Tag: Marcelo Brozovic
Football News
ខ្សែបម្រើ Marcelo Brozovic បដិសេធមិនបន្តកិច្ចសន្យាជាមួយ Inter
ខ្សែបម្រើ Marcelo Brozovic របស់ក្លិប Inter Milan អាចនឹងចាកចេញពីក្លិបនូវពេលកិច្ចសន្យាត្រូវបានអស់សុពលភាព។ យោងតាមគេហទំព័រ Eurosport របស់អ៊ីតាលីបញ្ជាក់ថាកីឡាករសញ្ជាតិក្រូអាតរូបនេះបដិសេធមិនបន្តកិច្ចសន្យារបស់រូបគេដែលនឹងត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខនេះ។ ប្រភពអះអាងថាកីឡាករវ័យ ២៨ ឆ្នាំរូបនេះខកខានមិនបានបង្ហាញខ្លួនក្នុងកិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាលដែលគ្រោងនឹងចាប់ផ្តើមការចរចាអំពីការបន្តកិច្ចព្រមព្រៀងថ្មីនេះ។ ក្រុម Barcelona, Chelsea និង Manchester United ដែលបានបង្ហាញការចាប់អារម្មណ៍លើខ្សែបម្រើរូបនេះអាចនឹងចុះហត្ថលេខាជាមួយខ្សែបម្រើ Marcelo Brozovic ដោយឥតគិតថ្លៃ។ Brozovic បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានមួយលើកក្នុងការបង្ហាញខ្លួន ១១ ដងសម្រាប់ក្លិបនៅរដូវកាលនេះ៕
21 Oct 2021
138 views