Tag: Manchester United vs Chelsea
Other News
Odion Ighalo នឹងស្ថិតក្នុងក្រុម Man Utd សម្រាប់ការជួបជាមួយ Chelsea
ខ្សែប្រយុទ្ធ Odion Ighalo នឹងត្រូវស្ថិតក្នុងក្រុម Manchester United សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Chelsea នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ បើទោះបីបានអវត្តមានក្នុងការហ្វឹកហាត់នៅប្រទេសអេស្ប៉ាញ ដោយសារតែមានការព្រួយបារម្ភថា រូបគេអាចនឹងត្រូវហាមឃាត់មិនឲ្យចូលក្នុងចក្រភពអង់គ្លេសម្តងទៀត ប្រសិនបើមានការហាមឃាត់ផ្សេងៗ ប្រឆាំងនឹងការផ្ទុះជំងឺឆ្លង Coronavirus ត្រូវបានរឹតបន្តឹង។ ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ាវ័យ៣០ឆ្នាំរូបនេះ បានចូលរួមជាមួយនឹងក្លិប Man United ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចុងរដូវកាលនេះ នៅថ្ងៃដោះដូរកីឡាករចុងក្រោយ កាលពីខែមុន ពីក្លិបចិន Shanghai Shenhua។ រដ្ឋាភិបាលចក្រភពអង់គ្លេស បានចាត់ទុកមេរោគកូរ៉ូណា «ជាមេរោគដ៏កាចសាហាវ និងជិតឈានដល់ការប្រកាសអាសន្ន» ហើយថា អ្នកដែលមានជំងឺនេះ អាចនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែក ប្រសិនបើពួកគេត្រូវបានចាត់ទុកថា អាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ ខណៈដែលចំនួនអ្នកឆ្លងនៅចក្រភពអង់គ្លេស កើនដល់៨នាក់។ ចំនួនអ្នកស្លាប់ដោយសារតែមេរោគកូរ៉ូណា បានកើនឡើងច្រើនជាង១ពាន់នាក់ កាលពីថ្ងៃអង្គារ។ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ Man United បានឲ្យដឹងថា៖ «ពិតណាស់ រូបគេនឹងធ្វើដំណើរជាមួយនឹងយើង។
12 Feb 2020
757 views
Premier League Highlights
Highlight បាល់ទាត់ Manchester United 4-0 Chelsea
Highlight បាល់ទាត់ Premier League (Sun/08/11) Manchester United 4-0 Chelsea
12 Aug 2019
1078 views
Other News
Man Utd បំបាក់ Chelsea ក្នុងលទ្ធផល ៤-០ ថ្ងៃបើកឆាកPremier League
ក្រុម Manchester United បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល៤ទល់នឹង០ សម្រាប់ការប្រកួតបើកឆាកលីគកំពូលអង់គ្លេសសប្ដាហ៍ទី១នេះ។ Man Utd ប្រកួតនេះធ្វើបានយ៉ាងល្អ ដូចការប្រកួត Pre Season ដែរ។ កីឡាករចំណូលថ្មីនៅតំបន់ការពារ២នាក់ បានធ្វើឱ្យពួកគេមានភាពរឹងមាំជាងមុន បូកផ្សំជាមួយតំបន់ខាងលើ Rashford និង Martial ធ្វើបានល្អទៀត ទើបការប្រកួតទល់ Chelsea នេះ ហាក់មិនពិបាកសម្រាប់ក្រុមដឹកនាំដោយលោក Ole នេះឡើយ។ ៤គ្រាប់ដែលធ្វើបានសម្រេចក្នុងការប្រកួតនេះ គឺកើតចេញពី Rashford ២គ្រាប់ Martial ១គ្រាប់និង James ១គ្រាប់។ ក្រុម Chelsea ក្រោមការដឹកនាំរបស់លោក Frank Lampard នៅមានខ្វះចន្លោះច្រើនជាពិសេសតំបន់ខាងលើ និងការធ្វេសប្រហែសរបស់ខ្សែការពារផងដែរ។ នេះជាការប្រកួតដំបូងរបស់លោកក្នុងការមកដឹកនាំក្រុមតោខៀវហើយ ក្រោយពីទទួលបានតំណែងកាលពីពេលកន្លងទៅជំនួសលោក Sarri ដែលសុំក្លឹបចាកចេញទៅដឹកនាំក្រុម Juventus ៕
12 Aug 2019
323 views
Other Highlights
Highlight បាល់ទាត់ Manchester United 1-1 Chelsea
Highlight បាល់ទាត់ Premier League (Sun/04/28) Manchester United 1-1 Chelsea
30 Apr 2019
306 views
Premier League Highlights
Highlights បាល់ទាត់ Manchester United 2-1 Chelsea
Highlight បាល់ទាត់ Premier League (Sun/25/02) Manchester United 2-1 Chelsea
26 Feb 2018
322 views