Tag: Marcelo Bielsa
Football News
លោក Marcelo Bielsa គ្រូបង្វឹករបស់ក្រុម Leeds United សម្រេចលាលែងពីដំណែងហើយ
លោក Marcelo Bielsa ត្រូវបានគេរាយការណ៍មកថាបានសម្រេចចិត្តចាកចេញពីក្រុម Leeds United ហើយ ដោយភាគីទាំង ២ មានការយល់ព្រមរវាងគ្នានឹងគ្នារៀងៗខ្លួន។ យោងតាមកាសែត talkSPORT បានអះអាងថា លោក Bielsa បានយល់ព្រមចុះចេញពីតំណែងក្នុងនាមជាអ្នកចាត់ការរបស់ Leeds បន្ទាប់ពីពួកគេទទួលរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Tottenham Hotspur កាលពីថ្ងៃសៅរិ៍កន្លងទៅក្នុងលទ្ធផល ៤ ទល់នឹង ០។ ជាការពិតណាស់ ក្នុងចំណោម ៥ ប្រកួតចុងក្រោយ Leeds United បានរបូតគ្រាប់បាល់រហូតដល់ទៅ ២០ គ្រាប់ទៅហើយ ដែលនេះជាស្ថិតិដ៏អាក្រក់បំផុតខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ១៦ ដែលជាចំណាត់ថ្នាក់មួយពុំមានសុវត្ថិភាពគ្រប់គ្រាន់ឡើយ ដោយឥឡូវនេះពួកគេមានតែ ២ ពិន្ទុប៉ុណ្ណោះលើសក្រុម Burley ដែលកំពុងស្ថិតនៅក្នុងតំបន់កាត់ចោលពី Premier League៕
28 Feb 2022
63 views
Football News
លោក Guardiola៖ “ និយាយពីកីឡាករ Barcelona ថាជាឃាតករបង្ហូរឈាម ”
លោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City ដែលធ្លាប់ធ្វើការជាមួយ Barcelona បានចែករំលែកអនុស្សាវរីយ៍របស់គាត់អំពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Cup កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១២ ។ ក្រុម Barca ប្រឈមមុខនឹងក្រុម Athletic Bilbao ហើយក្លឹបកាតាឡាន់បានយកឈ្នះ ៣-០ ដោយគ្រាប់បាល់ទាំងអស់រកបាននៅតង់ទី ១ ។ កាលនោះក្រុម Bilbao គឺដឹកនាំដោយលោក Marcelo Bielsa មានការអត់ធ្មត់ខ្លាំងណាស់ពួកគេមិនដែលបោះបង់ឡើយ ។ ខ្ញុំចាំបានថាពេលខ្ញុំឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ខ្ញុំមានអារម្មណ៍តានតឹងចំពោះកីឡាករ Athletic ។ ម៉្យាងវិញទៀតកីឡាកររបស់ក្រុម Barca មើលទៅដូចជាពួកគេកំពុងនឹងលេងប្រកួតមិត្តភាព ។ ខ្ញុំបានប្រាប់កីឡាករទាំងអស់ថាអ្នកគ្មានការសំរាកលំហែកាយនៅឆមាសទី ២ ទេដើម្បីត្រៀមខ្លួនប្រកួតវគ្គផ្ដាច់ព្រ័ត្រ ។ កីឡាកររបស់ក្រុម Barcelona ទាំងនោះអាចរកបាន ៥ គ្រាប់ប្រសិនបើពួកគេចង់ធ្វើ ។ ប្រសិនបើពួកគេមានឱកាសរកគ្រាប់បាល់ ៨
15 Apr 2021
329 views
Football News
Pep តក់ស្លុតពេលលឺអ្នកចាត់ការក្លិប Leeds លោក Marcelo Bielsa បានហៅគាត់ថាជាអ្នកជំនួយការ
លោក Pep Guardiola គ្រូបង្វឹកក្រុម Man City បានអត្ថាធិប្បាយលើសម្ដីរបស់គ្រូបង្វឹកក្រុម Leeds លោក Marcelo Bielsa ។ នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះលោក Bielsa បានហៅ Guardiola ថាជាជំនួយការក្លិបតែប៉ុណ្ណោះ ។ Pep Guardiola៖ “ ខ្ញុំតក់ស្លុតខ្ញុំមានអារម្មណ៍ប្លែកបន្តិច។ លោក Bielsa គាត់គឺជាបុរសនិយាយស្មោះត្រង់បំផុត ។ ខ្ញុំប្រាកដថាប្រសិនបើគាត់និយាយអ្វីមួយគាត់ជឿជាក់ ។ គាត់មិននិយាយ រឺ ធ្វើអ្វីក្នុងប្រព័ន្ធផ្សព្វផ្សាយដើម្បីសម្រាប់កេរ្ដិ៍ឈ្មោះរបស់គាត់ទេ” ។ នោះជាមូលហេតុដែលខ្ញុំភ្ញាក់ផ្អើល ហើយ ខ្ញុំមិនសមនឹងទទួលវាទេ ។ មនុស្សគ្រប់គ្នាដឹងពីការកោតសរសើរ និង ការគោរពដែលខ្ញុំមានចំពោះគាត់ ។ គាត់បានជួយខ្ញុំនៅពេលចាប់ផ្តើមប្រលូកក្នុងវិថីជាអ្នកចាត់ការក្លិប ។ គាត់នឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច ។
11 Apr 2021
173 views