Tag: Matt Wiltse
Football News
Ramos នៅតែមិនទាន់មានវត្តមានចូលរួមហ្វឹកហាត់ជាក្រុម PSG នូវឡើយ
ខ្សែការពារឆ្នើម Sergio Ramos មានការចាប់ផ្តើមដ៏លំបាកក្នុងអាជីពរបស់គេជាមួយក្រុម Paris Saint-Germain បន្ទាប់ពីចាក់ចេញពីអតីតក្លឹបចាស់ Real Madrid កាលពីដើមរដូវកាល។ Ramos មិនទាន់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបថ្មីរបស់ខ្លួននោះទេដោយសារតែរបួស ហើយបើយោងទៅតាមកាសែត El Partidazo de Cope ថាគាត់នឹងមិនបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមយ៉ាងហោចណាស់មួយសប្តាហ៍ទៀត។ ពេលវេលាចុងក្រោយដែល Ramos មានវត្តមានជាទៀងទាត់ និងបានលេងបីប្រកួតជាប់ៗគ្នាគឺនៅក្នុងខែធ្នូ ឆ្នាំ 2020 នេះបើយោងតាមលោក Matt Wiltse អ្នកគ្រប់គ្រងរបស់ក្លឹប Real Madrid ។ ចាប់តាំងពីពេលនោះមក គាត់បានលេងពីរប្រកួតជាប់គ្នាក្នុងខែមករា ពីរប្រកួតក្នុងខែមីនា 49 នាទីជាមួយជម្រើសជាតិអេស្ប៉ាញនៅចុងខែមីនា និងមួយប្រកួតក្នុងខែឧសភា ដែលជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ជាមួយ Chelsea ហើយមានរបួសមកដល់បច្ចុប្បន្ន។ Ramos មានចិត្តចង់វិលទៅកាន់ទីលានប្រកួតវិញ ហើយបង្ហាញថាគាត់ត្រូវការ ការប្រកួតប្រជែងជាមួយកីឡាករល្អបំផុត ប៉ុន្តែដោយសារវ័យ 35 ឆ្នាំរបស់គាត់ហាក់ដូចជាមិនអំណោយផលនោះទេ៕
07 Nov 2021
151 views