Tag: Marcos Acuna
Football News
Atletico Madrid ភ្លាត់ចាញ់ ក្រុម Sevilla ១ ទល់នឹង ០
ក្តីសង្ឃឹមរបស់ក្រុម Atletico Madrid ក្នុងការឈ្នះពានរង្វាន់ LaLiga ត្រូវបានបង្អាក់ដំណើរ បន្ទាប់ពីពួកគេបានចាញ់ក្រុម Sevilla ១-០ ក្រៅដី។ ជាមួយនឹងការលេង ត្រឹម ៨ នាទី ប៉ុណ្ណោះក្រុមម្ចាស់ផ្ទះមានឱកាសទទួលបានបាល់ប៉េណាល់ទីដើម្បីនាំមុខ ១-០ ទៅលើក្រុម Atletico Madrid ក៏ប៉ុន្តែកីឡាករ Lucas Ocampos របស់ក្រុម Sevilla បានខកខានឱកាសរកគ្រាប់ពីការទាត់បាល់ប៉េណាល់ទីដោយកីឡាករអ្នកចាំ Jan Oblak សង្រ្គោះបាល់បាន ។ ១ នាទី បន្ទាប់ក្រុម Sevilla មានឱកាសសារជាថ្មីនៅពេលដែលកីឡាករ De Jong ទាត់បាល់ចេញពីចម្ងាយប៉ុន្តែត្រូវបានខ្សែការពាររបស់ Atletico សង្រ្គោះបាល់ម្ដងទៀត ចប់តង់ទី ១ ក្រុមទាំងពីរ បញ្ចប់ លិទ្ធផលត្រឹម ០ ស្មើ ។ ទោះបីកីឡាករ Jan Oblak បានសង្គ្រោះបាល់ប៉េណាល់ទីនៅតង់ទី ១ ក៏ដោយក្រុមរបស់គាត់មិនអាចបញ្ឈប់ ក្រុមម្ចាស់ផ្ទះ Sevilla
05 Apr 2021
438 views