Tag: Manchester Untied
Football News
បំបែកកំណត់ត្រា! អាវថ្មី Ronaldo នៅ Man Utd លក់បាន ២៦០លានដុល្លារ ក្នុងរយៈពេល១៤ថ្ងៃ
អាវថ្មីលេខ៧ របស់ខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្លឹប Manchester Untied លក់បានលុយសរុបជាង ២៦០លានដុល្លារទៅហើយ គិតចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១មក ដែលជាថ្ងៃកីឡាករនេះត្រលប់មកក្លឹបអង់គ្លេសនេះវិញ។ បើយោងតាមការចុះផ្សាយរបស់ Givemesport នៅក្នុងថ្ងៃនេះ។ បើតាមការស្រាវជ្រាវរបស់ Lovethesales.com ក្លឹបបិសាចក្រហមខាងលើទទួលលុយចំណូល ៧%ពីទឹកលុយរាប់រយលានដុល្លារនេះ ពោលគឺចំនួនជាង ១៨ លានដុល្លារ ខណៈដែរក្លឹបនេះបានប្រើប្រាស់លុយជាង ១៧.៩លានដុល្លារប៉ុណ្ណោះ ក្នុងការទិញ Ronaldo ចូលសារជាថ្មីនេះ។ ទឹកប្រាក់លក់អាវ Ronaldo បានសរុបជាង ២៦០លានដុល្លារក្នុងរយៈពេល ២សប្ដាហ៍នេះ ជាទំហំលក់ដាច់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្នុង Premier League ក៏ដូចជាទំហំប្រាក់ចំណេញជាង ១៨លានដុល្លារនេះ ក៏ជាទំហំទឹកប្រាក់ចំណេញពីការលក់អាវច្រើនបំផុតផងដែរសម្រាប់ Man Utd ។ មិនតែប៉ុណ្ណោះ ទាំងទំហំទឹកប្រាក់បានពីការលក់អាវរបស់ Ronaldo ក៏ដូចប្រាក់ដែល Man Utd ទទួលបានពីការលក់នេះ គឺច្រើនជាងទំហំលក់អាវ Messi នៅ PSG ទៀតខណៈដែរអាវកីឡាករនេះទើបលក់បានសរុបជាង ១៤៤លានដុល្លារហើយក្លឹបបារាំងនេះចំណេញពីអាវនេះបានជាង
11 Sep 2021
174 views