Tag: Matheus Fernandes
Football News
ក្លិប Barcelona អាចនឹងរុះរើកីឡាករទ្រង់ទ្រាយធំនៅរដូវកាលក្រោយ
ថ្នាក់ដឹកនាំរបស់ក្រុម Barcelona គ្រោងនឹងធ្វើការនាំយកកីឡាករថ្មីៗមកបន្ថែមទៀតដោយសាររដូវកាលនេះក្រុមមកពីតំបន់កាតាឡាន់ធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់ UCL ធ្វើឲ្យថ្នាក់ដឹងនាំក្លិបមិនសប្បាយចិត្ត។ ខណះដែរក្លិប Barca កំពុងតែជួបបញ្ហារហិរញ្ញវត្ថុដូច្នេះក្លិបត្រេូវតែបញ្ចេញកីឡាកររបស់ខ្លួនខ្លះដើម្បីជួយទ្រទ្រង់ក្នុងការចំណាយនៅរដូវកាលក្រោយ ។ តាមគេហទំព័រ Mundo Deportivo បានរាយការណ៍ថាកីឡាករចំនួន ១៤ នាក់អាចនឹងត្រូវចាកចេញនៅរដូវក្តៅខាងមុខនេះ។ ក្នុងចំណោមកីឡាករទាំងនោះរួមមានអ្នកចាំទី Neto ខ្សែការពារ Samuel Umtiti និង Junior Firpo ខ្សែការពារ Miralem Pjanic, Philippe Coutinho, Matheus Fernandes និងខ្សែប្រយុទ្ធ Martin Braithwaite អាចនឹងមានផែនការលក់និងខ្ចីជើង ឬ ក៏ប្រើលើកិច្ចព្រមព្រៀងដោះដូរកីឡាករ។ គោលបំណងនៃការផ្លាស់ប្តូរទាំងនេះគឺធ្វើឱ្យមានកន្លែងសម្រាប់កីឡាករល្អប្រសើរនិងសន្សំថ្លៃប្រាក់ឈ្នួល។
15 May 2021
195 views
Football News
Barcelona កំពុងរុះរើក្រុមទ្រង់ទ្រាយធំ ដោយចង់លក់កីឡាករទាំង ៩ នាក់នេះ
ក្រុម Barcelona ត្រូវបានគេរំពឹងថានឹងលក់កីឡាករចំនួន ៩ នាក់នៅចុងបញ្ចប់នៃរដូវកាលនេះរួមមានកីឡាករ Philippe Coutinho និង Ousmane Dembele ។ កាលពីពេលថ្មីៗនេះក្រុមយក្ស កាតាឡាន់ បានបង្ហាញនូវបំណុលចំនួន ១,២ ពាន់លានអ៊ឺរ៉ូ (១,១ ពាន់លានផោន) ។ យោងទៅតាមកាសែត The Mirror បានឱ្យដឹងថាខ្សែបម្រើ Coutinho និងខ្សែប្រយុទ្ធ Dembele ស្ថិតក្នុងចំណោមបញ្ជីដែលត្រូវបានលក់ប្រសិនបើគាត់មិនព្រមចុះកិច្ចសន្យាព្រមព្រៀងថ្មី ។ កីឡាករ Martin Braithwaite, Samuel Umtiti, Miralem Pjanic, Sergi Roberto,Carles Alena,Matheus Fernandes និង Junior Firpo ក៏ត្រូវបានគេរាយការណ៍ថានឹងត្រូវបានដាក់លក់ផងដែរ ។
09 Apr 2021
332 views