២គ្រាប់នាំមុខមុនឲ្យ West Ham នៅវគ្គទីមួយ Man City បានព្យាយាមវាយបកយ៉ាងខ្លាំងវិញនៅវគ្គទីពីររហូតតាមបាន២គ្រាប់វិញ។ គ្រាប់បាល់របស់ Jack Grealish និងការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករ Vladimir Coufal បានជួយ City តាមស្មើ ២-២។ ក្រុមលោក Pep ទទួលបានប៉េណាល់ទីមួយបាល់ តែខ្សែបម្រើប្រយុទ្ធ Riyad Mahrez ធ្វើមិនបានសម្រេច មិនអាចធានាទទួលបាន៣ពិន្ទុ។ ចប់ការប្រកួត City និង West Ham ទទួលបានម្នាក់មួយពិន្ទុ។ លទ្ធផលនេះធ្វើឲ្យពេលនេះ City និង Liverpool
16 May 2022
48 views
Football News
Sergio Aguero បានផ្ញើសាទៅ Haaland ជុំវិញការផ្ទេរទៅ Man City
អតីតខ្សែប្រយុទ្ធក្លិប Manchester City លោក Sergio Aguero បានផ្ញើសារមកកាន់ Erling Haaland ជុំវិញការផ្ទេររបស់គេមកកាន់កីឡដ្ឋាន Etihad Stadium ក្រោយបញ្ចប់រដូវកាលនេះ។ ជាការពិតណាស់ នាពេលថ្មីៗនេះ Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។ យ៉ាងណាក៏ដោយ Aguero បាននិយាយថា៖ “Haaland គឺ ជាខ្សែប្រយុទ្ធដ៏ល្អ។ ខ្ញុំសង្ឃឹមថា គេនឹងអាចសម្របខ្លួនបានល្អជាមួយក្រុមពីព្រោះវាមិនមែនជាការងាយស្រួលលេងនោះទេនៅក្នុងក្របខណ្ឌ Premier League។ ខ្ញុំសូមជូនពរគាត់ពីព្រោះខ្ញុំជាអ្នកគាំទ្ររបស់ Man City ហើយ ខ្ញុំសង្ឃឹមថា គេនឹងអាចរកគ្រាប់បាល់បានច្រើន”៕
14 May 2022
70 views
Football News
Foden ថា Erling Haaland ជា ខ្សែប្រយុទ្ធល្អជាងគេម្នាក់នៅលើលោក
ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Phil Foden បានចាត់ទុក Erling Haaland ជា ខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោក។ ជាការពិតណាស់ Foden បានលើកឡើងបែបនេះបន្ទាប់ពី Man City ទើបតែបានប្រកាសអំពីការចុះហត្ថលេខានាំយក Haaland មករួមក្រុមចាប់ពីរដូវកាលក្រោយទៅ ដែលគ្រប់គ្នារំពឹងថា វត្តមានរបស់គេនឹងជួយក្រុមមេឃខៀវឲ្យកាន់តែខ្លាំង។ Foden បាននិយាយថា៖ “វាជាការបន្ថែមកម្លាំងថ្មីដ៏សំខាន់សម្រាប់ក្រុម។ Haaland ជា កីឡាករដែលបញ្ចប់ទីល្អជាងគេម្នាក់នៅលើលោកនាពេលបច្ចុប្បន្ននេះ។ សង្ឃឹមថាគេនឹងជួយពួកយើងបាននារដូវកាលក្រោយ”៕
13 May 2022
41 views
Football News
ភ្នាក់ងារថា Gabriel Jesus ពេញចិត្តនឹង Arsenal ខណៈនៅគិតគូរនឹងសំណើចង់បានរបស់ ៦ក្លឹបទៀត
លោក Marcelo Pettinati ភ្នាក់ងារកីឡាកររបស់ខ្សែប្រយុទ្ធ Gabriel Jesus បាននិយាយទៅកាន់កំពូលអ្នកកាសែត Fabrizio Romano ក្នុងថ្ងៃនេះថា លោកធ្លាប់និយាយមួយខាងក្លឹប Arsenal ហើយកីឡាករ Manchester City រួបនេះក៏ពេញចិត្តនឹងគម្រោងរបស់ពួកគេ ប៉ុន្តែនៅកំពុងគិតគូរនឹងសំណើចង់បានរបស់ ៦ក្លឹបផ្សេងទៀត ដែលបានដាក់ពាក្យមក។ លោក Pettinati បាននិយាយថា៖” យើងធ្លាប់និយាយគ្នាជាមួយនឹងក្លឹប Arsenal រឿងអនាគត Gabriel Jesus យើងទាំងអស់គ្នាពេញចិត្តនឹងគម្រោងដែលពួកគេផ្ដល់ឲ្យ។ អញ្ចឹងរឿងទៅហ្នឹងគឺអាចនឹងមានឱកាសនឹងកើតឡើង ដោយឥឡូវនេះកំពុងចរចាពិភាក្សាបន្ថែម។ យ៉ាងណាក្នុងពេលនេះមាន ៦ក្លឹបទៀតក៏ទាក់ទងចង់បាន Gabriel Jesus ផងដែរ តែគេឥឡូវនេះកំពុងតែផ្ដោតទៅលើការប្រកួតចុងក្រោយឲ្យ Man City សិនបន្ទាប់មកយើងនឹងដឹងច្បាស់ការហើយ នឹងមានអ្វីកើតឡើង “។ Gabriel Jesus ត្រូវបានគេដឹងថា នឹងចាកចេញពី Man City បន្ទាប់ក្លឹបប្រកាសកុងត្រាជាផ្លូវការជាមួយនឹងខ្សែប្រយុទ្ធ Erling Haaland ។ Jesus បានមកលេងឲ្យ Man City
11 May 2022
88 views
Football News
Klopp ថា Haaland នឹងជួយ Man City ឲ្យកាន់តែល្អបានច្រើន
ទាក់ទងនឹងការមកដល់របស់ ខ្សែប្រយុទ្ធ Erling Haaland ទៅកាន់ Manchester City រដូវកាលខាងមុខនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បាននិយាយក្រោយប្រកួតឈ្នះ Aston Villa ២-១ យប់មិញថា ខ្សែប្រយុទ្ធរូបហ្នឹង អាចជួយច្រើនដល់ក្លឹបហ្នឹងឲ្យកាន់តែល្អបន្ថែមទៀត។ លោក Klopp បាននិយាយថា៖” Haaland ជាកីឡាករដ៏ល្អ។ យ៉ាងណា Man City មិនធ្លាប់ នឹងមិនមែនជាក្រុមដែលឈ្នះការប្រកួតដោយពឹងលើកីឡាករតែម្នាក់នោះទេ។ ខ្ញុំគិតថា Haaland នឹងដឹងចំណុចនេះ យ៉ាងណាគេនឹងនៅតែអាចរកគ្រាប់បានច្រើនអញ្ចឹង ដោយគ្រាន់តែចាំស៊ុតបញ្ចូលអញ្ចឹងគេនឹងចូលចិត្តនៅហ្នឹង “។ លោកបានបន្តថា៖” សួរថាគេនឹងអាចជួយ Man City ឲ្យកាន់តែល្អបានប៉ុណ្ណា? ខ្ញុំថា គេនឹងជួយបានច្រើនណាស់។ គេធ្លាប់ឈឺប៉ុន្មានដងដែរនៅ Dortmund តែពេលគេជាពេញលេញគឺថា គេខ្លាំងណាស់។ និយាយទៅគួរឲ្យសោកស្ដាយមែនទែន ខាង Man City គេយកបាន “។ ខ្សែប្រយុទ្ធ Erling
11 May 2022
40 views
Football News
តំបន់ប្រយុទ្ធរបស់ Man City កាន់តែខ្លាំង ក្រោយខិតជិតទិញបាន Haaland ពី Dortmund
Manchester City គ្រោងប្រកាសព័ត៌មានក្នុងការទិញបាន Erling Haaland ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីនិយាយតម្លៃខ្លួនត្រូវជាមួយក្លឹបអាល្លឺម៉ង់ Borussia Dortmund។ Haaland វ័យ២១ឆ្នាំបានក្លាយជាគោលដៅទីមួយរបស់លោក Pep Guardiola ជាយូរមកហើយ ខណៈពេលនេះ Man City បានត្រៀមកញ្ចប់ទឹកប្រាក់៦៣លានផោនដើម្បីទិញគេផ្ដាច់ពី Dortmund។ Haaland ត្រូវបាន Dortmund ផ្ដល់ពេលវេលាសម្រាកកាលពីថ្ងៃច័ន្ទ ហើយគេជឿជាក់ថារូបគេបានធ្វើតេស្ដពិនិត្យសុខភាពនៅឯទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ដើម្បីត្រៀមមក City។ ប្រភពពីប្រទេសអង់គ្លេសបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង City និងខាង Haaland បានសម្រេចកាលពីសប្ដាហ៍មុន ដោយកីឡាករសញ្ជាតិន័រវេសរំពឹងនឹងទទួលបាន៤០ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដំណើរការផ្ទេរកំពុងរៀបចំ ប៉ុន្តែការចូលរួមរបស់ Haaland មកកាន់កីឡដ្ឋាន Etihad Stadium អាចនឹងត្រូវប្រកាសក្នុងសប្ដាហ៍នេះ។ រកបាន៨៥គ្រាប់ ក្នុងការបង្ហាញខ្លួន៨៨ប្រកួត Haaland នឹងធ្វើការលាអ្នកគាំទ្រ Dortmund បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅ Bundesliga ទល់នឹង Hertha Berlin នៅចុងសប្ដាហ៍នេះ៕
10 May 2022
35 views