Tag: Mason Mount
Football News
Mason Mount ជាគោលដៅ Man City និង Liverpool ចាប់អារម្មណ៍
Chelsea កំពុងតែបារម្ភខ្សែបម្រើ Mason Mount ធ្លាក់លើដៃរបស់ Manchester City ឬ Liverpool ដោយសារតែក្លឹបរបស់ពួកគេជួបវិបត្តិម្ចាស់ក្លឹប។ កីឡាករសញ្ជាតិអង់គ្លេសវ័យ២៣ឆ្នាំគឺជាកីឡាករ Chelsea ម្នាក់ដែលមានថ្លៃពលកម្មទាបជាងគេបំផុតរង្វង់៧ម៉ឺនផោនក្នុងមួយសប្ដាហ៍។ Mount នៅសល់កុងត្រា២ឆ្នាំទៀតលើកិច្ចសន្យារបស់គេ ប៉ុន្តែដោយសារតែទណ្ឌកម្មបានរារាំង Chelsea មិនអាចផ្ដល់កុងត្រាថ្មីទៅកាន់គេ។ គូប្រជែង Liverpool និង Man City កំពុងតែតាមដានចាប់អារម្មណ៍ ដែលធ្វើឲ្យតោខៀវកើនក្ដីបារម្ភថា Mount ត្រូវក្លឹបទាំងពីរឆក់យកទៅបាត់។ កន្លងទៅលោក Jurgen Klopp ធ្លាប់និយាយជាសាធារណៈសរសើរលើ Mount ខណៈលោក Pep Guardiola ក៏ជាពេញចិត្តកីឡាករសញ្ជាតិអង់គ្លេសដូចគ្នា។ Mason Mount ជាកីឡាករកើតចេញពីយុវជនរបស់ Chelsea ចូលហាត់តាំងតែពីឆ្នាំ២០០៥។ រហូតដល់២០១៩ គេមានឱកាសបានមកលេងក្នុងក្រុមធំ ប៉ុន្តែធ្លាប់ត្រូវបានខ្ចីជើងទៅលេងនៅក្លឹបផ្សេងៗមួយរយៈ មុនក្លាយជាកីឡាករសំខាន់ក្នុងក្រុមដូចសព្វថ្ងៃ។ Mount ធ្លាប់ត្រូវបានក្លឹប Vitesse លេងក្នុងលីគប្រទេសហុល្លង់ខ្ចីជើងកាលពីរដូវកាល២០១៧-១៨ និងខ្ចីជើងទៅ Derby County រដូវកាល២០១៨-១៩៕
02 May 2022
27 views
Football News
Werner រត់វ៉ាខ្សែការពារទាញដាច់អ្នកចាំទីស៊ុតមួយគ្រាប់អ៊េមហួស
កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Southampton បានបើកទ្វាកីឡដ្ឋាន St. Mary’s Stadium របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Chelsea នៅក្នុងការប្រកួតសប្តាហ៍ទី ៣២ នៃក្របខណ្ឌ Premier League។ ជាការពិតណាស់ ក្រុមភ្ញៀវ Chelsea ពិតជាធ្វើបានល្អមែនទែន ដោយយប់មិញនេះពួកគេបានចូលទៅលត់ក្រុម Southampton ដល់ក្នុងដី ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០ ក្នុងនោះ Mason Mount និង Timo Werner រកបានម្នាក់ ២ គ្រាប់ ចំណែក Marcos Alonso និង Kai Havertz រកបានម្នាក់មួយគ្រាប់ផងដែរ។ គួរបញ្ជាក់ថា Chelsea ពេលនេះបន្តឈរនៅលេខរៀងទី ៣ ដដែល មាន ៦២ ពិន្ទុ ដោយឡែក
11 Apr 2022
41 views
Football News
Mason Mount ចង់ឈ្នះពាន Club World Cup ម្តងជាមួយក្រុម Chelsea
កីឡាករ Mason Mount ថា គេចង់ជួយក្រុម Chelsea ឲ្យបានឈ្នះពាន Club World Cup ម្តង សម្រាប់កសាង ប្រវត្តិសាស្ត្រដំបូងឲ្យក្លិប។ ជាការពិតណាស់ ពាន Club World Cup នេះ ត្រូវបានបង្កើតឡើងដំបូង នៅឆ្នាំ ២០០០ ដោយ FIFA សម្រាប់ឲ្យ ក្រុមបាល់ទាត់កំពូលៗ មកពីជុំវិញពិភពលោកទាំងអស់ បានប្រកួតប្រជែងគ្នា ហើយក្រុមដែលធ្លាប់ឈ្នះពាននេះច្រើនបំផុតនោះគឺ ក្រុម Real Madrid ដែលធ្លាប់ឈ្នះរហូតដល់ ៤សម័យកាល។ យ៉ាងណាមិញ សម្រាប់ការប្រកួតពាន Club World Cup នេះ ក្រុមតោខៀវ Chelsea នឹងត្រូវប្រកួតវគ្គដំបូង នៅយប់ម៉ោង ១១:៣០នាទី នេះហើយ ទល់នឹងក្រុម Al Hilal fc មកពីលីគប្រទេស អារ៉ាប៊ីសាអូឌីត។ Mount បាននិយាយថា៖
10 Feb 2022
75 views
Football News
ក្នុងរយៈពេល៣សប្ដាហ៍ Chelsea លត់ Spurs ដល់ទៅ ៣ដង
២ គ្រាប់នៅវគ្គទីពីរបានជួយឲ្យ Chelsea យកឈ្នះ Spurs ក្នុងលិទ្ធផល ២ ទល់នឹង ០ កាលពីយប់មិញក្នុងក្របខណ្ឌ Premier League។ បន្ទាប់ពីមិនមានគ្រាប់បាល់នៅវគ្គទីមួយ ខ្សែបម្រើប្រយុទ្ធ Hakim Ziyech បានទាត់បញ្ចូលទីយ៉ាងស្អាតពីលើប្រអប់គ្រោះថ្នាក់ ជួយ Chelsea នាំមុខ ១ ទល់នឹង ០។ ខ្សែការពារជើងចាស់ Thiago Silva ជាអ្នកបន្ថែមគ្រាប់ទីពីរឲ្យតោខៀវ ក្រោយមានការបញ្ជូនពីបាល់ Free-Kick របស់ Mason Mount។ នេះគឺការឈ្នះលើកទី៣សម្រាប់ Chelsea លើក្រុម Spurs ក្នុងរយៈពេល៣សប្ដាហ៍ចុងក្រោយ។ ២លើកមុន Chelsea បានឈ្នះក្នុងពានរង្វាន់ League ទាំងពីរជើង ២ ទល់នឹង ០ និង ១ ទល់នឹង ០។ ជ័យជម្នះយប់មិញក្រុមលោក Thomas Tuchel បន្តឈរលេខ៣ក្នុងតារាងពិន្ទុលីគមាន៤៧ពិន្ទុ គម្លាតពីក្រុម Man
25 Jan 2022
65 views
Football News
Thomas Tuchel ថា Chelsea យកបាន៣ពិន្ទុពី Watford គឺសំណាងហើយ
អ្នកចាត់ការរបស់តោខៀវ Chelsea លោក Thomas Tuchel យល់ឃើញថាក្រុមរបស់ខ្លួនយកបាន៣ពិន្ទុពីក្រុម Watford បានគឺចាត់ទុកថា សំណាងហើយ សម្រាប់ការប្រកួត Premier League សប្ដាហ៍ទី១៤ ដើម្បីគ្រប់គ្រងកំពូលតារាង។ បើកការប្រកួតក្រុមទាំងពីរប្រឹងប្រែងរៀងខ្លួនរហូតដល់នាទីទី២៩ Mason Mount រកបាន១គ្រាប់មុនដើម្បីបង្កើតការនាំមុខ១-០។ ដល់នាទីទី៤៣ មុនចប់តង់ទី១ម្ចាស់ផ្ទះក៏តាមបានស្មើដោយ Emmanuel Bonaventure Dennis។ ចប់តង់ទី១ ក្រុមទាំងពីរបញ្ចប់ត្រឹម១ស្មើ។ ចូលដល់វគ្គទី២ ក្រុមភ្ញៀវរកបានគ្រាប់បាល់ជ័យជម្នះដោយ Hakim Ziyech នៅនាទីទី៧២។ ចប់ការប្រកួតក្រុមទាំងពីរបញ្ចប់ដោយក្រុមផ្ញៀវឈ្នះ ២-១។ ទាក់ទងជ័យជម្នះនេះអ្នកចាត់ការក្រុមតោបានឲ្យដឹងថា វាហាក់ដូចជាការលួច៣ពិន្ទុពីម្ចាស់ផ្ទះ យ៉ាងណាវាក៏ជាសំណាងបំផុតមួយសម្រាប់រូបលោក ដែលអាចយកបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះយ៉ាងដូច្នេះដែរ៕
02 Dec 2021
127 views
Football News
បន្ទាប់ពីស៊ុត Hat-Trick កីឡករ Mason Mount ធ្លាប់រអ៊ូថាខ្លួនពិបាករកគ្រាប់បាល់ណាស់
មុនពេលដែលខ្សែប្រយុទ្ធ Mason Mount របស់ Chelsea រកបាន Hat-Trick កាលពីម្សិលមិញ គេធ្លាប់រអ៊ូថាខ្លួនពិបាករកគ្រាប់បាល់ណាស់។ ជាការពិតណាស់ កាលពីម្សិលមិញ ក្រុម Chelsea ត្រូវប្រកួតទល់នឹងក្លិប Norwich City ក្នុងក្របខណ្ឌ Premier League ហើយ Chelsea បានលត់ក្រុម Norwich យ៉ាងចាស់ដៃក្នុងលទ្ធផល ៧ ទល់នឹង ០ ដោយក្នុងនោះ Mount អាចរកគ្រាប់បាល់បានរហូតដល់ ៣គ្រាប់ម្នាក់ឯង ឬ យើងអាចហៅថា Hat-Trick នេះ។ Mount បាននិយាយថា៖ ខ្ញុំពិបាកក្នុងការរកគ្រាប់ណាស់ ខ្ញុំមានឱកាសនៅមុខទីច្រើនហើយ តែខ្ញុំដូចជាគ្មានសំណាងក្នុងការបញ្ចប់វាសោះ។ ខ្ញុំសង្ឃឹមថា ពេលមានប្រកួតក្រោយៗទៀត ខ្ញុំនឹងគ្រាប់បាល់ឲ្យបានជាដាច់ខាត ហើយប្រសិនជាខ្ញុំទាត់ចូលមួយហើយ ខ្ញុំនឹងតាមទាត់បញ្ចូលទៀតឲ្យដូចទឹកបាក់ទំនប់អ៊ីចឹង៕
24 Oct 2021
129 views
Football News
លោក Tuchel ថា មានតែកីឡាករពីររូបប៉ុណ្ណោះដែលយល់ចិត្តគ្នាជាមួយ Lukaku
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានលើកឡើងថា មានតែ Mateo Kovacic និង Mason Mount ប៉ុណ្ណោះដែលលេងយល់ចិត្តគ្នាជាងគេជាមួយ Romelu Lukaku។ ជាការពិតណាស់ កាលពីដើមរដូវកាល កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ បានសម្រេចចិត្តចាកចេញពី Inter Milan ដើម្បីវិលត្រឡប់មកកាន់ Chelsea វិញក្នុងតម្លៃខ្លួន ៩៧.៥លានផោន (ឬប្រមាណ១៣២លានដុល្លារ) ហើយ រូបគេអាចរកគ្រាប់បាល់បានសរុបចំនួនបួនគ្រាប់ហើយ។ លោក Tuchel បាននិយាយថា៖ ខ្ញុំគិតថាបាល់ទាត់ក្នុងពេលបច្ចុប្បន្ននេះ គឺ អាស្រ័យទៅលើការទាក់ទងគ្នា។ Lukaku គាត់មានទំនាក់ទំនងល្អនៅលើទីលានជាមួយ Kovacic និង Mount។ ពួកគេតែងតែសម្លឹងរកគ្នីគ្នា និង យល់ចិត្តគ្នាណាស់។ សម្រាប់កីឡាករផ្សេងៗទៀត គឺ គាត់ត្រូវការពេលវេលាដើម្បីសិក្សាពីគ្នាបន្ថែមទៀត ៕
02 Oct 2021
214 views
Football News
គ្រូបង្វឹក Chelsea ត្រូវបានអ្នកវិភាគ Sky Sports សរសើរពីការដឹលនាំក្រុម
ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុមខ្លាំង Spurs ក្នុងលទ្ធផលដល់ទៅ ៣-០ ឯណោះសម្រាប់ការប្រកួតសប្ដាហ៍ទី៥នៃលីគកំពូលអង់គ្លេស។ ក្នុងការប្រកួតនេះដែរ នៅតង់ទី១ ក្រុមតោខៀវមានឱកាសច្រើនដែរ ប៉ុន្តែមិនអាចសម្រេចទីបាននោះទេ។ រហូតដល់តង់ទី២ នៅពេលប្ដូរ Kante ចូល ជំនួស Mason Mount ទៅ ទើបក្រុម Chelsea អាចរកគ្រាប់បាល់វិញ រហូតដល់ទៅ៣គ្រាប់ ដោយក្នុងនោះក៏មាន១គ្រាប់ចេញពី Kante នេះផងដែរ។ ការផ្លាស់ប្ដូរកីឡាករនៅតង់ទី២ ពិតជាមានប្រសិទ្ធភាពសម្រាប់ក្រុមនេះមែនទែន។ អ្នកវិភាគនៅ Sky sport លោក Graeme Souness និង Micah Richards សុទ្ធតែមើលឃើញនិងសរសើរការដឹកនាំរបស់លោក Thomas Tuchel អ្នកចាត់ការក្រុម Chelsea ខ្លាំង។ លោកបានមើលឃើញចំណុចខ្វះខាតក្នុងក្រុម និងធ្វើការផ្លាស់ប្ដូរបានភ្លាមៗ ធ្វើឱ្យតោខៀវបង្កើតឱកាសកាន់តែច្រើននៅតង់ទី២ រហូតទទួលបានលទ្ធផលល្អ ឈ្នះដល់ទៅ៣គ្រាប់។ ក្រោមការដឹកនាំរបស់អ្នកចាត់ការអាល្លឺម៉ង់ ក្រុម Chelsea ពិតជាខ្លាំង និងបេក្ខភាពប្រជែងពានរង្វាន់រដូវកាលនេះពិតប្រាកដ ជាមួយសមត្ថភាពគ្រប់គ្រាន់គ្រប់តំបន់ទាំងអស់៕
20 Sep 2021
181 views
Football News
លោក Ian Wright វីរបុរស Arsenal ថា Chelsea មិនដាក់ Havertz តទល់ Liverpool ស្អែកទេ
ក្រុមតោខៀវ Chelsea នឹងធ្វើដំណើរទៅកាន់ទឹកដី Anfield នៅថ្ងៃសៅរ៍វេលាម៉ោង១១:៣០ នាទីយប់ស្អែកនេះ ដើម្បីប្រកួតសប្ដាហ៍ទី៣នៃក្របខណ្ឌ Premier League ។ ក្នុងជំនួបទល់ក្រុមខ្លាំង Liverpool នេះលោក Ian Wright វីរបុរសរបស់ Arsenal យល់ឃើញថា Chelsea នឹងមិនដាក់ Kai Havertz ក្នុងជម្រើសដំបូងដូចដែលក្រុមតោខៀវបានធ្វើកាលយកឈ្នះក្រុម Arsenal ២-០កាលពីសប្ដាហ៍មុននោះទេ។ វីរបុរសរបស់ Arsenal ខាងលើយល់ឃើញថា លោក Thomas Tuchel អ្នកចាត់ការតោខៀវ នឹងប្រើ Mason Mount ជាជំនួយដល់ការសម្លាប់របស់ Romelu Lukaku ។ លោកគិតថា តោខៀវ នឹងផ្លាស់ប្ដូរទម្រង់មិនអាចលេងដោយសេរីដូចកាលប៉ះ Arsenal ទេ។ Chelsea បានដឹងយ៉ាងច្បាស់ថា បើសិនជាដាក់ Havertz ឲ្យលេងក្នុងជម្រើសដំបូង នោះLiverpool ពិតជាដឹងពីវិធីក្នុងការបិទជាក់ជាមិនខាន។ យ៉ាងណាប្រកួតមុនពេលយកឈ្នះកាំភ្លើងធំ២-០នោះ Chelsea បានដាក់ Havertz
27 Aug 2021
245 views
Football News
សម្ដីក្ដុកក្ដួលរបស់ Mason Mount ក្រោយ Chelsea ឈ្នះ UCL យប់មិញ
ក្រោយឈ្នះជើងឯក UCL លើក្រុមជើងឯក Premier League របស់លោក Pep Gardiola ១-០ ខ្សែប្រយុទ្ធ Mason Mount ដែលជាអ្នកបញ្ជូនបាល់ឱ្យ Kai Havertz ស៊ុតបញ្ចូលទី City កាលពីម៉ោង២ទាបភ្លឺយប់មិញ បានលើកឡើងថា Chelsea គឺជាក្រុមខ្លាំងជាងគេបំផុតនៅលើលោក «ពួកយើងជាក្រុមខ្លាំងជាងគេនៅលើពិភពលោក»។ «ខ្ញុំរកពាក្យនិយាយមិនត្រូវទេ។ វាមិនអាចទៅរួចទេ» «អ្វីដែលខ្ញុំចង់បាន គឺការស្រមៃចង់ឈ្នះពានជាមួយ Chelsea។ យើងប្រឈមគ្រប់យ៉ាងនៅ Champions League។ យើងលេងជាមួយក្រុមខ្លាំងៗ យើងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយយើងឈ្នះពាន។ វាជាឱកាសដ៏ពិសេស» «នៅខណៈពេលនេះ ពួកយើងជាក្រុមល្អបំផុតនៅលើលោក។ អ្នកមិនអាចធ្វើបានដូចយើងទេ»។ «តើ Man City ជាក្រុមយ៉ាងម៉េច! អ្នកឃើញពួកគេធ្វើបានល្អប៉ុណ្ណា នៅ Premier League។ វាជាការប្រកួតដ៏តានតឹង។ យើងរកបានមួយគ្រាប់ ហើយលេងការពាររហូតដល់ចាប់ការប្រកួត។ ពួកយើងរក្សាទម្រង់លេងបែបនេះ ហើយពួកយើងឈ្នះ។ តើខ្ញុំគួរនិយាយថាយ៉ាងម៉េចទៅ?» «វាមិនគួរឱ្យជឿ។ ឪពុកខ្ញុំចេញពីកន្លែងអង្គុយ ខ្ញុំស្រក់ទឹកភ្នែកពេលឃើញគាត់។ ខ្ញុំអរគុណដល់គ្រួសារខ្ញុំ
30 May 2021
326 views
Football News
Chelsea ចាញ់ក្រុមបាតតារាង West Bromwich Albion ធ្ងន់ក ៥ ទល់នឹង ២
ក្រុមតោខៀវមិនស្គាល់ចាញ់សោះក្នុង ១៤ ប្រកួតក្រោមការដឹកនាំរបស់លោក Thomas Tuchel និងបានលេង ៧ ប្រកួតចុងក្រោយដោយរក្សាសំណាញ់ទីមិនអោយរបូតសូម្បីតែ ១គ្រាប់ ។ ប៉ុន្តែពួកគេត្រូវបានក្រុមបាតតារាង West Bromwich Albion លត់យ៉ាងដំណំនៅ ឯកីឡារដ្ធាន Stamford Bridge របស់ខ្លួន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ។ ក្រុម Chelsea បានចាប់ផ្ដើមការប្រកួតបានយ៉ាងល្អ រហូតដល់នាទីទី ២៧ រកបានគ្រាប់បាល់ ១ ដោយកីឡាករសញ្ជាតិអាមេរិច Christian Pulišić នាំមុខក្រុមភ្ញៀវ Baggies ។ ២នាទី បន្ទាប់ គឺនាទីទី ២៩ កីឡាករ Thiago Silva ត្រូវបានទទួលបានកាតលឿងទី ២ របស់ខ្លួន ត្រូវបណ្ដេញចេញពីការប្រកួត បន្ទាប់ពីវិលត្រឡប់ពីរបួស។ បន្ទាប់ពី Thiago Silva ត្រូវបានបណ្តេញចេញពាក់កណ្ដាលតង់ទី ១ លុះនៅចុងតង់ទី ១ កីឡាករ Matheus
04 Apr 2021
214 views
Other News
ម្ចាស់ក្លឹប Chelsea លោក Roman Abramovic ត្រូវបានព្រមានកុំឲ្យសាងកំហុសម្តងទៀត
តាមព័ត៌មានថា ម្ចាស់ក្លឹប Chelsea លោក Roman Abramovich ត្រូវបានព្រមានកុំឲ្យសាងកំហុសដដែលៗជាមួយកីឡាករ Mason Mount ដូចដែលធ្លាប់ធ្វើជាមួយកីឡាករ Kevin De Bruyne។ ខ្សែបម្រើ De Bruyne លេងនៅពហុកីឡាដ្ឋាន Stamford Bridge ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៤ មុនពេល Chelsea បណ្តោយឲ្យចាកចេញទៅចូលរួមក្លឹប Wolfsburg ។ ទីប្រឹក្សាដ៏ជឿជាក់របស់លោក Roman គឺលោក Piet de Visser ធ្លាប់បានព្រមានម្ចាស់ក្លឹប Chelsea មិនឲ្យលក់កីឡាករ De Bruyne បន្ទាប់ពីកីឡាកររូបនេះធ្វើបានល្អ អំឡុងពេលលេងខ្ចីជើងនៅក្លឹប Werder Bremen ប៉ុន្តែព្រមាននេះត្រូវបរាជ័យ។ ទីប្រឹក្សាវ័យ៨៥ឆ្នាំរូបនេះមិនសប្បាយចិត្តនៅពេលក្លឹប Chelsea បណ្តោយឲ្យកីឡាករ De Bruyne ចាកចេញ ហើយថា De Bruyneគឺជាកីឡាករដែលដើរតួនាទីសំខាន់ក្នុងក្លឹបនេះ។ លោក De Visser បានទទូចឲ្យលោក Roman
02 Nov 2019
285 views