Tag: Martin Hinteregger
Football News
Bayern Munich ស្គាល់រស់ជាតិចាញ់ក្នុងដីខ្លួនឯងក្រោយឈ្នះបាន ៣០ប្រកួត
ក្រុម Eintracht Frankfurt បានផ្ដល់មេរៀនឲ្យ Bayern Munich ចាញ់ក្នុងលីគជាលើកដំបូងនៅទឹកដី Allianz Arena ក្នុង៣០ប្រកួតចុងក្រោយ។ Leon Goretzka ជាអ្នករកគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ Bayern នាទី២៩ ប៉ុន្តែ៣នាទីបន្ទាប់ប្រធានក្រុមរបស់ Frankfurt កីឡាករ Martin Hinteregger អាចរកគ្រាប់តាមស្មើវិញ។ នាទី៨៣ទៅហើយ Filip Kostic ធ្វើបានគ្រាប់ទីពីរ ជួយឲ្យ Frankfurt យកឈ្នះ Bayern ក្នុងលិទ្ធផល ២ ទល់នឹង ១។ Bayern ចាញ់ក្នុងដីខ្លួនឯងចុងក្រោយនៅខែ វិច្ឆិកា ឆ្នាំ ២០១៩។ ត្បិតតែបរាជ័យប្រកួតនេះមែន តែ Bayern នៅតែឈរកំពូលតារាង Bundesliga មាន១៦ពិន្ទុស្មើគ្នាជាមួយក្រុមលេខពីរ Leverkusen។ Frankfurt បានរំកិលឡើងមកលេខ១៣វិញមាន៨ពិន្ទុក្នុងដៃ៕
04 Oct 2021
173 views