Tag: Mark Bullingham
Football News
Southgate នឹងចរចារឿងកុងត្រាថ្មី នៅពេលអង់គ្លេសឡើងលេង World Cup ២០២២
លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា លោកនឹងបើកការចរចារឿងបន្តកុងត្រាថ្មីជាអ្នកចាត់ការនេះទៀត នៅពេលដែលក្រុមលោកឡើងលេង World Cup ២០២២ ខណៈដែរលោកនឹងអស់កុងត្រាជាអ្នកចាត់ការនេះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ខាងមុខ។ លោក Southgate បាននិយាយថា៖” យើងគួរតែកុំទាល់អាលនិយាយរឿងបន្តកុងត្រាថ្មីនៅក្នុងពេលនេះ។ តែខ្ញុំយ៉ាងណាខ្ញុំចង់និយាយថា កិច្ចពិភាក្សារឿងបន្តកុងត្រាថ្មីនេះមាន ហើយលោក Mark Bullingham (នាយកប្រតិបត្តិរបស់សហព័ន្ធអង់គ្លេស) គាត់ក៏គាំទ្រនឹងគំនិតខ្ញុំនេះដែរ “។ លោកបានបន្តថា៖” ឥឡូវនេះខ្ញុំយល់ថា ធ្វើយ៉ាងណាឲ្យអង់គ្លេសឡើងលេងក្នុង World Cup ២០២២ខាងមុខនេះសិន នេះជាអាទិភាពដែលខ្ញុំត្រូវគិតពេលនេះ។ អញ្ចឹងរឿងពិភាក្សាកុងត្រាអីហ្នឹង យើងនឹងលើកឡើងនៅពេលក្រោយប៉ុន្មានអាទិត្យខាងមុខនេះ “។ នៅថ្ងៃស្អែកនេះអង់គ្លេសនឹងត្រូវប្រកួតជាមួយហុងគ្រីក្នុងវគ្គជម្រុះ World Cup ២០២២ ខាងមុខ ខណៈក្នុងពេលនេះ មានតែក្រុមជម្រើសជាតិអាល្លឺម៉ង់ទេ ដែលអាចប្រាកដចិត្តថាបានឡើងទៅដល់ព្រឹត្តិការណ៍ World Cup ខាងមុខមុនទោះសល់ប្រកួតជម្រុះ២ប្រកួតទៀតក៏ដោយ៕
13 Oct 2021
147 views