Tag: Marco Verratti
Football News
ផ្អើលស្លាប់ពេញពិភពលោក ពេលនេះ Raiola ផ្ញើសារពីពេទ្យថា ខ្លួននៅរស់នៅឡើយទេ
កំពូលភ្នាក់ងារបាល់ទាត់ដ៏ល្បី Mino Raiola បានចេញមកបដិសេធចំពោះព័ត៌មានចុះផ្សារថា លោកបានស្លាប់ដោយសារតែជំងឺកាលពីយប់មិញ។ សារព័ត៌មានប្រទេសអ៊ីតាលីបានចុះផ្សាយខុសថា Raiola វ័យ៥៤ឆ្នាំបានស្លាប់ បន្ទាប់មករឿងរ៉ាវនេះត្រូវបានកាសែតជុំវិញពិភពលោកបានចុះផ្សាយបន្ត។ សូម្បីតែក្លឹប Real Madrid ក៏បានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ ក្រោយព័ត៌មានក្លែងក្លាយនេះបានផ្ទុះឡើង។ យ៉ាងណាមិញ Raiola សាមីខ្លួនបានចេញសារបដិសេធព័ត៌មានខាងលើពីលើគ្រែនៅមន្ទីរពេទ្យ។ តាមការឲ្យដឹង Raiola មានបញ្ហាជំងឺសួត កំពុងសម្រាកនៅមន្ទីរពេទ្យ។ សូម្បីតែគ្រួសារនិងមិត្តភ័ក្ដិរបស់ Raiola ក៏បានចេញមកបដិសេធអំពីដំណឹងស្លាប់នេះដែរ។ Raiola ជាភ្នាក់ងាររបស់កីឡាករល្បីៗជាច្រើនដូចជា Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត៕
29 Apr 2022
21 views
Football News
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបទទួលមរណះភាពនៅវ័យ៥៤ឆ្នាំ
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបដ៏មានឥទ្ធិពលមួយរូប បានបាត់បង់ជីវិតនៅវ័យ៥៤ឆ្នាំ ដោយសារតែបញ្ហាសុខភាព។ នេះបើយោង Mirror ។ លោកជាភ្នាក់ងារកីឡាករបស់ Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត។ បើតាមសារព័ត៌មានជាច្រើននៅប្រទេសអ៊ីតាលីគឺលោកបានស្លាប់ដោយសារតែជំងឺសួត ដោយលោកធ្លាប់ចូលបន្ទប់វះកាត់ព្យាបាលម្ដងរួចមកហើយកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែព័ត៌មានមួយនេះមិនបានទម្លាយនៅពេលនោះឡើយ។ គួរបញ្ជាក់ផងដែរថា លោក Mino Raiola ចាប់ផ្ដើមអាជីពជាភ្នាក់ងារកីឡាករនេះចាប់តាំងពីឆ្នាំ១៩៩៣រហូតមក ដោយលោកមានភាពជោគជ័យនៅក្នុងអាជីពនេះខ្លាំង និងមានមជ្ឈដ្ឋានបាល់ទាត់ទទួលស្គាល់៕
29 Apr 2022
29 views
Football News
Zlatan លើកសរសើរ Verratti ថាពូកែគ្រប់គ្រងបាល់មានសមត្ថភាពពីធម្មជាតិ
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានចេញមុខសរសើរតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Marco Verratti មិនដាច់ពីមាត់, ក្នុងនោះគាត់បានលើកឡើងថា ខ្សែបម្រើសញ្ជាតិ អ៊ីតាលី រូបនេះមានដុងជាមួយការលេងតួនាទីជាខ្សែបម្រើតាំងពីកំណើត ហើយគាត់ពិតជាពូកែគ្រប់គងបាល់ខ្លាំងណាស់ និងមិនងាយធ្វើឱ្យរបូតបាល់ឡើយ។ ជាការពិតណាស់ Zlatan ក៏ធ្លាប់ជាមិត្តរួមក្រុមរបស់ Verratti ផងដែរ កំលុងពេលគាត់ស្នាក់នៅទឹកដី Parc des Princes រយៈពេល ៤ ឆ្នាំ ។ ហើយក្រោយមកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត ក៏បានផ្លាស់ទៅចូលរួមជាមួយ Man UTD, LA Galaxy និងបច្ចុប្បន្នកំពុងតែរួមរស់ជាមួយអតីតក្លិបចាស់ AC Milan ខណៈ Verratti វិញ ឥឡូវរូបគេកំពុងបន្តអាជីពជាមួយក្រុមអ្នកមានបារាំងនៅឡើយទេ។ Zlatan បានលើកឡើងពី Verratti យ៉ាងដូច្នេះថា៖ “ Verratti ជាអ្នកដែលមានតួនាទីគ្រប់គ្រងការប្រកួត គាត់ពូកែគ្រប់គ្រងបាល់ គាត់មិនងាយធ្វើឱ្យបាត់បាល់ គាត់មិនភ័យខ្លាចនៅក្នុងការលេង។ គាត់មានសមត្ថភាពជាមួយការលេងជាខ្សែបម្រើតាំងពីធម្មជាតិ”៕
29 Jan 2022
83 views
Football News
Sergio Ramos រកបានគ្រាប់ដំបូងឲ្យ PSG ហើយ
ខ្សែការពារ Sergio Ramos រកបានគ្រាប់ដំបូងឲ្យក្លឹប Paris St-Germain ហើយ ជួយក្រុមយកឈ្នះ Reims ៤ ទល់នឹង ០ បន្តនាំមុខក្នុងតារាងពិន្ទូ Ligue 1។ ក្រុមលោក Mauricio Pochettino រកបានគ្រាប់ទីមួយដោយខ្សែបម្រើ Marco Verratti ក្នុងវគ្គទីមួយ។ ឈានដល់វគ្គទីពី Ramos និង Danilo Pereira បានបន្ថែមម្នាក់មួយគ្រាប់ទៀតឲ្យ PSG ខណៈ Wout Faes របស់ Reims បានធ្វើឲ្យចូលទីរបស់ខ្លួនឯងមួយគ្រាប់។ ជ័យជម្នះ ៤ ទល់នឹង ០ នេះ PSG នៅតែបន្តឈរលេខ១ក្នុងតារាងពិន្ទុមាន៥៣ពិន្ទុ ដាច់ក្រុមលេខពីរ Nice ដល់ទៅ ១១ពិន្ទុឯណោះ។ Marseille កំពុងនៅលេខ៣មាន ៤០ពិន្ទុ៕
25 Jan 2022
81 views
Football News
កីឡាករបាល់ទាត់ Marco Verratti របស់ PSG បានឆ្លងជំងឺ Covid 19
ខ្សែបម្រើ Marco Verratti របស់ក្រុម PSG បានធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស Covid-19 នេះ។ ហេតុដូច្នេះហើយខ្សែបម្រើ Marco Verratti នឹងដាក់ខ្លួនដោយឡែកហើយនឹងខកខានការប្រកួតយ៉ាងតិចចំនួន ២ សប្ដាហ៍នាពេលខាងមុខនេះ។ PSG ត្រូវជួបក្រុម Lille OSC នៅលីគបារាំងនាថ្ងៃទី ៣ ខែមេសានិង Bayern Munich នៅវគ្គ ៨ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League នាថ្ងៃទី ៧ ខែមេសា។
03 Apr 2021
287 views
Other News
ខ្សែបម្រើ Marco Verratti ព្រមព្រៀងបន្តកុងត្រាជាមួយ PSG រហូតដល់ឆ្នាំ២០២៤
ក្លឹបអ្នកមានបារាំង Paris Saint-Germain បានប្រកាសនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ពួកគេបានព្រមព្រៀងគ្នាជាមួយកីឡាករ Marco Verratti ហើយ ដើម្បីបន្តកុងត្រារបស់ខ្សែបម្រើរូបនេះឱ្យមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ។ ខ្សែបម្រើសញ្ជាតិអ៊ីតាលីវ័យ ២៦ ឆ្នាំរូបនេះនៅសល់តែ ១៤ ខែទៀតប៉ុណ្ណោះលើកិច្ចព្រមព្រៀងចាស់របស់គាត់ ដូច្នេះហើយម្ចាស់ជើងឯកក្របខណ្ឌ Ligue1 ក្លឹប Paris Saint-Germain ចង់បន្តកុងត្រាលើកិច្ចសន្យាថ្មីឱ្យកីឡាកររូបនេះ ។ Verratti បានចូលរួមជាមួយក្លឹបយក្សទីក្រុងប៉ារីស ពីក្លឹប Pescara ក្នុងតម្លៃ ១២ លានអឺរ៉ូកាលពីឆ្នាំ ២០១២ ហើយចាប់តាំងពីពេលនោះមក គាត់បានបង្ហាញខ្លួននៅ ២៩០ ប្រកួត ដោយស៊ុតបញ្ចូលចូលទីបានចំនួន ៩ គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ( Assist ) ចំនួន ៤៨ គ្រាប់ទៀត ។ សូមបញ្ជាក់ឱ្យដឹងផងដែរថា ក្រោយពីចូលរួមជាមួយក្លឹប Paris Saint-Germain អស់រយះពេល ៧
01 Nov 2019
187 views
Other News
លោក Emery មិនដាក់កីឡាករសំខាន់ 3រូបនេះទេទុកត្រៀមប៉ះ Real Madrid
PSG កំពុងតែត្រៀមកម្លាំងសម្រាប់ការប្រកួតជើងទី2 វគ្គ16 ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ទល់នឹងក្រុម Real Madrid
03 Mar 2018
1038 views