Tag: Marcus Rashford
Football News
ខ្សែប្រយុទ្ធ Marcus Rashford រអ៊ូចង់ចាកចេញពីក្លឹប Man United
ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានរាយការណ៍ថា ខ្លួនកំពុងរអ៊ូដាក់មិត្តរួមក្រុមថាចង់ ចាកចេញពីក្លិប។ ជាការពិតណាស់ Rashford កំពុងតែជួបឧបសគ្គច្រើន ហើយពិបាករកពេលបង្ហាញខ្លួនលើទីលាន ក្រោមការដឹកនាំ របស់លោក Ralf Rangnick។ លើសពីនេះផងដែរ Rashford ត្រូវបានជ្រុះចេញពីបញ្ចីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសទៀត ជាហេតុធ្វើឲ្យគេហាក់ដូចជាមានសម្ពាធខ្លាំង។ បើយោងទៅតាម Football Insider បានចុះផ្សាយថា Rashford បានសម្រេចចិត្តដើរប្រាប់មិត្តរួមក្រុមខ្លួន ថាខ្លួនសម្រេចចិត្តដើរចេញពី Old Trafford ហើយ ដោយខ្លួនចង់ចេញទៅរកការប្រកួតប្រជែងថ្មី ដើម្បីឲ្យអាជីពរបស់ខ្លួនមានជីវិតឡើងវិញ៕
28 Mar 2022
46 views
Football News
Rashford មិនសប្បាយចិត្តកំពុងគិតគូរពីអនាគតរបស់ខ្លួននៅ Man Utd
ខ្សែប្រយុទ្ធ Marcus Rashford កំពុងគិតគូរពីអនាគតរបស់ខ្លួននៅក្លឹប Manchester United ដោយនឹងអាចចាកចេញពីក្លឹបនេះនៅរដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ។ ប្រភពជាច្រើនបានឲ្យដឹងថា Rashford ហាក់ដូចជាមិនសប្បាយចិត្តក្រោមការដឹកនាំរបស់ លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមបិសាចនេះទេ ដោយសារតែក្រោមការដឹកនាំរបស់លោក គេមិនបានទទួលម៉ោងលេងពេញលេញ និងមិនមែនជាជម្រើសដំបូងដែលដាក់ឲ្យចូលលេងនោះទេ។ មួយវិញទៀតដោយសារ លោក Rangnick នឹងនៅបន្តពាក់ព័ន្ធនឹងការដឹកនាំរបស់ Man Utd ដោយចប់រដូវកាលនេះលោកនឹងក្លាយជាអ្នកប្រឹក្សារបស់ក្លឹបនេះ ដូច្នេះហើយនៅខណៈបានធ្វើឲ្យ Rashford ខ្វាយខ្វល់នឹងអនាគតរបស់គេនៅទីនេះ ដោយគេចង់ដឹងច្បាស់លាស់ថាក្លឹបគិតគូរបែបណាចំពោះគេ ដើម្បីងាយគេគិតគូរសម្រេចអនាគតនៅរដូវកាលនេះតែម្ដង។ Rashford មកលេងឲ្យក្រុម Man Utd តាំងពីក្មេងមក ដោយបានផ្លាស់មកក្រុមឈុតធំនៅរដូវកាលឆ្នាំ២០១៥-១៦។ នៅរដូវកាលនេះ គេចូលលេងឲ្យ Man Utd បាន ២៤ប្រកួត និងរកគ្រាប់បាល់បាន ៥គ្រាប់។ កីឡាករនឹងចប់កុងត្រានៅឆ្នាំ២០២៣ខាងមុខ ដោយមានលក្ខខណ្ឌអាចបន្តបាន១ឆ្នាំទៀតពីក្លឹប៕
08 Mar 2022
55 views
Football News
Rangnick បានផ្តាំឱ្យ Rashford យកគំរូតាម Sancho ក្រោយឃើញធ្លាក់ទម្រង់លេងខ្លាំងពេក
Marcus Rashford នៅរដូវកាល ២០២១-២០២២ នេះហាក់បង្ហាញទម្រង់លេងពុំសូវបានល្អប៉ុន្មានទេជារួមដោយសារកត្តារបួសនិងបញ្ហាផ្ទាល់ខ្លួនមួយចំនួនទៀតបានធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសចាប់ផ្តើមរៀងយឺតមែនទែន ដោយគិតមកត្រឹមពេលនេះរូបគេទើបតែរកបាន ៥ គ្រាប់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick នៅតែជឿជាក់ថា Rashford នឹងអាចត្រឡប់មករកទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនវិញហើយគាត់ក៏បានលើកយក Sancho ជាគំរូផងដែរ ដើម្បីឱ្យកីឡាករវ័យ ២៤ឆ្នាំគួររៀនសូត្រតាមដូច្នេះហើយទើបគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មានទំនុកចិត្តថា Rashford នឹងអាចល្អប្រសើរឡើងវិញបាន។ នៅពេលគេសួរអំពី Rashford លោក Rangnick បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ពួកយើងមានភាពស្រដៀងគ្នាជាមួយស្ថានភាពរបស់ Jadon Sancho កាលពី ៦ ទៅ ៧ សប្តាហ៍មុន។ គាត់គឺជាគំរូដ៏ល្អបំផុតសម្រាប់អ្វីដែលកំពុងកើតឡើង។ ក្នុងនាមគាត់ជាកីឡាករម្នាក់ដែលមានទម្រង់លេងផ្ទាល់ខ្លួនមួយ ហើយក្រោយមកគាត់ក៏បានធ្លាក់ទម្រង់លេង ហើយរហូតមកដល់ឥឡូវនេះវាពិតជាដូច Marcus មែនទែន”៕
28 Feb 2022
60 views
Football News
Rashford បានផ្ញើសារលើកទឹកចិត្តដល់កីឡាករ Van de Beek
ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford បានផ្ញើសារលើកទឹកចិត្តកីឡាករ Donny van de Beek បន្ទាប់ពីរូបគេទទួលបានជោគជ័យក្នុងការផ្លាស់ទៅកាន់ Everton ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។ ជាការពិតណាស់ Van de Beek ជា ខ្សែបម្រើម្នាក់ដែលគេមើលឃើញថាពោរពេញទៅដោយទេពកោសល្យ និង ចាប់ផ្តើមលេចធ្លោខ្លាំងនៅក្នុងរដូវកាល ២០១៨/២០១៩ ជាមួយ Ajax។ យ៉ាងណាក្តី ចាប់តាំងពីរូបគេផ្លាស់មកកាន់ Man Utd នៅក្នុងឆ្នាំ២០២០ គឺ គេបានជួបនូវបញ្ហាធំមួយ គឺ ការមិនសូវទទួលបានឱកាសបង្ហាញខ្លួននៅលើទីលាន ដែលវាបានធ្វើឲ្យគេមានបំណងចង់ចាកចេញដើម្បីផ្លាស់ទៅកាន់កន្លែងថ្មីដែលអាចជួយខ្លួនបង្ហាញខ្លួនជាជម្រើសដំបូងជាដើម ហើយ ចុងក្រោយ កីឡាករសញ្ជាតិហូល្លង់ខាងលើក៏បានជ្រើសយក Everton។ Rashford បាននិយាយថា៖ “បងប្រុសរបស់ខ្ញុំ។ ទៅបង្ហាញពួកគេនូវអ្វីដែលអ្នកអាចធ្វើបាន”៕
02 Feb 2022
98 views
Football News
លោក Berbatov បានប្រាប់ Rashford សួរ Alan Shearer ឬក៏ Ronaldo របៀបរកគ្រាប់បាល់
Dimitar Berbatov បានប្រាប់ទៅកាន់ Marcus Rashford ថាគួរតែកុំខ្មាសអៀនអីក្នុងការសួរទៅកាន់ Alan Shearer ឬក៏ Cristiano Ronaldo ដើម្បីឲ្យជួយខ្លួន ពីរបៀបក្នុងការរកគ្រាប់បាល់ បន្ទាប់ពីឃើញខ្សែប្រយុទ្ធរបស់អង់គ្លេសទើបតែរកបាន២គ្រាប់ តែបង្ហាញខ្លួន១១លើកទៅហើយឲ្យបិសាចក្រហម Manchester United នៅ English Premier League រដូវកាលនេះ។ អតីតខ្សែប្រយុទ្ធបិសាចក្រហម Dimitar Berbatov និយាយថា ៖ “Alan Shearer គឺជាម្នាក់ក្នុងចំណោមកីឡាករអង់គ្លេសជាច្រើន ដែលមានសមត្ថភាពអាចរកគ្រាប់បាល់បាន ហើយក៏ធ្លាប់ជានិមិត្តរូបរបស់ខ្ញុំ ដូច្នេះគេប្រហែលជាអាចជួយផ្ដល់នូវអ្វីដែលជាដំបូន្មានដល់ Rashford បានខ្លះនៅក្នុងស្ថានភាពបែបនេះ” ។ ខ្សែប្រយុទ្ធដដែលបន្ថែមថា ពេលដែលគេនៅជាកីឡាករក៏ធ្លាប់ទទួលបានការរិះគន់ដូចគ្នា គ្រាន់តែពេលខ្លះវាបានប៉ះពាល់ដល់អារម្មណ៍ តែពេលខ្លះក៏មិនអីដែរ។ ដូច្នេះវាសំខាន់ណាស់ដែលអ្នកចាត់ការក្រុមការងារ និងមិត្តរួមក្រុមគួរតែប្រាប់ទៅកាន់ Rashford ពីកំហុសដែលគេតែងតែរត់ខុសទម្រង់ ព្រោះវាជាការដាស់តឿនបន្តិចបន្តួច។ ពួកគេមានកីឡាករដ៏ឆ្លាតវៃក្នុងការរកគ្រាប់ដូចជា Ronaldo នៅក្នុងក្លឹប ដូច្នេះគេគួរតែនិយាយគ្នាជាមួយ Ronaldo ដើម្បីទទួលបានដំបូន្មានទាំងនោះ៕
13 Jan 2022
134 views
Football News
អ្នកគាំទ្ររបស់ក្លឹប Man United រិះគន់ Rashford និង Greenwood ថាកំណាញ់បាល់
អ្នកគាំទ្ររបស់ក្លឹប Manchester United បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយ Marcus Rashford និង Greenwood អំឡុងពេលប្រកួត FA Cup ទល់នឹង Aston Villa កាលពីយប់មិញ។ ការប្រកួតដែលលេងនៅកីឡដ្ឋាន Old Trafford ក្រុមលោក Ralf Rangnick បានយកឈ្នះ Aston Villa ត្រឹម ១ ទល់នឹង ០ ប៉ុណ្ណោះ ដោយមួយគ្រាប់នោះធ្វើបានដោយខ្សែបម្រើ McTominay។ ប៉ុន្តែនៅវគ្គទីពីរ United មានឱកាសមាសមួយក្នុងការរកបានគ្រាប់ទីពីរតែត្រូវ Greenwood ចាក់ចោល។ នៅនាទី៧៥ Greenwood ទទួលបានបាល់វាយបកពីស្លាបខាងស្ដាំ ខណៈ Rashford រត់ចូលកណ្ដាលដើម្បីគាំទ្រ។ ប៉ុន្តែពេលនោះ Greenwood មិនព្រមបោះឲ្យ Rashford ឡើយ ដោយសម្រេចចិត្តទាត់ខ្លួនឯ ហើយត្រូវអ្នកចាំទីជួយបាន។ បាល់បានខ្ទាតចេញពីដៃអ្នកចាំទី តែ Rashford មិនបានទៅព្យាយាមទាត់បន្ថែមទេ បែរជាឈរធម្មតាទៅវិញ។ ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្ររបស់
12 Jan 2022
106 views
Football News
Michael Carrick និយាយពីការសម្រេចដាក់ Ronaldo បម្រុងយប់មិញ
គ្រូបង្វឹកបណ្តោះអាសន្នរបស់ Man Utd បានពន្យល់ពីមូលហេតុដែលដាក់ឲ្យតារាឆ្នើម Cristiano Ronaldo អង្គុយនៅកៅអីបម្រុងក្នុងការប្រកួតក្របខ័ណ្ឌ Premier League រវាង Chelsea ជាមួយ Man Utd នៅកីឡដ្ឋាន Stamford Bridge ។ ទោះបី Man United កំពុងធ្វើការធ្ងន់ត្រូវប៉ះជាមួយក្រុម Chelsea ដែលស្ថិតកំពូលតារាង Premier League ក៏ដោយក៏លោក Michael បានសម្រេចចិត្តឲ្យកំពូលខ្សែប្រយុទ្ធពាក់អាវលេខ 7 រូបនេះស្ថិតនៅកៅអីបម្រុង ខណៈដែល Bruno Fernandes, Jadon Sancho និង Marcus Rashford ត្រូវបានឲ្យរាប់រងកន្លែងប្រយុទ្ធក្នុងជម្រើសដំបូង។ យោងតាមលោក Michael Carrick និយាយថា៖ “កីឡាករ Cristiano Ronaldo ប្រហែលជាឈ្មោះដ៏អស្ចារ្យរបស់ពួកគេ ប៉ុន្តែវាគ្រាន់តែជាគំនិតនៃផែនការហ្គេមប៉ុណ្ណោះ។ Ronaldo តាមពិតគាត់ពិតជាអស្ចារ្យណាស់ ប៉ុន្តែលោកត្រូវតែសម្រេចចិត្តធ្វើបែបនេះនៅថ្ងៃនេះ។ និយាយដោយស្មោះត្រង់ទៅវាជាគ្រាន់តែជាការសម្រេចចិត្តជ្រើសរើសដើម្បីក្រុម។ កីឡាករក្មេងទាំងអស់នៅក្នុងក្រុមពិតជាអស្ចារ្យគ្រប់កន្លែងក្នុងជម្រើសដំបូងហើយ Ronaldo
29 Nov 2021
192 views
Football News
លោក Solskjaer ថា កីឡាករ Man UTD រូបនេះ នឹងក្លាយជាកំពូលកីឡាករ
អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solsjaer បានបង្ហាញការគាំទ្រដល់កីឡាករចំណូលថ្មី Jadon Sancho បើទោះបីខ្សែប្រយុទ្ធរូបនេះ មិនទាន់បង្ហាញទម្រង់លេងល្អនៅក្របខណ្ឌ Premier League ក៏ដោយ។ លោក Solskjaer សរសើរទម្រង់លេងរបស់ Sancho ក្នុងការប្រកួត Champions League ទល់ក្រុម Villarreal កន្លងទៅ ទោះបីគេមិនបានលេងពេញ៩០នាទីក្ដី។ លោកបានបង្ហាញថាទាំងក្រុម Man United និងជម្រើសជាតិអង់គ្លេស សុទ្ធតែជឿជាក់លើគុណភាពរបស់ Sancho។ គ្រូបង្វឹករូបនេះបាននិយាយថា៖ គេនឹងក្លាយជាកីឡាករកំពូលម្នាក់។ ទម្រង់លេងពិតប្រាកដរបស់គេនឹងមកដល់ឆាប់ៗ។ យើងមានកីឡាករល្អៗ ដែលគេអាចរៀនសូត្រ និងសម្របខ្លួនតាម ដូចជា Cristiano Ronaldo និង Edinson Cavani ហើយមានមិត្ដរួមជាតិផ្សេងទៀតដូចជា Marcus Rashford និង Jesse Lingard ជាដើម។ ដូច្នេះគេនឹងល្អ យើងមានមិនការព្រួយបារម្ភអ្វីឡើយ។ ប្រសិនបើគេនៅទីនេះ ខ្ញុំប្រាកដណាស់
02 Oct 2021
142 views
Football News
Rashford នឹងអវត្តមានក្នុងការប្រកួតរដូវកាលថ្មីដល់ ១២ប្រកួតដោយសារហេតុផលនេះ
ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ច្បាស់ហើយថា ខ្សែប្រយុទ្ធ Marcus Rashford នឹងធ្វើការវះកាត់របួសត្រង់ស្មា។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានពន្យាពេលវះកាត់របួសដោយទ្រាំចូលលេងទាំងឈឺចាប់ដើម្បីជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសដណ្ដើមបានតំណែងជើងឯករងនៅ Euro 2020 ។ ក្លិបបានមិនបានបញ្ជាក់ពេលវេលាដែលកីឡាករវ័យ២៣ឆ្នាំរូបនេះអវត្តមានពីទីលានបែបជាក់លាក់នោះឡើយដោយបញ្ជាក់ត្រឹមតែថាគេនឹងវិលត្រឡប់មកទីលានវិញឲ្យលឿនបំផុតតាមដែលអាចធ្វើបាន តែយោងតាមសារព័ត៌មាន The Telegraph គឺ Rashford អាចនឹងខកខានចំនួន១២ប្រកួតទាំងនៅ Premier League និង Champions League ។ បើសិន Rashford អវត្តមានដល់ទៅ៣ខែមែននោះគេអាចនឹងខកខានការប្រកួតនៅ Premier League ប៉ះនឹង Leeds, Soton, Wolves, New Castle, West Ham, Aston Villa, Everton, Leicester និង Liverpool ខណៈការប្រកួតនៅ Champions League គឺអាក់ខានចំនួន៣ប្រកួតផងដែរ៕
31 Jul 2021
276 views
Football News
Rashford ថាអង់គ្លេស គ្មានអ្វីត្រូវខ្លាចរអា អាល្លឺម៉ង់ទេ ទោះមានប្រវត្តិមិនល្អក៏ដោយ
ខ្សែប្រយុទ្ធ Marcus Rashford បានអះអាងថាអង់គ្លេស មិនមានអ្វីត្រូវភ័យខ្លាចចំពោះក្រុមអាល្លឺម៉ង់ ឬក្រុមដទៃទៀតនោះទេសម្រាប់ការប្រកួតពានរង្វាន់ Euro 2020 នេះ។ ក្រុមអង់គ្លេស នឹងត្រូវប៉ះជាមួយក្រុមអាល្លឺម៉ង់ នៅចុងសប្ដាហ៍នេះនៅកីឡដ្ឋាន Wembley សម្រាប់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។ អាល្លឺម៉ង់ធ្វើមិនបានល្អប៉ុន្មាននោះទេនៅប៉ុន្មានប្រកួតកន្លងមក តាំងពីនៅ World Cup 2018 ម្ល៉េះ។ ខណៈដែលអង់គ្លេសវិញ ក្រោមការដឹកនាំរបស់លោក Southgate ឃើញថាទម្រង់លេងគ្រាន់បើ និងកាល World Cup 2018 បានឡើងដល់វគ្គ៤ក្រុមចុងក្រោយថែមទៀត។ ខណៈដែលប៉ះអាល្លឺម៉ង់នៅ Euro 2020 នេះ ខ្សែប្រយុទ្ធ Rashford បាននិយាយថា៖ “យើងចង់បង្កើតប្រវត្តិសាស្ត្រមួយ។ គោលដៅធំរបស់យើងគឺឈ្នះការប្រកួត។ ប្រសិនបើយើងធ្វើបាន យើងនឹងអាចកំណត់ត្រាហើយ។ មានតែក្រុមដ៏អស្ចារ្យមួយប៉ុណ្ណោះដែលគ្រប់គ្នាចង់ចាំ។ គ្មានអ្វីត្រូវភ័យខ្លាចអតីតកាលនោះទេ។ អ្នកមិនអាចថយក្រោយ និងផ្លាស់ប្ដូរវាឡើយ អ្វីដែលយើងអាចផ្លាស់ប្ដូរបានគឺការប្រកួតខាងមុខ”។ អង់គ្លេស ធ្លាប់មានការឈឺចាប់ច្រើនមកហើយក្រោមថ្វីជើងរបស់អាល្លឺម៉ង់នេះក្នុងការប្រកួតធំៗ។ ជាក់ស្ដែងកាល World Cup 1990 អង់គ្លេសបានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយចាញ់ប៉េណាល់ទីអាល្លឺម៉ង់៕
25 Jun 2021
210 views
Football News
Man Utd បារម្ភខ្លាច Rashford មិនបានលេងនៅរដូវកាលក្រោយ
ក្លឹបបិសាចក្រហម Manchester United បានបង្ហាញក្ដីបារម្ភថាខ្សែប្រយុទ្ធ Marcus Rashford អាចនឹងខកខានការប្រកួតលីគកំពូលអង់គ្លេសរដូវកាលក្រោយ ព្រោះតែបញ្ហារបួស។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Mirror ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ លេងនៅលីគកំពូលអង់គ្លេសទាំងមានរបួសជើងនិងស្មា ប៉ុន្តែមិនទាន់បានវះកាត់ឡើយ រងចាំរហូតដល់អង់គ្លេសលេងចប់ពាន Euro 2020។ Rashford នឹងត្រូវវះកាត់របួសមួយក្នុងចំណោមពីរ ហើយបើតាមដំណឹងច្បាស់ការគេទំនងវះកាត់ជើងមុន។ នៅលីគកំពូលអង់គ្លេស Rashford បង្ហាញខ្លួនបាន៥៧ប្រកួតឱ្យ United ហើយពេលនេះគេមានភារៈកិច្ចដ៏សំខាន់មួយទៀត គឺត្រូវជួយប្រទេសអង់គ្លេសលេងពាន Euro 2020 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មុនរដូវកាលថ្មីចាប់ផ្ដើមថ្ងៃទី១៤ សីហា ឆ្នាំ២០២១ខាងមុខ។ តាមកាលវិភាគលេងដ៏មមាញឹកនេះ ត្រូវបានគេមើលឃើញថា កីឡាកររូបនេះនឹងមិនមានពេលគ្រប់គ្រាន់ និងជាទាន់ពេលវេលាឡើយ៕
06 Jun 2021
189 views
Football News
Man Utd ចង់បាន Sancho ជាង Kane និងទុក Cavani រហូត Haaland ចេញពី Dortmund
សារព័ត៌មាន Dailymail របស់អង់គ្លេសថ្មីៗនេះបានចុះផ្សាយថា Man Utd ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Jadon Sancho ជាង Harry Kane របស់ Spurs នារដូវក្ដៅនេះ ហើយរក្សាទុក Cavani រហូត Erling Haaland ចេញពី Borussia Dortmund។ ខ្សែប្រយុទ្ធស្លាបវ័យ២១ឆ្នាំ Sancho បានបង្ហាញទម្រង់លេងយ៉ាងល្អឱ្យ Dortmund និងជួយពួកគេឈ្នះ German Cup និងលេងវគ្គជម្រុះ Champions League ដោយរកបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតចុងក្រោយនេះ។ លោក Ole Gunnar Solskjaer បានប្រាប់ទៅម្ចាស់ក្លឹបពីជម្រើសខ្សែប្រយុទ្ធថា Sancho, Cavani, Mason Greenwood, Marcus Rashford និង Anthony Martial នឹងធ្វើឱ្យ United អាចប្រកួតប្រជែងដណ្ដើមពានសំខាន់ៗជាមួយ Manchester City, Liverpool
30 May 2021
266 views
Other News
Solskjaer ថា Rashford ធ្វើបានល្អបំផុតអំឡុងពេល Man Utd ប្រកួតជាមួយ Liverpool
គ្រូបង្វឹក Manchester United លោក Ole Gunnar Solskjaer បានកោតសរសើរទម្រង់លេងដ៏អស្ចារ្យរបស់កីឡាករ Marcus Rashford ដោយអះអាងថា “នេះគឺជាទម្រង់លេងដ៏ល្អបំផុតដែលលោកមិនធ្លាប់ឃើញចាប់តាំងពីមកដឹកនាំក្រុម Manchester United”។ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះរកបានគ្រាប់បាល់ដំបូងដ៏ល្អសម្រាប់ក្រុម Manchester United ហើយបានបង្កបញ្ហាច្រើនដល់ខ្សែការពារឆ្នើម Virgil van Dijkរ បស់ក្រុម Liverpool ។ លោក Soslkjaer បានកោតសរសើរ rashford និងកីឡាករវ័យក្មេង Daniel James ដែលបានបង្ហាញស្មារតីប្រយុទ្ធពិតប្រាកដ គ្មានការភ័យខ្លាច និងបង្កបញ្ហាដល់ប្រព័ន្ធការពាររបស់ក្រុម Liverpool ។ លោក Solskjaer បានអះអាងថា ក្រុមរបស់លោកគួរទទួលបានពិន្ទុច្រើនជាងនេះ។ គ្រូបង្វឹករូបនេះបានពន្យល់ថា “ខ្ញុំពិតជាខកចិត្ត តាងនាមឲ្យកីឡាករនិងអ្នកគាំទ្រ ពីព្រោះពួកគេសមនឹងទទួលបានលើសពី១ពិន្ទុ៕
23 Oct 2019
209 views
Other News
Marcus Rashford ឈរលើគេនាមជាកីឡាករមានល្បឿនលឿនបំផុត នៅ PL រដូវកាលនេះ
ក្រុម Manchester United បានទទួលរងនូវការចាប់ផ្តើមដ៏គួរខកចិត្តមួយនៅរដូវកាលនេះ ហើយបច្ចុប្បន្នពួកគេកំពុងឈរនៅក្បែរតំបន់កាត់ចោល ប៉ុន្តែទោះជាយ៉ាងណាពួកគេមានកីឡាករម្នាក់ ដែលកំពុងឈរលើគេ នាមជាកីឡាករមាន“ ល្បឿនលឿន” បំផុត នៅរដូវកាលនេះ ។ ជាក់ស្តែងខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានកត់ត្រាជាកីឡាករមានល្បឿនលឿនបំផុត រហូតមកដល់ពេលនេះ ខណ:កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មានល្បឿន ៣៦,៣២ គីទ្បូម៉ែត្រក្នុងមួយម៉ោង ក្នុងអំឡុងដំណាក់កាលដំបូងនៃរដូវកាល ២០១៩/២០ នេះ ។ មិនតែប៉ុណ្ណោះ Rashford ត្រូវដេញតាមពីក្រោយដោយកីឡាកររបស់ក្រុម Sheffield United ទាំងពីររូបគឺ Enda Stevens និង John Fleck ខណ:ដែលពួកគេទាំងពីបានទទួលកំណាត់ត្រានូវល្បឿនប្រហាក់ប្រហែលគ្នា ប៉ុន្តែ Stevens បានផ្តួលមិត្តរួមក្រុមរបស់គេចំនួន ០.០៤ វិនាទី ។ ទន្ទឹមនឹងនេះ Rashford មិនមែនជាកីឡាករតែម្នាក់គត់ របស់ក្លឹប Man Utd ដែលជាប់បញ្ជីឈ្មោះនេះនោះទេ ដោយកីឡាករចំណូលថ្មី Daniel James ក៏បានជាប់ផងដែរ ជាមួយនឹងចំណាត់លេខ
20 Oct 2019
1237 views
La Liga News
Antoine Griezmann រកបាន ២គ្រាប់ជួយ Barcelona យកឈ្នះ Real Betis ៥-២
ចំណូលថ្មី Antoine Griezmann រកបាន ២គ្រាប់ ជួយក្រុមការពារជើងឯក FC Barcelona បានយកឈ្នះក្រុមភ្ញៀវ Real Betic ដោយលទ្ធផល ៥-២
26 Aug 2019
1346 views
Other News
កីឡាករ Man Utd ជាច្រើនកំពុងព្រួយបារម្ភខ្លាច Pogba អាចនឹងចេញពីក្លឹបព្រោះមនុស្សម្នាក់
កីឡាករក្រុម Manchester United ជាច្រើន កំពុងបារម្ភខ្លាចខ្សែបម្រើឆ្នើម Paul Pogba ចាកចេញពីក្លឹបបិសាចក្រហម ព្រោះតែការសម្រេចចិត្តរបស់អ្នកចាត់ការ Ole Gunnar Solskjaer ដែលឲ្យ Marcus Rashford ជាកីឡាករសំខាន់សម្រាប់ស៊ុតបាល់ពិន័យ១១ម៉ែត្រវិញ។ Pogba បានស៊ុតបាល់ពិន័យ១១ម៉ែត្រ មិនចូលដោយអ្នកចាំទី Rui Patricio របស់ក្រុម Wolves សង្គ្រោះបាន ធ្វើឲ្យ Man Utd បានត្រឹមស្មើ ១-១ នៅ Premier League កាលពីយប់ថ្ងៃចន្ទ។ ក្រោយចប់ការប្រកួត មានសេចក្តីរាយការណ៍ថា អ្នកចាត់ការ Ole បានសម្រេចចិត្តជ្រើសរើសឲ្យ Rashford ជាអ្នកស៊ុតវិញ នៅពេលក្រោយ។ បើតាម The Sun បានឲ្យដឹងថា ការសម្រេចនេះ អាចនឹងធ្វើឲ្យ Pogba ដែលកំពុងចង់ចេញពី Man Utd ផងនោះ អាចនឹងផ្ទេរទៅក្លឹបថ្មី ប៉ុន្តែមិត្តរួមក្រុមបិសាចក្រហមរបស់គេ មិនចង់ឲ្យកីឡាករវ័យ២៦ឆ្នាំ
22 Aug 2019
236 views
Other News
រដូវកាលនេះ Marcus Rashford បានក្លាយជាខ្សែប្រយុទ្ធលេខ១របស់ Man Utd
Marcus Rashford បានក្លាយជាខ្សែប្រយុទ្ធលេខ១របស់ក្រុមបិសាចក្រហម Manchester United ហើយ ក្រោយពីការចាកចេញពីរបស់ Lukaku ។ Rashford បានបង្ហាញសមត្ថភាពល្អសម្រាប់ក្រុម Man Utd ចាប់តាំងពីឆ្នាំ២០១៦មក ដោយបានបង្ហាញខ្លួន១៧០ប្រកួតមកហើយ និងបានក្លាយជាខ្សែប្រយុទ្ធវ័យក្មេងក្នុងជម្រើសជាតិអង់គ្លេសថែមទៀត។ សម្រាប់រដូវកាលថ្មីខាងមុខនេះ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំនឹងបានតួនាទីមួយថ្មីទៀត ព្រោះលោក Ole បានផ្ដល់ទំនុកចិត្ត១០០%លើរូបគេ ឱ្យលេងជាខ្សែប្រយុទ្ធលេខ១របស់ក្រុមតែម្ដង។ កីឡាករដែលរកបាន៣គ្រាប់ក្នុងការប្រកួតមិត្តភាពបើករដូវកាលរបស់ Man Utd កន្លងទៅនេះ ក៏ទើបតែបន្ដកុងត្រាថ្មីនៅ Old Trafford ដល់ឆ្នាំ២០២៣ផងដែរ។ កុងត្រានេះ កើតឡើងដោយសារតែលោក Ole ពេញចិត្តខ្លាំងលើរូបគេ ហើយរំពឹងថានឹងក្លាយជាតួអង្គសំខាន់សម្រាប់ក្រុមមិនខាន៕
11 Aug 2019
186 views
Other News
Real Madrid ហ៊ានដេញថ្លៃខ្សែប្រយុទ្ធ Man.United ម្នាក់រហូតដល់ ១០០លានផោន
បញ្ហាដ៏លំបាកនិងកំពុងប្រឈមរបស់ ក្រុមអធិរាជស Real Madrid នៅពេលនេះគឺការខ្សត់គ្រាប់បាល់បញ្ចូលទី ស្របពេល ក្រុមកំពុងសម្លឹងរកកីឡាករម្នាក់
31 Jan 2019
523 views