Tag: Martin Keown
Football News
អតីតកីឡាករ Arsenal រិះគន់ Walker យប់មិញថាឆេវឆាវ
អតីតកីឡាករ Arsenal លោក Martin Keown បានរិះគន់ទៅកាន់ខ្សែការពារជម្រើសជាតិអង់គ្លេស Kyle Walker ថា ខ្វះការពិចារណាក្រោយទៅទាត់ជើងកីឡាកររបស់ RB Leipzig រហូតទទួលបានកាតក្រហម និងត្រូវបណ្ដេញចេញពីការប្រកួតនៅនាទីទី៨២ សម្រាប់ជំនួប Manchester City ចាញ់ RB Leipzig យប់មិញ២-១។ ខ្សែការពារស្លាបស្ដាំរបស់មេឃខៀវខាងលើ ត្រូវបានបណ្ដេញចេញភ្លាមៗក្រោយពេលទាត់ជើងឆ្វេងកីឡាករ RB Leipzig ទាំងមានចេតនា។ មែនទែនទៅក្រុមរបស់អង់គ្លេសមួយនេះបានស្ថិតនៅកំពូលតារាងនៃពូល A រួចទៅហើយបើទោះជាចាញ់ការប្រកួតខាងលើនេះក្ដី ហើយការបង្កើតកំហុសរបស់ខ្សែការពារអង់គ្លេសខាងលើ នឹងធ្វើឲ្យក្រុម Manchester City បាត់បង់កម្លាំងសំខាន់នាប្រកួតបន្ទាប់ក្នុងវគ្គ១៦ UEFA Champions League នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ សម្រាប់ការពិន័យនោះអតីតកីឡាករ Arsenal ខាងលើយល់ថា ត្រឹម១ប្រកួតអីវាសក្ដិសមហើយ សម្រាប់ Walker ។ គាត់ (Walker) មើលទៅហាក់ដូចមិនមែនជាគាត់ ព្រោះអីមើលទៅហាក់ដូចជាបាត់បង់ការគ្រប់គ្រងអារម្មណ៍យ៉ាងដូច្នេះដែរ។ មែនទែនទៅគេជាមនុស្សឆេវឆាវ ប៉ុន្តែវាអាចប៉ះពាល់ដល់ការប្រកួតបន្ទាប់របស់ City នាការប្រកួតនៅជុំបន្ទាប់។
08 Dec 2021
108 views
Premier League News
Man City គឺជាក្រុមដ៏ល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូលកាលនេះ
ពួកគេកំពុងលេងបាល់ទាត់ល្អបំផុតដែលធ្លាប់បានលេងនៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League
19 Nov 2017
337 views