Tag: Matias Vecino
Football News
Dzeko ស៊ុត ២គ្រាប់ជួយអោយ Inter Milan បំបាក់ Bologna ចាស់ដៃ
Edin Dzeko បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ខណៈដែលក្រុមការពារតំណែងជើងឯកជើងឯក Serie A អ៊ីតាលី Inter Milan បានបំបាក់ក្រុម Bologna ដល់ទៅ៦ទល់និង១ក្នុងលទ្ធផលមិនធ្លាប់ជួបពីមុនមក។ ខ្សែប្រយុទ្ធ Lautaro Martinez បានជួយឲ្យ Inter Milan នាំមុខមុនក្រោយការបញ្ជូនបាល់ពី Denzel Dumfries ខណៈខ្សែការពារ Milan Skriniar បានតែតបាល់ពីការលើកចេញពីជ្រុងរបស់ Federico Dimarco, Nicolo Barella និង Matias Vecino ក៏មានឪកាសរកបានគ្រាប់បាល់ជួយក្រុមផងដែរ។ ទោះយ៉ាងណា Theate មាន ឪកាសតដៃបាន១គ្រាប់បាល់វិញសម្រាប់ក្រុមភ្ញៀវនៅកៀកម៉ោងជិតបញ្ចប់ការប្រកួតតង់ទី២។ Inter Milan ដែលបានបាត់បង់គ្រូបង្វឹកជួយអោយពួកគេឈ្នះពាន Premier League លោក Antonio Conte និងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលមុន Romelu Lukaku និងកីឡាករមួយចំនួនទៀត នៅក្នុងរដូវក្តៅក្រោមហេតុផលកាត់បន្ថយប្រាក់ឈ្នួល ទោះយ៉ាណាប៉ុន្តែពួកគេមិនស្គាល់ចាញ់សោះនៅ Serie A ក្រោមការដឹកនាំរបស់លោក
19 Sep 2021
311 views
Other News
Chelsea គ្រោងដាក់សំណើថ្មីដើម្បីផ្ទេរកីឡាករ Matias Vecino របស់ក្លឹប Inter Milan
ក្លឹបតោខៀវ Chelsea គ្រោងនឹងដាក់សំណើថ្មីមួយទៀតនៅពេលទីផ្សារទិញដូរកីឡាករបើកទ្វា ដើម្បីផ្ទេរខ្សែបម្រើ Matias Vecino របស់ក្លឹប Inter Milan ។ ក្លឹប Chelseaទើបតែទទួលបានកីឡាករ Hakim Ziyech កាលពីសប្តាហ៍មុន ស្របពេលខ្សែបម្រើក្លឹប Ajax រូបនេះនឹងមកចូលរួមនៅរដូវក្តៅ បន្ទាប់ពីព្រមព្រៀងផ្ទេរមកពហុកីឡាដ្ឋាន Stamford Bridge ក្នុងតម្លៃ៤០លានផោន។ គ្រូបង្វឹកក្លឹប Chelsea លោក Frank Lampard អាចនឹងស្វាគមន៍កីឡាករថ្មីទី២នៅខែមិថុនា ស្របពេលក្លឹបនេះបានឆ្លើយតបនឹងតម្លៃ ២៣លានផោនសម្រាប់ Matias ។ គេជឿថា គ្រូបង្វឹកក្លឹប Inter Milan លោក Antonio Conte នឹងសប្បាយចិត្តក្នុងការចែកផ្លូវពីកីឡាកររូបនេះ ដើម្បីយកថវិកាមកចំណាយនៅរដូវកាលទិញដូរនារដូវក្តៅខាងមុខ។តាមព័តមានថា ក្លឹប Everton ក៏ប្រជែងផ្ទេរយកកីឡាករវ័យ២៨ឆ្នាំរូបនេះផងដែរ៕
18 Feb 2020
400 views