Tag: Mane
Football News
Emerson សារភាពថា Sadio Mane គឺជាកីឡាករដែលពិបាកបិទជាងគេ
ខ្សែការពារស្លាបស្តាំក្លិប Tottenham កីឡាករ Emerson Royal បានសារភាពថា Sadio Mane គឺ ជាកីឡាករដែលតែងតែធ្វើឲ្យគេពិបាករាល់ពេលប្រកួតជាមួយគេម្តងៗ។ ជាការពិតណាស់ យើងបានដឹងស្រាប់ហើយថា បច្ចុប្បន្ន Mane ជា កីឡាករម្នាក់ដែលល្អជាងគេនៅលើលោក ពីព្រោះល្បឿន បច្ចេកទេស និង ការបញ្ចប់ទីរបស់គេ គឺ ល្អមួយចប់ ។ ជាក់ស្តែងរដូវកាលនេះ គេបានរួមចំណែកជួយក្រុមជាច្រើនក្នុងការឈ្នះពានពីររួចជាស្រេចដូចជា FA Cup និង EFL Cup ខណៈ ពានរង្វាន់ Champions League ក៏ត្រៀមនឹងលេងវគ្គផ្តាច់ព្រ័ត្រដូចគ្នា។ Emerson បាននិយាយថា៖ “Mane គាត់លឿន បច្ចេកទេសល្អ និង កាយសម្បទាខ្លាំងណាស់។ វាមិនមានច្រើនទេដែលអ្នកមានកីឡាករបែបនេះ”៕
19 May 2022
17 views
Football News
De Bruyne និយាយថា Man City សមតែឈ្នះ Liverpool កាលពីប្រកួតយប់មិញ
ខ្សែបម្រើ Kevin De Bruyne បាននិយាយថាក្រុម Manchester City សមតែឈ្នះការប្រកួតជាមួយក្រុម Liverpool មិនមែនលទ្ធផលស្មើគ្នា ២ ទល់នឹង ២ នោះទេ។ ការប្រកួតនេះដែរពិតជាជក់ចិត្តសម្រាប់អ្នកគាំទ្រខ្លាំងណាស់។ នៅត្រឹមនាទី ៥ដើមតង់ទី១ ខ្សែបម្រើ De Bruyne បើកការនាំមុខមុនទៅហើយ ប៉ុន្តែឈានដល់នាទី១៣ កីឡាករ Jota ក៏អាចរកគ្រាប់បាល់តាមស្មើវិញបាន។ នៅនាទី៣៦ Gabriel Jesus ក៏បើកការនាំមុខជាថ្មីឱ្យក្រុម Man City តែលទ្ធផលនេះមិនបញ្ចប់ត្រឹមនេះឡើយ ពោលគឺនាទី៤៦ ខ្សែប្រយុទ្ធ Mane ក៏រកគ្រាប់បាល់តាមស្មើបានវិញទៀត។ ដោយស្មើគ្នាក្នុងលទ្ធផល ២ ទល់នឹង ២ នេះ De Bruyne បាននិយាយថា៖ “ដោយស្មោះទៅ ខ្ញុំគិតថាយើងលេងល្អ វិធីដែលយើងលេងល្អខ្លាំងណាស់ ហើយយើងគួរតែរកគ្រាប់បាល់បានច្រើនថែមទៀត។ វាគួរតែជាអ្វីដែលត្រូវកើតឡើង។ ខ្ញុំគិតថាយើងបានបង្កើតឱកាសដើម្បីឈ្នះការប្រកួតនេះបាន។ ខ្ញុំគិតថាយើងសមឈ្នះការប្រកួតនេះ”៕
12 Apr 2022
61 views
Football News
Mane ផ្ដោតសំខាន់ទៅលើការឈ្នះរបស់ Liverpool ជាជាងភាពជោគជ័យតែខ្លួនឯង
ខ្សែប្រយុទ្ធ Sadio Mane បាននិយាយទៅកាន់អ្នកកាសែតក្រោយឈ្នះប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយ តង់ទី១ រវាង Liverpool តទល់នឹង Benfica ក្នុងលទ្ធផល ៣-១ នៅក្នុងថ្ងៃនេះថា គេផ្ដោតទៅលើការឈ្នះរបស់ក្លឹប ជាជាងភាពជោគជ័យរកគ្រាប់បាល់បានច្រើនតែឯង។ Mane បាននិយាយថា៖” ដូចអ្វីដែលខ្ញុំតែងតែនិយាយរហូតមកអញ្ចឹងថា ការឈ្នះរបស់ក្រុមខ្ញុំសំខាន់ ជាងខ្ញុំស៊ុតរកគ្រាប់បាល់បានតែឯង។ ខ្ញុំស៊ុតចូលបានមួយគ្រាប់ក្នុងថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ តែអ្វីដែលសំខាន់ជាងនេះទៅទៀតគឺមិត្តរួមក្រុមខ្ញុំក៏ស៊ុតចូលជួយឲ្យឈ្នះផងដែរ “។ កីឡាករនេះបន្តថា៖” យើងនឹងរង់ចាំការប្រកួតមួយតង់ទៀតលើដីរបស់យើងដើម្បីបញ្ចប់ការងារមួយនេះ។ សប្ដាហ៍នេះគឺចាប់ផ្ដើមដោយអស្ចារ្យណាស់ យើងមិនអាចរំពឹងអ្វីល្អជាងហ្នឹងនោះទេ អញ្ចឹងហើយវាធ្វើឲ្យយើងត្រៀមឲ្យបានកាន់តែល្អសម្រាប់ប្រកួតតង់ខាងមុខ “។ Liverpool នឹងត្រូវប៉ះជាមួយ Benfica ក្នុងប្រកួតខាងលើតង់ទី២ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ខាងមុខ៕
07 Apr 2022
39 views
Football News
Mane និយាយទៅកាន់ Salah ក្រោយឈ្នះបាល់ប៉េណាល់ទី
Sadio Mane បានទម្លាយពីអ្វីដែលគេបាននិយាយទៅកាន់ Mohamed Salah មិត្តក្នុងក្លឹប Liverpool ក្រោយសេណេហ្គាល់យកឈ្នះអេហ្ស៊ីបលើកពាន Africa Cup of Nations។ Mane បានទាត់បញ្ចូលទីបាល់ប៉េណាល់ទីចុងក្រោយ ជួយសេណេហ្គាល់ឈ្នះពានអាហ្រ្វិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ប៉ុន្តែក្រោយពីឈ្នះភ្លាមៗ Mane បានដើរទៅនិយាយមិត្តរួមក្លឹបហង្សក្រហម Salah ខណៈមិត្តរួមជាតិផ្សេងទៀតរបស់គេកំពុងអបអរជាមួយអ្នកគាំទ្រ។ និយាយប្រាប់សារព័ត៌មាន Mane បានទម្លាយពីពាក្យដែលគេនិយាយទៅកាន់ Salah ថា៖ “ខ្ញុំបានប្រាប់គេថា គេនៅតែជាកីឡាករល្អម្នាក់ ហើយពិតជារីករាយដែលបានលេងក្នុងក្លឹបជាមួយគ្នា។ ខ្ញុំពិតជាមានការគោរពដល់គេ ហើយគេបានផ្ដល់គ្រប់យ៉ាងទៅកាន់ប្រទេសរបស់គេ។ ប៉ុន្តែសំណាងមិនល្អ គេមិនបានឈ្នះ ប៉ុន្តែមិនមែនមានន័យថាវាចប់នោះទេ”។ “ខ្ញុំក៏បានប្រាប់គេបន្ថែមទៀតថា គេនៅមានពានច្រើនទៀតដើម្បីឈ្នះ រួមទាំង Africa Cup of Nations 2023។ ពួកគេមានកីឡាករក្មេងៗ ដូច្នេះប្រហែលពួកគេនឹងឈ្នះវានៅថ្ងៃណាមួយ”។
09 Feb 2022
71 views
Football News
Mane គ្រោងបន្តកុងត្រាថ្មីជាមួយក្លឹបហង្សក្រហម Liverpool
ក្លឹបបាល់ទាត់ហង្សក្រហម Liverpool មានគម្រោងចុះកិច្ចសន្យាថ្មីបន្តជាមួយខ្សែប្រយុទ្ធ Sadio Mane ។ យោងតាមលោក Nicolo Schira បានបង្ហោះតាមគណនី Twitter របស់គាត់ថាបច្ចុប្បន្នក្លឹបហង្សក្រហម Liverpool កំពុងពិភាក្សាជាមួយខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះជុំវិញកិច្ចព្រមព្រៀងថ្មីរហូតដល់ឆ្នាំ ២០២៥ ។ ខណះកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះនឹងផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២៣ ។ ខ្សែប្រយុទ្ធ Sadio Mane បានស៊ុតបញ្ចូលទីបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួន ៤ ប្រកួតនៅ Premier League រដូវកាលនេះ។
13 Sep 2021
179 views
Premier League News
Mane បន្តកិច្ចសន្យាថ្មីរយៈពេល5ឆ្នាំទៀតជាមួយក្លឹប Liverpool
កីឡាករជម្រើសជាតិសេនីហ្គាល់ វ័យ26ឆ្នាំ បានបន្តកុងត្រាថ្មីជាមួយ Liverpool កាលពីយប់មិញ ដោយចុះកុងត្រារហូតដល់ឆ្នាំ2023
24 Nov 2018
340 views
Premier League News
Mane ជាកីឡាករទី3របស់ Liverpool ដែររងរបួសបន្ទាប់ពី Salah និង Van Dijk
ពិតណាស់ កីឡាករសម្ខាន់ៗរបស់លោក Jurgen Klopp ដូចជា ខ្សែប្រយុទ្ធ Mohamed Salah ខ្សែការពារ Virgil Van Dijk
16 Oct 2018
511 views
Other News
ខ្សែប្រយុទ្ធ Mane យល់ព្រមចុះកិច្ចព្រមព្រៀងជាមួយ Real Madrid
ទោះបីជាក្លឹបទាំងពីរមិនទាន់បានយល់ស្របគ្នានៅឡើយក៏ សារព៍ត៌មាន Goal ជឿរជាក់ថា ក្លឹបហង្សក្រហមនឹងមិនមានឆន្ទៈ
05 Jun 2018
326 views