Tag: Matic
Football News
Juventus ចង់បានខ្សែបម្រើ Nemanja Matic ពីក្លិប Man United
ក្លិបសេះបង្កង់ Juventus កំពុងចង់បានខ្សែបម្រើ Nemanja Matic ពីក្លិប Manchester United នៅរដូវក្ដៅខាងមុខនេះដោយគ្មានតម្លៃខ្លួន។ Matic បានប្រកាសច្បាស់ហើយថារូបគេនឹងចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាលនេះ ដោយក្លិបបិសាចក្រហមនឹងផ្ដាច់កុងត្រាដោះលែងឲ្យគេចាកចេញ។ ហេតុដូច្នេះហើយទើបភាគីលោក Max Allegri ចង់បានកីឡាករសញ្ជាតិស៊ែប៊ីរូបនេះទៅរួមក្រុម នេះបើយោងតាមប្រភពពី Daily Star ។ Matic ក៏នឹងទទួលបានប្រាក់ចំនួន១០លានផោន(ស្មើនឹងប្រមាណ ១២.៣ លានដុល្លារ)ផងដែរបើសិនគេព្រមចូលរួមជាមួយ Juventus ៕
10 May 2022
33 views
Football News
ក្លិប Atletico Madrid កំពុងចូលចែចូវខ្សែបម្រើ Matic របស់ Man United
ក្លិប Atletico Madrid ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅភ្នាក់ងាររបស់ ខ្សែបម្រើ Nemanja Matic បន្ទាប់ពីរូបគេបានប្រកាសច្បាស់ៗថានឹងចែកផ្លូវជាមួយ Manchester United នៅចប់រដូវកាលនេះ។ Matic ពុំមែនជាកីឡាករដែលបានជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុម Man United ឡើយនៅរដូវកាលនេះ ប៉ុន្តែរូបគេជាកីឡកររៀមច្បងដែលស្នាក់នៅក្លិបតាំងពីឆ្នាំ ២០១៧ ដោយផ្ទេរពី Chelsea ។ Matic ក៏មានបទពិសោធន៍លេងនៅ Premier League បានជាង២៤៦ប្រកួត ប៉ុន្តែឥលូវនេះរូបគឹចង់ផ្លាស់ប្ដូរការប្រកួតប្រជែងថ្មី។ លោក Diego Simeone គ្រូបង្វឹករបស់ Atletico Madrid ចង់បាន កីឡាករសញ្ជាតិស៊ែប៊ីម្នាក់មករួមក្រុមនិងពង្រឹងតំបន់បម្រើ តែពុំទាន់ដាក់សំណើរឿងប្រាក់ឈ្នួលនៅឡើយទេ។ គួរបញ្ជាក់ផងដែរថា គោលដៅរបស់ Nemanja Matic គឺអាចនឹងបន្តលេងនៅក្លិបក្នុងលីគអង់គ្លេស ដដែលឬផ្ទេរទៅលីគ Bundesliga ឯប្រទេសអាល្លឺម៉ង់៕
19 Apr 2022
42 views
Football News
អ្នកវិភាគកីឡា Ashton ថាក្រុមមកពីលីគ Championship មានប្រព័ន្ធបម្រើល្អជាង Man United
អ្នកវិភាគកីឡា លោក Dean Ashton បានលើកឡើងថា ក្រុមមួយចំនួនមកពីលីគ Championship មានប្រព័ន្ធបម្រើល្អជាង Manchester United ទៅទៀត។ ជាការពិតណាស់ តំបន់បម្រើរបស់ Man Utd បច្ចុប្បន្នភាគច្រើនរ៉ាប់រងដោយ Scott McTominay, Nemanja Matic និង Fred តែងតែទទួលបានពាក្យរិះគន់ពីមជ្ឈដ្ឋានជុំវិញ ជាក់ស្តែងវីរបុរសក្លិបមួយចំនួនតែងតែទទូចឲ្យក្រុមបិសាចក្រហមស្វែងរកខ្សែបម្រើថ្មីៗមករួមក្រុមជាកស្តែងដូចជា Declan Rice និង Ruben Neves ជាដើម។ លោក Ashton បាននិយាយថា៖ “ខ្ញុំអាចនិយាយថា មានក្រុមមកពីលីគ Championship មួយចំនួនដែលមានសមត្ថភាពល្អក្នុងតំបន់បម្រើកណ្តាលជាង Fred និង Matic។ ខ្ញុំមិនដែលឃើញកីឡាករទាំងពីរលេងបានល្អជាមួយគ្នាឡើយ”៕
18 Jan 2022
91 views
Other News
Matic ថាលោក Mourinho គឺជាគ្រូបង្វឹកម្នាក់ដែរពិបាកធ្វើការជាមួយ
Matic បានឈ្នះ Premier League ជាមួយលោក Mourinho នៅ Chelsea ក្នុងឆ្នាំ2015 និងដឹងយ៉ាងច្បាស់អំពីតម្រូវការរបស់ Mourinho
19 Mar 2018
649 views
Other News
Matic អំពាវនាវឱ្យការប្រើប្រព័ន្ធ VAR ឱ្យលឿនដើម្បីកំុឱ្យខាត់ពេលវេលាលេង
Nemanja Matic របស់ក្លឹប Manchester United បានបញ្ជាក់ថា គាត់ពិតជារីករាយណាស់ដែលបានឃើញអាជ្ញាកណ្តាលប្រើជំនួយការវីឌីអូ (VAR)
19 Feb 2018
346 views
Premier League News
Neville និយាយថា វាជាកំហុសដ៏ធ្ងន់សម្រាប់ Chelsea ដែលលក់ Matic ក្រោយចាញ់ Roma
យោងតាមលោក Phil Neville បាននិយាយថាបញ្ហារបស់ Chelsea នៅរដូវកាលនេះអាចនឹងជួបវិបត្តិម្តងទៀតក្រោយពីការលក់ Nemanja Matic នៅរដូវក្តៅនេះ។ ក្រុមតោខៀវបានចាញ់ក្រុមមកពីអ៊ីតាលី Roma ធ្ងន់ក ៣-០ ក្នុង Champions League កាលពីយប់មិញ និងកំពុងតាមពិន្ទុក្រុមនៅទីក្រុង Manchester ទាំងពីរនៅ Premier League។ អតីតកីឡាករខ្សែការពារ Neville របស់អតីតបិសាចក្រហម Manchester United បាននិយាយថាបញ្ហារបស់ពួកគេត្រូវបានចាក់ឫសគល់នៅក្នុងបុគ្គលិករបស់ពួកគេដែលមានអារម្មណ៍ថា Chelsea មិនអាចរកខ្សែការពារបានជំនួស Matic ។ លោក Phil Neville បាននិយាយប្រាប់សារព័ត៍មាន BBC 5live ថា៖”តើមានអ្វីខុសចំពោះ Chelsea?ក្លាយតែម្នាក់គត់គឺ Matic វាមានលក្ខណៈសាមញ្ញដូចនោះ នាទីដែលពួកគេលក់ Nemanja Matic គឺជាកំហុសមួយសម្រាប់ Chelsea។ ប្រសិនបើអ្នកសួរសមាជិកក្រុម Chelsea ថា ”តើអ្នកទាំងអស់គ្នាចង់អោយអ្នកណាត្រលប់មកវិញ” ពួកគេនឹងនិយាយថា Matic។ Chelsea បានរកអ្នកជំនួស Matic តែមិនមែនដូចកីឡាករល្អដូច Matic
01 Nov 2017
301 views