Tag: Massimiliano Allegri
Football News
Allegri និយាយថាធ្លាប់បដិសេធសំណើរដឹកនាំក្រុម Real Madrid ដល់ទៅ ២ដង
លោក Massimiliano Allegri បាននិយាយទៅកាន់សារព័ត៌មាន GQ កាលពីពេលថ្មីៗនេះថា លោកធ្លាប់បដិសេធសំណើទៅដឹកនាំក្លឹប Real Madrid ចំនួន២ដង ដោយសារតែលោកពេញចិត្តនឹងធ្វើគ្រូបង្គោល Juventus ជាង។ លោក Allegri បាននិយាយថា៖” ខ្ញុំធ្លាប់បដិសេធ Real Madrid ចំនួន២ដង។ លើកដំបូងគឺកំឡុងពេលដែលខ្ញុំនិយាយរឿងបន្តកុងត្រាថ្មីជាមួយ Juventus (កំឡុងឆ្នាំ២០១៨)។ កាលនោះខ្ញុំបានប្រាប់ប្រធានក្លឹប Real Madrid ថាខ្ញុំបានព្រមព្រៀងសម្ដីនៅបន្តនឹង លោក Andrea Agnelli ប្រធានក្លឹប Juventus។ រីឯការបដិសេធលើកទី២ របស់លោក Allegri គឺកាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅដោយលោកបកស្រាយថា៖” កាលនោះខ្ញុំចុះកុងត្រាព្រមព្រៀងជាមួយនឹង Real Madrid ហើយៗ។ ប៉ុន្តែបន្ទាប់មកព្រឹកឡើង ខ្ញុំតេទៅប្រធានក្លឹប Real Madrid វិញហើយប្រាប់គាត់ថាខ្ញុំអត់ទៅដឹកនាំបានទេ ព្រោះខ្ញុំបានសម្រេចជ្រើសរើស Juventus ហើយៗ។ គាត់ក៏បានត្រឹមអរគុណខ្ញុំ។ និយាយទៅអត់មានអីចម្លែកទេ ដោយសារតែ Juventus បានទាក់ទងខ្ញុំមុនតាំងពីខែឧសភា អញ្ចឹងខ្ញុំត្រូវនៅបន្តហ្នឹងហើយ
02 Apr 2022
44 views
Football News
លោកគ្រូបង្វឹក Allegri ក្រុមកំពូលក្នុងតំបន់អ៊ឺរ៉ុបទាំង ៥ នេះមានលិទ្ទភាពឈ្នះពាន UCL
លោកគ្រូបង្វឹក Massimiliano Allegri ជឿជាក់ថាក្រុមមកពីអង់គ្លេសដូចជា Liverpool និង Man City , Paris Saint-Germain, Real Madrid និង Bayern Munich មានភាគរយខ្ពស់អាចឈ្នះពាន Champions League ខ្ពស់ជាងគេនៅរដូវកាលនេះ។ Liverpool, Manchester City និង PSG សុទ្ធតែបានលេងឈ្នះនៅការប្រកួតវគ្គ១៦ក្រុមពាន UCL ជើងទី១ ដោយ Liverpool យកឈ្នះ Inter Milan ក្នុងលិទ្ធផល ២ ទល់នឹង ០ រីឯ Man City យកឈ្នះ Sporting Lisbon ក្នុងលិទ្ធផល ៥ ទល់នឹង ០ ខណះក្រុម PSG យកឈ្នះ Real Madrid ក្នុងលិទ្ធផល ១ ទល់នឹង
20 Feb 2022
61 views
Football News
លោក Allegri បានប្រៀបធៀប Vlahovic នឹង Haaland និង Kylian Mbappe
គ្រូបង្គោលរបស់ក្រុម Juventus លោក Massimiliano Allegri បានបៀបធៀបកូនក្រុមរបស់ខ្លួនកីឡាករ Dusan Vlahovic ជាមួយខ្សែប្រយុទ្ធ Erling Haaland របស់ Borussia Dortmund និង Kylian Mbappe របស់ Paris Saint-Germain។ ជាការពិតណាស់ នៅរដូវកាលនេះ Vlahovic ហាក់ត្រូវបានក្លិបធំៗនៅតំបន់ អឺរ៉ុប ចាប់អារម្មណ៍ខ្លាំងមែនទែន ក្នុងនោះមានទាំង Arsenal ផងដែរ ប៉ុន្តែចុងក្រោយរូបគេបានសម្រេចចិត្តផ្លាស់មកចូលរួមជាមួយក្លិបយក្សនៃប្រទេស អ៊ីតាលី វិញដោយ Juventus យកបានខ្សែប្រយុទ្ធ ស៊ែប៊ី រូបនេះពីក្រុម Fiorentina ក្នុងតម្លៃ ៩០ លានដុល្លាអាមេរិក។ លោក Allegri បានមានប្រសាសន៍លើកឡើងពី Vlahovic យ៉ាងដូច្នេះថា៖ “Vlahovic ជាកីឡាករម្នាក់ដែលពូកែរកគ្រាប់បាល់ ហើយគាត់មានលក្ខណៈមួយដែលពួកយើងកំពុងត្រូវការបំផុត។ ក្លិបបានដំណើការលើរឿងនេះបានយ៉ាងល្អ ព្រោះខ្ញុំជឿថា គាត់ជាមួយ Haaland ឬក៏ Mbappe បច្ចុប្បន្នសុទ្ធតែជាកីឡាករល្អដាច់គេ”៕
07 Feb 2022
100 views
Football News
Juventus អាចនឹងបញ្ចប់កិច្ចសន្យារបស់ខ្សែបម្រើ Ramsey
ខ្សែបម្រើ Aaron Ramsey របស់ Juventus អាចចាកចេញពីក្លឹបនៅខែមករាខាងមុខនេះ។ យោងតាមកាសែត Calcio Mercato កីឡាករសញ្ជាតិវេលស៍រូបនេះលែងជាផ្នែកនៃផែនការរបស់គ្រូបង្វឹកលោក Massimiliano Allegri ទៀតហើយសម្រាប់ខែមុននេះគាត់ទើបតែបានបង្ហាញខ្លួននៅលើទីលានម្តងគត់ជាមួយនឹងម៉ោងលេងត្រឹម 7 នាទីប៉ុណ្ណោះជាមួយនឹងក្រុម Zenit ក្នុងការប្រកួត Champions League ជុំទី 3 ។ ប្រភពបានអះអាងថាក្លឹបនឹងដាក់កីឡាករវ័យ 30 ឆ្នាំរូបនេះនៅលើទីផ្សារក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមិនអាចលក់កីឡាករបាននោះទេ ក្លឹបដែលមានមូលដ្ធានក្នុងទីក្រុង ទូរីនមួយនេះ នឹងបញ្ចប់កិច្ចសន្យា 10 លានរបស់ខ្សែបម្រើ Aaron Ramsey ដែលដំណើរការរហូតដល់ឆ្នាំ 2023 ។ Ramsey ខ្លួនឯងមានចិត្តចង់ចាកចេញពីអ៊ីតាលីទៅកាន់ទឹកដីអង់គ្លេសវិញ ប៉ុន្តែរងចាំទទួលបានកញ្ចប់ប្រាក់បំណាច់កុងត្រាសិន៕
09 Nov 2021
132 views
Football News
Allegri សុខចិត្តបដិសេធ Real ជ្រើសរើស Juventus ដោយសារមូលហេតុនេះ
អ្នកចាត់ការ Massimiliano Allegri បានទម្លាយឲ្យដឹងថា លោកបានបដិសេធសំណើរបស់ Real Madrid ដើម្បីក្ដោបឱកាសមកដឹកនាំ Juventus ម្ដងទៀត។ Allegri បានបង្ហាញខ្លួនផ្លូវការជាអ្នកចាត់ការថ្មីរបស់ Juventus កាលពីម្សិលមិញ។ នេះជាលើកទីពីរហើយដែលបុរសសញ្ជាតិអ៊ីតាលីមកកាន់ Juventus បន្ទាប់ពីក្លឹបបានបណ្ដេញលោក Andrea Pirlo កាលពីបញ្ចប់រដូវកាល។ មានក្លឹបជាច្រើនបានចាប់អារម្មណ៍លើលោក Allegri ក្នុងនោះមានក្លឹបធំៗនៅអង់គ្លេសដូចជា Man United, Arsenal និង Chelsea ហើយនៅ La Liga មាន Real Madrid។ ប៉ុន្តែចុងក្រោយលោកសម្រេចចិត្តមក Juventus វិញ។ ក្នុងសន្និសីទកាសែតបង្ហាញខ្លួនម្សិលមិញ បុរសវ័យ៥៣ឆ្នាំបាននិយាយថា អរគុណសម្រាប់ Real Madrid ដែលបានផ្ដល់ឱកាសឲ្យ។ លោកសម្រេចចិត្តមក Juventus ព្រោះតែក្ដីស្រឡាញ់ចំពោះក្លឹបនេះ ហើយលោកជឿជាក់លើក្លឹបវ័យក្មេងមួយនេះ។ Allegri បានចាកចេញពី Juventus កាលពីខែ ឧសភា ឆ្នាំ ២០១៩ បន្ទាប់ពីធ្លាប់ជួយក្លឹបឈ្នះពាន
28 Jul 2021
157 views
Football News
Ronaldo បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Juventus វិញហើយ
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុមសេះបង្កង់ Juventus បានមកដល់ទឹកដីទូរីនវិញហើយដើម្បីធ្វើការពិនិត្យសុខភាព។ យោងតាមគេហទំព័រ Tuttosport បានឱ្យដឹងថា Ronaldo នឹងរៀបចំកិច្ចប្រជុំមួយស្តីពីអនាគតរបស់គាត់ជាមួយគ្រូបង្វឹកលោក Massimiliano Allegri ក៏ដូចជាអ្នកគ្រប់គ្រងក្លឹបផងដែរ។ កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះនៅសល់មួយឆ្នាំទៀតលើកុងត្រារបស់គាត់នឹងក្រុម Juventus ។ រដូវកាលខាងមុខនេះនឹងក្លាយជារដូវកាលទី ៤ ជាមួយក្លឹបអ៊ីតាលី៕
27 Jul 2021
133 views
Football News
ក្រុមសេះបង្កង់ Juventus អាចយក Ronaldo ធ្វើការផ្លាស់ប្តូរជាមួយ Icardi ឬ Pogba
យោងតាមកាសែត La Gazzetta dello Sport បានអោយដឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងចូលរួមជាមួយ PSG ដើម្បីជំនួស Kylian Mbappé ខណៈដែលក្រុម Juventus ក៏កំពុងតែគិតអំពីការដោះដូរជាមួយ Paul Pogba ផងដែរ។ បើទោះបីជាកុងត្រារបស់ C.Ronaldo ជាមួយក្លឹប Juventus ផុតកំណត់នៅឆ្នាំ ២០២២ ក៏ដោយក៏តារាឆ្នើមព័រទុយហ្កាល់រូបនេះអាចនឹងចាកចេញពីកីឡដ្ឋាន Allianz ដោយនៅសល់មួយឆ្នាំទៀតលើកិច្ចសន្យារបស់គាត់។ បណ្តាញសារព័ត៌មាននូវអ៊ីតាលីជាច្រើនបានអះអាងថា CR7 មិនសប្បាយចិត្តជាមួយក្រុម សេះបង្គង់ Juventus ទេហើយការវិលត្រឡប់របស់អតឺតគ្រូបង្វឹកលោក Massimiliano Allegri ។ យោងទៅតាមសារព័ត៌មាន La Gazzetta dello Sport បានអោយដឹងថា Ronaldo គឺជាអ្នកនាំមុខគេដើម្បីជោគជ័យឲ្យ Kylian Mbappé នៅក្រុម PSG
29 May 2021
225 views
Football News
Allegri បានជួបជាមួយតំណាងមកពីក្លិប Real Madrid
Real Madrid បន្តស្វែងរកគ្រូបង្វឹកថ្មីក្នុងករណីដែលការចាកចេញរបស់លោក Zinedine Zidane ។ អ្នកតំណាងក្លឹប Real Madrid បានជួបជាមួយអតីតគ្រូបង្វឹកក្លឹបសេះបង្កង់ Juventus លោក Massimiliano Allegri កាលពីសប្តាហ៍មុននេះបើយោងតាមប្រភពពីលោក Fabrizio Romano ។ ភាគីទាំងពីរបានទាក់ទងគ្នាតាំងពីខែមីនាមក។ គ្រូបង្វឹកវ័យ ៥៣ ឆ្នាំរូបនេះបានយល់ព្រមទទួលបន្ទុក Real Madrid ប្រសិនបើក្លឹបសំរេចចិត្តតាមការពេញចិត្តរបស់គាត់។ ក្រុមអ៊ីតាលីក៏ចាប់អារម្មណ៍ក្នុងការអញ្ជើញ Allegri ដែរប៉ុន្តែអាទិភាពរបស់គាត់គឺ Real Madrid ។ មានសេចក្តីរាយការណ៍មកថា Raul និង Joachim Löw ក៏ជាបេក្ខជនសម្រាប់ការងារគ្រូបង្វឹករសប់ក្រុម Real Madrid ផងដែរ។
17 May 2021
178 views
Football News
Allegri បានប្រាប់ម្ចាស់ក្លិបសេះបង្កង់ Agnelli លក់កីឡាករ Ronaldo
លោក Massimiliano Allegri អតីតគ្រូបង្វឹកក្រុមសេះបង្កង់ Juventus ត្រូវបានគេនិយាយថាលោកបានប្រាប់ម្ចាស់ក្លិប Juventus លោក Andrea Agnelli ឱ្យ «កម្ចាត់» កីឡាករ Cristiano Ronaldo ។ គាត់កំពុងជះឥទ្ធិពលអវិជ្ជមានដល់ការរីកចម្រើនរបស់ក្រុម ។ យោងតាមសារព័ត៌មាន La Repubblica បាន ឲ្យដឹង ថាលោក Allegri បានទុកដំបូន្មានមួយសម្រាប់ប្រធានាក្លិបមុនពេលគាត់ចាក់ចេញពីក្លិប ។ អតីតគ្រូបង្វឹករូបនេះបានប្រាប់ដល់ម្ចាស់ក្លិបថា“ កម្ចាត់ Cristiano គាត់រារាំងការរីកចម្រើនរបស់ក្រុមនិងក្លឹប” ។ Juventus ធ្លាប់ឈ្នះ Scudetti ចំនួន ៨ ដងជាប់ៗគ្នាហើយ Ronaldo កំពុងសម្លឹងចង់ឈ្នះពានរង្វាន់ Champions League លើកទី ៦ សម្រាប់ក្រុមសេះបង្គង Juventus បន្ទាប់ពីធ្លាប់ឈ្នះជាមួយក្រុម Manchester United ចំនួន ១ លើក និង Real Madrid
14 Apr 2021
164 views
Other News
អតីតគ្រូបង្វឹក Juventus ស្ថិតកាន់តែកៀកក្នុងការផ្លាស់មកដឹកនាំក្លិប Man Utd
លោក Massimiliano Allegri អតីតគ្រូបង្វឹកក្រុម Juventus កំពុងតែស្ថិតយ៉ាងប្រកៀកលើការយល់ព្រមចុះកិច្ចព្រមព្រៀង ដើម្បីក្លាយជាអ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមស្របពេល លោក ពេលកៅអីរបស់គ្រូបង្វឹកលោក Ole Gunnar Solskjaer បានស្ថិតក្នុងភាពមិនច្បាស់លាស់ក្រោយដឹកនាំយុទ្ធនាការរដូវកាលថ្មីមិនបានល្អ។ ប្រភពដដែលបន្តថាៈ ប្រសិនជាគ្មានអ្វីប្រែប្រួលទេ កិច្ចព្រមព្រៀងដែលមានតំលៃ ៦.៥លានផោនក្នុងមួយឆ្នាំកំពុងរង់ចាំអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Allegri រូបនេះប្រសិនក្រុម Man. United នៅតែមិនអាចរកឃើញជ័យជំនះដើម្បីកាត់បន្ថយ គម្លាតរវាងក្រុមកំពុងនាំមុខតារាង Liverpool ដែលកំពុងនាំមុខពួកគេ ១៥ពិន្ទុ មុនពេលពួគគេជួបប្រកួតគ្នានៅថ្ងៃអាទិត្យទី២០ តុលា ២០១៩ នេះ។ លោក Allegri ត្រូវបានប្រភពខាងលើចុះផ្សាយបន្ថែមទៀតថា ប្រសិនកិច្ចព្រមព្រៀងទទួលបានជោគជ័យដូចការរំពឹងទុកនោះគាត់និងនាំយកអតីតកីឡាកររបស់ខ្លួន ២រូបគឺ Emre Can និង Mario Mandzukic មកកាន់ទឹកដី Old Trafford ខណៈ Patrick Evra អាចនិងក្លាយជាជំនួយការគ្រូបង្វឹក។
18 Oct 2019
300 views
Other News
មកស្គាល់គ្រូបង្វឹក ៥រូប ដែលចំណាយប្រាក់របស់ក្លឹបច្រើនជាងគេក្នុងការទិញកីឡាករ
មានគ្រូបង្វឹក ៥រូប ដែលជាប់ក្នុងកំណត់ត្រា ចំណាយប្រាក់របស់ក្លឹប ក្នុងការទិញកីឡាករយ៉ាងច្រើន...
21 Aug 2019
293 views
Other News
មកស្គាល់គ្រូបង្វឹកបាល់ទាត់ជោគជ័យជាងគេបំផុតនៅអឺរ៉ុប
ក្នុងបញ្ជីនេះគឺរាប់តែគ្រូបង្វឹកដែលដឹកនាំក្នុងលីកកំពូលទាំង៥នៅអឺរ៉ុបប៉ុណ្ណោះ(Premier League, Budesliga, La Liga, Serie AនិងLigue 1)
26 Oct 2018
530 views
Football News
Juventus មានបំណងចង់បាន Continho មកកាន់ក្លឹបរបស់ខ្លួន
Juventus ត្រូវបានគេរាយការណ៍ថា បានក្លាយជាក្លឹបចុងក្រោយបំផុតដែលបានចូលទៅកាន់ការប្រជែងដណ្តើមយកកីឡាករខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Philippe Coutinho
06 Nov 2017
467 views