Tag: Marcos Alonso
Football News
Ronaldo តាមទាន់គ្រាប់បាល់របស់ Son ហើយ ក្រោយជួយ Man United ស្មើ Chelsea
ខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់ទី១៧ក្នុងរដូវកាលនេះ បន្ទាប់ពីធ្វើបានមួយគ្រាប់ជួយ Manchester United តាមស្មើ Chelsea ១-១ នៅក្របខណ្ឌ Premier League កាលពីយប់មិញ។ ក្នុងការប្រកួត Chelsea បានបើកការនាំមុខនៅនាទី៦០ ទាត់បញ្ចូលទីដោយខ្សែការពារឆ្វេង Marcos Alonso ក្រោយមានការបញ្ជូនពី Kai Havertz។ តែ២នាទីបន្ទាប់ Man United ដែលកំពុងត្រូវការពិន្ទុដើម្បីប្រជែង Top ៤នោះ ក៏តាមស្មើបានវិញសម្រេចទីដោយ Ronaldo ក្រោយមានការបោះយ៉ាងស្អាតពីខ្សែបម្រើ Nemanja Matic។ លទ្ធផលស្មើគ្នា ១-១ នេះបានបន្សល់រហូតដល់ចប់៩០នាទី ដូច្នេះ Man United និង Chelsea ចែកគ្នាម្នាក់មួយពិន្ទុ។ រកបានមួយគ្រាប់កាលពីយប់មិញ Ronaldo ពេលនេះមានគ្រាប់បាល់ស្មើគ្នាជាមួយខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-Min មាន១៧គ្រាប់។ Ronaldo និង Son កំពុងឈរលេខ២ជាមួយគ្នាក្នុងនាមជាអ្នករកគ្រាប់បានច្រើនជាងគេនៅ
29 Apr 2022
20 views
Football News
Werner រត់វ៉ាខ្សែការពារទាញដាច់អ្នកចាំទីស៊ុតមួយគ្រាប់អ៊េមហួស
កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Southampton បានបើកទ្វាកីឡដ្ឋាន St. Mary’s Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea នៅក្នុងការប្រកួតសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Premier League។ ជាការពិតណាស់ ក្រុមភ្ញៀវ Chelsea ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេបានចូលទៅលត់ក្រុម Southampton ដល់ក្នុងដី ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ ក្នុងនោះ Mason Mount និង Timo Werner រកបានម្នាក់ ២ គ្រាប់ ចំណែក Marcos Alonso និង Kai Havertz រកបានម្នាក់មួយគ្រាប់ផងដែរ។ គួរបញ្ជាក់ថា Chelsea ពេលនេះបន្តឈរនៅលេខរៀងទី ៣ ដដែល មាន ៦២ ពិន្ទុ ដោយឡែក
11 Apr 2022
39 views
Football News
Lukaku ចង់មក Chelsea វិញដើម្បីបង្ហាញ Fan ថាពេលនេះគេមិនដូចមុនទេ
Romelu Lukaku មានបំណងចង់ត្រឡប់មកកាន់ Chelsea វិញ ព្រោះតែគេចង់បង្ហាញអ្នកគាំទ្រនៅ Stamford Bridge ថា សមត្ថភាពរបស់គេបច្ចុប្បន្នមិនដូចមុនទេ។ Lukaku បានចូលរួមជាមួយ Chelsea ដំបូងនៅខែ សីហា ឆ្នាំ ២០១១ពីក្លឹប Anderlecht ក្នុងតម្លៃខ្លួន១៨លានផោន។ ហើយបច្ចុប្បន្នតោខៀវកំពុងទាក់ទងគេឲ្យត្រឡប់មកវិញ។ Chelsea បានដាក់សំណើរ២ដងទៅ Inter Milan តែត្រូវបដិសេធទាំងអស់។ ចុងក្រោយនេះ Chelsea ហ៊ានឲ្យដល់ទៅ៨៨លានផោន ហើយថែមឲ្យខ្សែការពារ Marcos Alonso មួយទៀត តែ Inter បន្តមិនយល់ព្រមលក់ Lukaku។ ក្រុមជើងឯក UCL កំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មីដើម្បីត្រៀមរដូវកាលក្រោយព្រោះតែ Wener មិនត្រូវមុតស្រួច។ ហើយ Lukaku នេះហើយស្ថិតក្នុងក្រសែភ្នែករបស់លោក Thomas Tuchel។ ចាប់តាំងផ្ទេរមក Inter Milan ក្នុងតម្លៃខ្លួន៧៣លានផោនកាលពីឆ្នាំ២០១៩ កីឡាករវ័យ២៨ឆ្នាំរកបាន៦៤គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៩៥ប្រកួតគិតគ្រប់កម្មវិធី។ ប្រភពពី The Sun
04 Aug 2021
164 views
Football News
Chelsea ហ៊ានឲ្យ៨៨លានផោន បូក Alonso ដើម្បីយក Lukaku មកវិញ
ក្លឹប Chelsea មានបំណងចង់នាំយកអតីតខ្សែប្រយុទ្ធរបស់ខ្លួន Romelu Lukaku មកអង់គ្លេសវិញ ពីក្លឹប Inter Milan។ ម្ចាស់ជើងឯក Champions League បានស្នើទឹកប្រាក់៨៨លានផោន រួមទាំងបន្ថែម Marcos Alonso ទៀត។ តែសំណើរនេះត្រូវបានបដិសេធ ដោយ Inter និយាយថា Lukaku ចង់នៅអ៊ីតាលីបន្តទៀត។ ក្រុមតោខៀវបានបង្វែរការចាប់អារម្មណ៍លើកីឡាករសញ្ជាតិបែលហ្សុិក បន្ទាប់ពី Borussia Dortmund បដិសេធលក់តារាជើងស៊ុត Erling Haaland។ Lukaku រកបាន២៤គ្រាប់កាលពីរដូវកាលមុន ជួយ Inter ឈ្នះពាន Serie A។ គេត្រូវបានលក់ដោយ Chelsea ទៅកាន់ Everton កាលពីឆ្នាំ២០១៤។ ៣ឆ្នាំបន្ទាប់កីឡាវ័យ២៨ឆ្នាំក៏ផ្លាស់ទៅលេងនៅ Manchester United មុនពេលចូលរួមជាមួយ Inter នៅឆ្នាំ២០១៩។ ចាប់តាំងពីមកកាន់កីឡដ្ឋាន San Siro ក្នុងតម្លៃខ្លួន៧៣លានផោន Lukaku រកបាន៦៥គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៩៥ប្រកួតគិតគ្រប់កម្មវិធី៕
03 Aug 2021
203 views